• Giloba

ភឹម តារា​វិបុល​! សម្ដែង​ឈុត​លើ​គ្រែ​ជាមួយ​ដា​លី​ស មិន​ស្រួល​នោះទេ​

2 ខែ កន្លងទៅ នាគរាជ

«​ម្ចាស់បំណុល​»​គឺជា​រឿង​ទី​៤​ហើយ​ដែល​លោក​ភឹម តារា​វិបុល និង​អ្នកនាង​ភិន សុ​ដា​លី​ស បាន​សម្ដែង​រូ​ម​គ្នា​នៅក្នុង​ផលិតកម្ម​មហាហង្ស​ទោះយ៉ាងណា​តារា​សម្ដែង​ប្រុស​រូបនេះ​បាន​លើកឡើងថា​ក្នុងចំណោម​រឿង​ទាំងអស់​រឿងនេះ​លំបាក​សម្ដែង ជាងគេ​។

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​រឿង​«​ម្ចាស់បំណុល​»​នៅ​ភោជនីយដ្ឋាន​Hard Rock Cafe តារា​សម្ដែង​ភឹម តារា​វិបុល បាន​ប្រាប់ថា​មូលហេតុ​រឿងនេះ​ជួប​ការលំបាក ព្រោះ​រឿងនេះ​ត្រូវ​ផលិតឡើង​ដោយ​សម្រិតសម្រាំង​ព្រោះ​ត្រូវ​យកទៅ​ចាក់ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​PNN​ដូច្នេះ​អ្នកដឹកនាំ​រឿង​ត្រូវ​ការឱ្យ​ការសម្ដែង​ចេញមក​ល្អ​។ ម្យ៉ាង​រឿងនេះ​ត្រូវ​ថត​នៅ​ទីតាំង​ច្រើន​កន្លែង​ពិសេស​តំបន់​សមុទ្រ ជួនកាល​ត្រូវ​ដល់ពេល​វេលា​ថត​អាកាសធាតុ​មិន​អំណោយផល​ធ្វើឱ្យ​ខាត​ពេល​ច្រើន​។

​ទោះជា​យ៉ាងណា​ឈុត​ឆាក​អោបថើប​ញក់ញី​ទៅលើ​ថ្ពាល់​និង​ខ្លួន​អ្នកនាង​ភិន សុ​ដា​លី​ស ពិសេស​នៅលើ​គ្រែ​ក៏​ជា​ឧបសគ្គ​សម្រាប់​លោក​ក្នុងការ​សម្ដែង​ដែរ​។ ភឹម តារា​វិបុល បាន​ប្រាប់ទៀតថា លោក​សម្ដែង​ច្រើន​រឿង​រាប់មិនអស់ ពិសេស​ជួបគ្នា​ជាមួយ​តួ​ស្រី ភិន សុ​ដា​លី​ស ច្រើន​ហើយ​តែ​ពេល​សម្ដែង​ឈុត​អោបថើប​ចាប់​ញី​ញក់​លើ​គ្រែ បែរជា​ថត​ខុស​ទាមទារ​ឱ្យ​លោក​ត្រូវ​ហាត់​សាកល្បង​សម្ដែង​ជាច្រើន​ដង​។​

​លោក​ភឹម តារា​វិបុល​បន្ថែមថា មិនមែន​មកពី​លោក​មានបំណង​ចង់​កេងចំណេញ​លើ​តារា​ស្រី​រូបនេះ​ទើប​ធ្វើ​ខុស​ជា​ញឹកញាប់​ទេ ប៉ុន្ដែ​ឈុត​ទាំងនោះ​ពិតជា​ពិបាក​សម្រាប់​លោក​ក្នុង​ការដាក់​អារម្មណ៍​។ លោក​បញ្ជាក់ថា​៖«​មិនមែន​ខ្ញុំ​ចង់​ចំណេញ​ទេ​! តែ​ឈុត​បែបនេះ​វា​ទាមទារ​ឱ្យ​យើង​ប្រើ​អារម្មណ៍​ខ្លាំង ទោះបីជា​ឈុត​នេះ​ចាប់​ថើប​ញី​ញក់​មែន ប៉ុន្ដែ​យើង​ត្រូវ​សម្ដែង​ឱ្យ​ទស្សនិកជន​ឃើញថា​ឈុត​ឆាក​នេះ​វា​ផ្អែមល្ហែម​(sweet) ជា​ស្នេហា​រវាង​តួ​ស្រី​និង​តួ​ប្រុស មិនមែន​ចាប់​អោបថើប​ដោយ​ការប្រើ​ហឹ​ង្សា​ឬ​កំរោលចូល​ឡើយ​ដូច្នេះ​យើង​ត្រូវ​ប្រើ​មនោសញ្ចេតនា​ផង និង​គិត​រឿង​ប៉ា​រូ​និយាយ​ផង​។ និយាយ​តាម​ត្រង់​ក្នុង​រឿង​«​ម្ចាស់បំណុល​»​ខ្ញុំ​ថត​ឈុត​ត្រង់​ហ្នឹង​ខុស​ច្រើនជាងគេ​»​។​

​ទោះបីជា​យ៉ាងណា​តារា​សម្ដែង​រូបនេះ​រំពឹង​ជាខ្លាំង​ថា នឹងមាន​អ្នកគាំទ្រ​ច្រើន ព្រោះ​ភិន​សុ​ដា​លី​ស ក៏មាន​Fan ចំណែកឯ​លោក​ក៏មាន​Fan​ផ្ទាល់ខ្លួន​។ ម្យ៉ាង​អ្នក​ទាំងពីរ​ក៏​ធ្លាប់​បានទទួល​ការគាំទ្រ​តាំងពី​រឿង​អច្ឆរិយ​ស្នេហ៍​កាលពី​៧​ឆ្នាំមុន​រួចមកហើយ​។ គួរបញ្ជាក់​ថា​រឿង​«​ម្ចាស់បំណុល​»​នឹង​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​PNN​នៅ​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង​៧​និង​៥០​នាទី​ដល់​៩​យប់​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...