• Giloba

លោក អ៊ិន សុ​ភិន បាន​ហៅ​លោក ប៉ែន ចំ​រ៉ុង ជា​ឃាតករ​ចង់​សំលាប់​កូន​ខ្លួនឯង​...

3 ខែ កន្លងទៅ នាគរាជ

​ក្រោយពី​លោក ប៉ែន ចំ​រ៉ុង បានផ្ដល់​បទសម្ភាសន៍​អោយ​សារព័ត៌មាន​ថា​លោក​នឹករលឹក​កូនស្រី​ខ្លាំងណាស់ ហើយ​ចង់​ជួប​កូន​មុខ​កូនស្រី និង​ចង់​ថ្នាក់ថ្នម​កូនស្រី​ខ្លាំងណាស់ បានធ្វើអោយ​លោក អ៊ិន សុ​ភិន ប្រកាស​ទម្លាយ​ជាថ្មី​ពី​ទង្វើ​របស់លោក​ប៉ែន ចំ​រ៉ុង ដែល​ធ្លាប់​បានធ្វើ​លើ​សាច់ឈាម​របស់ខ្លួន​តែម្ដង ដែលនាំអោយ​រឿងអាស្រូវ​របស់លោក ប៉ែន ចំ​រ៉ុង កំរើក​ឡើងជា​ថ្មី​។

​ក្នុងនោះ​អ្នកនាង​ភិន សុ​ដា​លី​ស ជា​អតីត​ភរិយា ក៏បាន​ចោទថា​អ្វីដែល​ប៉ែន ចំ​រ៉ុង បានផ្ដល់​សម្ភាសន៍ គឺជា​ការសម្ដែង​ដើម្បីអោយ​ទាញយក​ប្រជាប្រិយភាព អោយ​មហាជន​គិតថា​លោក​គឺជា​ឪពុក​មួយរូប​ដែលមាន​ការទទួលខុសត្រូវ​មិន​ខុសពី​ឪពុក​ទាំងពួង​តែប៉ុណ្ណោះ​។ ការទម្លាយ​ជាថ្មី​របស់​អ្នកនាង ភិន សុ​ដា​លី​ស ងាក​ទៅ​មើល​សារ​របស់ អ៊ិន សុ​ភិន ជា​ឪពុក​របស់​អ្នកនាង​វិញ ក៏​ក្ដៅ​ណាស់ដែរ ដោយ​លោក​បាន​បង្ហោះ​ថា​«​ចៅស្រី​សំណ​ប់​ចិត្ត​របស់​តា ពេលនេះ​ចៅ​មាន​អាយុ ០១​ឆ្នាំ​០៥​ខែ​ហើយ ចៅ​មាន​តំលៃ​មិនអាច​កាត់ថ្លៃ​បាន​ក្នុង​ជីវិត​របស់​តា ចៅ​ជា​ឱសថ​អាច​ព្យាបាល​ជំងឺ​មួយរយ​មុខ​របស់​តាអោ​យ​ជា នឹងធ្វើ​អោយ​តា​មាន​សេចក្ដីសុខ​បំផុត​ក្នុង​ជីវិត តាំងពី​ចៅ​នៅក្នុង​ពោះ​ម្ដាយ​ចៅ​រហូតដល់​ពេលនេះ​។ ចុះបើ​ចៅ​ធំ​ដឹងក្ដី​ឡើង​ពេលដែល​ចៅ​ដឹងថា​:

-​ឪពុក​របស់​ចៅ​ជា​ឃាតករ​ចង់​សំលាប់​កូន​ខ្លួនឯង ដោយ​អោយ​ម្ដាយ​ចៅ​ទំលាក់​កូន​ចោល​តាំងពី​ចៅ​អាយុ​៣​ខែ​ក្នុង​ពោះ​តើ​ចៅ​មាន​អារ​ម្ម​ណ៏​យ៉ាងណា​ចំពោះ​ឪពុក​ម្នាក់នេះ​?

-​ឪពុក​ចៅ​ធ្វើបាប​ម្ដាយ​ចៅ​ដោយ​រត់ចោល​ទាំង​ចៅ​នៅក្នុង​ពោះ​៣​ខែ​តើ​ម្ដាយ​ចៅ​លំបាក​ប៉ុណ្ណា​?

-​ឪពុក​ចៅ​ដើរ​និយាយប្រាប់​គេ​ថា​ពេលដែល​ចៅ​កើតមក​នឹងមិន​មាន​រូប​កាយ​គ្រប់​លក្ខ​ណះ​ទេ​ដោយ​ម្ដាយ​ចៅ​ជា​មនុស្ស​មិន​គ្រប់ទឹក ឆ្កួត​មិន​ដឹងអី​។​

-​ឪពុក​ចៅ​ប្ដឹងទៅ​តុលាការ​ដើម្បី​លែង​ម្ដាយ​ចៅ​នឹងមិន​ទទួលស្គាល់​ចៅ​នៅមុខ​តុលាការ​ពេល​ចៅ​អាយុ​០៤​ខែ​ក្នុង​ពោះ ម្ដាយ​ចៅ​ខំ​អង្វរ​យ៉ាងណា​ក៏​ឪពុក​ចៅ​មិន​ព្រម ពេលនោះ​ចៅ​ក៏​ក្លាយជា​ទារក​កំព្រា​ឪពុក​តាំងពី​ពេល​នោះមក ម្ដាយ​ចៅ​ខំ​កាត់​កេ​រ៏​កាត់​ខ្មាស់​លះបង់​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បី​ឪពុក​ចៅ​តែ​ទីបំផុត​ម្ដាយ​ចៅ​បានត្រឹមតែ​ទទួល​ភាពអាម៉ាស់​នឹ​ថោកទាប​បំផុត​នៅ​នឹង​មុខ​តុលាការ​នឹង​មុខ​មហាជន​រាប់លាន​នាក់​។​ម្ដាយ​ចៅ​ប្រឹង​តស៊ូ​លំបាក​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត​មកទល់ពេលនេះ​ដើម្បី​រូប​ចៅ​ដោយ​ត្រូវ​ប​ក្យ​ពួក​របស់​ឪ​ពុ​ចៅ​ដើរ​និយាយ​បរិហារ​កេ​រ្ត៏​ខុសពី​ការពិត​តើ​ម្ដាយ​ចៅ​ឈឺចាប់​ប៉ុណ្ណា​?​មានរឿង​ជាច្រើន​ទៀត​ដែល​ឪពុក​ចៅ​បានធ្វើ​មកលើ​ម្ដាយ​ចៅ​និង​រូប​ចៅ​ផ្ទាល់​។​

​ពេលដែល​ចៅ​បានដឹង​ទង្វើ​ដ៏​ថោកទាប​របស់​ឪពុក​ចៅ​តើ​ចៅ​មាន​អារ​ម្ម​ណ៏​យ៉ាងណា​ចំពោះ​ឪពុក​របស់​ចៅ​? ពេលនេះ​ឪពុក​ចៅ​និយាយថា​គេ​ស្រលាញ់​ចៅ កូន​សំណ​ប់​ចិត្ត​ឪពុក ឪពុក​នឹក​កូន​រក​អ្វឺ​ប្រៀបផ្ទឹម​ពុំបាន តើ​ចៅ​យល់ឃើញ​នឹងមាន​អារ​ម្ម​ណ៏​យ៉ាងណា​?​តើ​អាច​ទទួលស្គាល់​ឪពុក​នេះ​បានទេ​?

​តា​ម្នាក់នេះ​និង​ខំ​មើល​ចៅ​អោយ​បានល្អ​បំផុត​»​។ ជាមួយ​ការ​ផ្ទុះឡើង​នូវ​ចម្រូងចម្រាស់​ជាថ្មី​នេះ គឺ​មិន​ខុសពី​ធ្វើអោយ​លោក​ប៉ែន ចំ​រ៉ុង រង​ការរិះគន់​ម្ដងទៀត​នោះទេ បន្ទាប់ពី​លោក​ទើបតែ​ហើប​ទីផ្សារ និង​មាន​ប្រជាប្រិយភាព​បាន​បន្តិច ក្រោយពី​មានរឿង​ចម្រូងចម្រាស់​ជាមួយ​អ្នកនាង​ភិន សុ​ដា​លី​ស ហើយ​ធ្វើអោយ​មនុស្ស​ភាគច្រើន​ចាត់ទុកថា​លោក​ជា​បុរស​គ្មាន​ការទទួលខុសត្រូវ​។​

​ដោយឡែក​រហូតមកដល់​ពេលនេះ​គេ នៅ​មិនទាន់​ឃើញ​មានប្រតិកម្ម​យ៉ាងណា ពី​សំណាក់ លោក ប៉ែន ចំ​រ៉ុង ចំពោះ​ការលើកឡើង​របស់លោក លោក អ៊ិន សុ​ភិន នៅឡើយ​ទេ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...