• Giloba

Recky ព្រោះ​ស្រលាញ់​សុខ​ចិ​ត្ដ​ចំណាយ​អស់​ច្រើន​

3 ខែ កន្លងទៅ នាគរាជ

​ទោះបី​មាន​តារាចម្រៀង​ជើងចាស់​លោក​មាស សាម៉ន បាន​ច្រៀង​បទ​«​ក​កា​កិ​កី​» រួចហើយ​ក៏ដោយ ក៏​គ្រូបង្ហាត់​ក្បាច់គុន​ប្រដាល់ ពិធីករ និង​តារាចម្រៀង​Recky ម្ចាស់​បទ​«​ផ្ញើរ​សង្សារ​ផង​» ប្រឹងប្រែង​បង្កើត​ទំនុក​ថ្មី ភ្លេង​ថ្មី​មាន​ចំណងជើង​«​ក​កា​កិ​កី​» ដើម្បី​ចូលរួម​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ដែល​នឹង​ប្រ​ព្រឹ​ត្ដិ​ចូលមក​ដល់​នាពេល​ខាងមុខនេះ​។​

​លោក​Recky បញ្ជាក់ថា កន្លងមក​លោកមា​នប​ទ​ចម្រៀង​ផ្ទាល់ខ្លួន​មួយចំនួន ប៉ុន្ដែ​ជា​ប្រភេទ​បទ​មនោសញ្ចេតនា លើក​នេះ​លោក​ចង់​ផលិត​បទ​ចម្រៀង​ដែលមាន​ទំនុក​ថ្មី បទ​ភ្លេង​ថ្មី​ដែល​អាច​រំ​លេង​កំសាន្ដ ដើម្បី​យកមក​ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​ស្ដាប់​និង​រាំ​កំសាន្ដ​។ លោក​បន្ថែម បទ​នេះ​លោក​ចង់​ដាស់​អារម្មណ៍​អ្នក​ស្ដាប់​ដែលមាន​វ័យ​កណ្ដាល​ឱ្យបាន​នឹកឃើញ​ដល់​ទិដ្ឋភាព​ទាំងឡាយ​កាលពី​វ័យ​កុមារ គ្រា​ដែល​ពួកគាត់​រៀន ព្យញ្ជនៈ​ខ្មែរ​ក​កា​កិ​កី​ដោយ​ម្នាក់ៗ​មាន​អនុស្សាវរីយ​ផ្សេងគ្នា​។​

​តារាចម្រៀង​រូបនេះ​ប្រាប់ទៀតថា បទ​ចម្រៀង​នេះ​នឹង​ចេញ​ជា​MV​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ធ្វើយ៉ាងណា​លោក​នឹង​ប្រឹង​ផលិត​ឱ្យចេញ​បាន​មុន​បុណ្យចូលឆ្នាំ​ខ្មែរ។

​អតីត​កូនសិស្ស​សំណព្វ​ចិ​ត្ដ​ផ្នែក​សិល្បៈ​របស់លោក​ប៊ី​អាយ​ជី បានលើកឡើង​ត​ទៀត ថា ៖«​បទ​ចម្រៀង​មាន​នេះ​ខ្ញុំ​បាន​ចំណាយ​ថវិកា និង​ពេលវេលា​ក្នុងការ​ផលិត​អស់​ច្រើន​គួរសម​ដែរ​។ ខ្ញុំ​ដឹងថា​មាន​តារាចម្រៀង​ជាច្រើន​កំពុងតែ​ត្រៀមខ្លួន​បញ្ចេញ​បទ​ចម្រៀង​ក្នុងឱកាស​ចូលឆ្នាំ ដូច្នេះ​ខ្ញុំ​គ្មាន​បំណង​ចង់​ប្រកួតប្រជែង​ជាមួយ​តារាចម្រៀង​ដទៃ​ទេ ពោលគឺ​ដោយសារ​ខ្ញុំ​ស្រលាញ់​លើ​វិស័យ​ចម្រៀង​ខ្លាំង ព្រមទាំង​ចង់​រួមចំណែក​ទាំងអស់គ្នា​ធ្វើយ៉ាងណា ដើម្បី​ធ្វើឱ្យ​បរិយាកាស​កាន់តែ​សប្បាយរីករាយ​។ ពិសេស​កាន់តែ​គាំទ្រ​នូវ​ស្នាដៃ​កូន​ខ្មែរ​ទាំងអស់​ឱ្យ​ពួកគាត់​កាន់តែ​មានទឹក​ចិ​ត្ដ​ផលិត​បទ​ផ្ទាល់ខ្លួន​បន្ថែមទៀត​»៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...