• Default ខាងលើក្រោមមេនុយ

នៅ​ពីក្រោយ​ការពិត​នៃ ពិធី​រៀប​ការលើក​ទី​២ របស់ ប៉េង ប៉ោង

2 ខែ កន្លងទៅ ណូ​រ៉ា

​បន្ទាប់ពី​តារា​កំប្លែង​ស្រី​អ្នកនាង​ប៉េងប៉ោង មាន​ក្ដីកង្វល់​ពី​និង​អស់សង្ឃឹម​ពី​រឿង​មានកូន​ក្រោយពី​រួមរស់​ជាមួយ​ស្វាមី​អស់​រយៈពេល​១២​ឆ្នាំ​មកហើយ​។​ក្រៅពី​បញ្ហា​នេះ​ក្រុមគ្រួសារ​នាង​ឧស្សាហ៍​ជួប​បញ្ហា​បន្ទុក​បន្ដាក់​ទៅលើ​សុខភាព​ផងដែរ មូលហេតុ​ទាំងនេះ​ត្រូវបាន​ចិន​សែ​ទស្ស​ទាយ​ឱ្យ​ថា មកពី​នាង​ជ្រើសរើស​ពន្លា​ការមិន​ត្រូវ​ពេលវេលា​។

​ការទម្លាយ​រឿងរ៉ាវ​នេះ​កើតឡើង​អំឡុងពេល​នាង​ធ្វើ​ពិធី​រៀប​មង្គលការ​ជា​លើក​ទី​ពីរ​ដែលជា​ថ្ងៃ គម្រប់​១២​ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​របស់​នាង​តែម្ដង​ក្នុងឱកាស​នោះ អ្នកនាង​ប៉េង ប៉ោង បាន​ប្រាប់ថា​ពិធី​រៀបការ​ជា​លើក​ទី​២​នេះ គឺ​ដើម្បី​ឧបកិច្ច​ថ្ងៃ​ថ្មី​ខែ​ថ្មី​សម្រាប់​ការ​ចាប់ដៃ​ជាមួយ​ស្វាមី​ដដែល​ថា អ្នកនាង​សុខចិត្ត​ចំណាយ​ថវិកា​រៀបការ​ជាថ្មី​ទាំងស្រុង ព្រោះ​ចិន​សែ​បាន​ទស្ស​ទាយ​ថា ហេតុផល​ដែល​នាំ​ឲ្យ​នាង និង​ស្វាមី​ឈឺ​ច្រើន និង​មិនអាច​ពរ​ពោះ បាន​ដោយសារតែ​អាពាហ៍ពិពាហ៍ កាលពី​១២​ឆ្នាំមុន​ខុស​ថ្ងៃខែ ពោលគឺ​ខុសពេល​វេលា ។​

​មង្គល​ការលើក​ទី​ពីរ​នេះ​ធ្វើឡើង​តាម​ក្បួនខ្នាត​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដើម្បី​សុំ​ពរជ័យ​ជាថ្មី​ពិសេស​គឺ​នាង​ចង់​បានកូន​ម្នាក់​គ្រាន់​ពរ​នឹង​គេ​។ អ្នកនាង​ប៉េងប៉ោង​ប្រាប់ថា បច្ចុប្បន្ន​នាង​មាន​វ័យ​៤០​ឆ្នាំ​ហើយ​ខណៈ​ស្វាមី​មាន​វ័យ​៣៧​ឆ្នាំ ប៉ុន្តែ​មិនទាន់​មានកូន​ជា​ដំណក់ឈាម​នៅឡើយ​ទេ​ដែល​ធ្វើឱ្យ​ក្លាយជា​ក្ដីកង្វល់​សម្រាប់​នាង​និង​ស្វាមី​។ អ្វីដែល​នាង​ចង់បាន​សម្រាប់​ជីវិត​ស្នេហា ជាជាង​ទ្រព្យសម្បត្តិ​ព្រោះ​កន្លងមក​ការរកស៊ី​ទទួលទានរ​បស់​នាង​អាច​និយាយថា កាក់កប​គ្រាន់បើ​ដែរ ដូច្នេះ​នាង​ក៏មាន​ជំនឿ​ទាំង​លើ​ផ្នែក​វិទ្យាសាស្ត្រ និង​ក្បួនទំនាយ​ពី​បុរាណ​ដែរ ទើប​នាង​សម្រេចចិត្ត​ទាំង​ថែទាំ​សុខភាព ដោយ​ធ្វើតាម​ការណែនាំ​ក្រុមគ្រូពេទ្យ និង​រៀបចំ​ពិធីមង្គលការ​ចំ​ថ្ងៃទី​២ មករា នេះ ដែលជា​ពេលា​ល្អ​នោះ​។

​អាពាហ៍ពិពាហ៍​លើក​ទី​ពីរ​របស់​អ្នកនាង​ប៉េងប៉ោង​ត្រូវធ្វើឡើង​នៅ នៅ​ភោជនីយដ្ឋាន​សេ​វិ​ន​ប្រាយ​ផ្សារ​មាន់​អាំង ដោយមាន​តារា​សិល្ប​: និង​ភ្ញៀវកិត្តិយស​ជាង​៤០០​នាក់​ចូលរួម ក្នុង​វត្តមាន​តារា​សម្តែង តារាចម្រៀង ពិធីករ​ល្បីឈ្មោះ​ជាច្រើនរូប​បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​នោះ​ផងដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2