
ទោះបីគេគ្រាន់តែឮមកល្ហិចល្ហៀងថារឿង«កូនពស់កេងកង»គ្រោងនឹងដាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ហង្សមាសក៏ដោយ ក៏រហូតមកដល់ពេលនេះមហាជនជាច្រើនកំពុងតែទន្ទឹករងចាំឱ្យរឿងនេះចាក់ផ្សាយក្នុងពេលឆាប់ៗ។
ដំបូងឡើយគ្រាន់តែឮថា លោកហ្វៃ សំអាងគ្រោងផលិតរឿង«កូនពស់កេងកង»មហាជនជាច្រើនបានលើកឡើងថា តើផលិតធ្វើអ្វីរឿងច្រើនសុទ្ធតែនិយាយពីពស់កេងកងប៉ុន្ដែក្រោយពីបានឃើញក្នុងហ្វេសប៊ុករបស់លោក ហ្វៃ សំអាង នូវរូបភាពបង្ហាញពីសកម្មភាពក្នុងការថតរឿង"កូនពស់កេងកង" ដែលផលិតឡើងយ៉ាងសំរិតសម្រាំង សម្រាប់ចាក់បញ្ចងនៅស្ថានីយ៍ទូរទស្សន៍ហង្សមាសក្នុងឆ្នាំ២០១៨នេះមហាជនជាច្រើនស្រាប់តែមានអារម្មណ៍ភ្ញាក់ខ្លួន ហើយរំភើប ហើយយើងក៏ជឿថា អ្នកខ្លះពិតជាមានអារម្មណ៍និយាយក្នុងចិត្ដថា ខ្មែរចាប់ផ្ដើមមានការកែប្រែទឹកដៃក្នុងការផលិតភាពយន្ដបានខ្ពស់ មិនចាញប្រទេសជិតខាងឡើយគ្រាដែលរឿងនេះជាការនិពន្ធរឿងដោយ លោកហ្វៃ សំអាង និងលោកស្រី ប៉ុល ពិសី ដឹកនាំរឿងលោកហ្វៃ សំអាង សុទ្ធតែជាផលិតករជើងខ្លាំង។
បើតាមការបញ្ជាក់កន្លងមកពីអ្នកដឹកនាំរឿង "កូនពស់កេងកង" មានចំនួន ២៥ភាគប្រសិនបើគ្មានការកែប្រែ ដែលត្រូវចំណយពេលវេលា និងស្វែងរកទីតាំងថតជាច្រើនកន្លែង។ ម្លោះហើយទើបក្នុងប្លង់នីមួយដែលលោកបានបង្ហាញតាមរយៈហ្វេសប៊ុក បានធ្វើឱ្យមហាជនមានការទន្ទឹងជាខ្លាំង៕