• Giloba

ក្រោយពី​ជួប​វិបត្ដិ​ស្នេហ៍​! រៀម ច័ន្ទ​បរ​មី ប្រកាស​ហ៊ាន​លេង​ឈុត​....

4 ខែ កន្លងទៅ នាគរាជ

​ទោះបី​កន្លងមក​តារា​សម្ដែង​រៀម ច័ន្ទ​បរ​មី ត្រូវបាន​គេ​ដឹងថា នាង​ធ្លាប់​ទទួលរង​នូវ​សម្ពាធ​លើផ្លូវ​ចិ​ត្ដ​ជាខ្លាំង​នៅពេល​ជួប ស្នេហា​មិន​សមបំណង​ក៏ដោយ ក៏ប៉ុន្ដែ​ក្រោយពី​បាត់​មុខ​មួយរយៈ​ចេញពី​សិល្បៈ​គេ​មើលឃើញ​សាច់ឈាម​របស់​នាង​កាន់តែ​ស្រស់ថ្លា​ជាង​មុន​ខុសប្លែក​ពី​អ្នកដទៃ​ជួប​វិបត្ដិ​ស្នេហា​។​

​កញ្ញា​រៀម ច័ន្ទ​បរ​មី បាន​ចែករំលែក​ថា មនុស្ស​ម្នាក់ៗ​មាន​រូប​មានទុក្ខ គ្រាន់តែ​ទុក្ខ​នោះ​ជា​បញ្ហា​ខុសពី​គ្នា​ប៉ុណ្ណោះ​ប៉ុន្ដែ​អ្វីដែល​សំខាន់​ត្រូវ​ចេះ​ដោះស្រាយ និង​រៀន​រស់នៅ​ជាមួយ​បញ្ហា​កើតឡើង​។​តារា​សម្ដែង​រូបនេះ​ទទួលស្គាល់ថា ខ្លួន​ធ្លាប់​ជួប​វិបត្ដិ​ស្នេហា​មែនហើយ​ជា​បញ្ហា​ធំ ប៉ុន្ដែ​នាង​មិន​ធ្លាប់​បានគិត​ខ្លី ព្រោះ​មិនមែន​តែ​នាង​ទេ​ដែលមាន​ទុក្ខ នរណា​ក៏មាន​ទុក្ខ​ដែរ​។​

​កញ្ញា​រៀម ច័ន្ទ​បរ​មី ប្រាប់​បន្ថែមថា​៖«​នៅពេល​យើង​ជួប​បញ្ហា​ត្រូវ​ចេះ​ធ្វើឱ្យ​ខ្លួនឯង​សប្បាយ ត្រូវ​ចេះ​រក​សេចក្ដីសុខ​មក​ដាក់ខ្លួន លើក​ទឹក​ចិ​ត្ដ​ខ្លួនឯង ស្រលាញ់​ខ្លួនឯង​អោយបាន​ច្រើន ពិសេស​ត្រូវ​ប្រឹងប្រែង​ធ្វើ​ការងារ​រកប្រាក់​ពេលនោះ​យើង​នឹង​ភ្លេច​ទុក្ខ​ទាំងឡាយ​។ អ្វីដែល​យើង​ទទួលបាន​មកវិញ​ចំណេញ​ពេលវេលា​ក្នុងការ​រកប្រាក់ ហើយ​អាច​ស្គាល់​ពិភពលោក​ថ្មី​មួយទៀត​»​។ នាង​បន្ថែមថា​៖« ទោះបីជា​ខំ​យំ​ស្រែក​ក៏​បញ្ហា​កើតឡើង​ទៅហើយ​មិនអាច​គេចវេស​ទៅណា​បានទេ ដូច្នេះ​បើ​យើង​ចង់​រឹងប៉ឹង​ត្រូវតែ​ឈរ​ដោះស្រាយ​វា​អោយ​ចប់​យើង​នឹង​ទទួលបាន​បទពិសោធន៍​នៃ​ជីវិត​»​។​

​ដោយឡែក​ពាក់ព័ន្ធ​ការងារ​សិល្បៈ​គេ​សង្កេតឃើញថា ការវិលត្រឡប់​មករ​ក​វិថី​សិល្បៈ​វិញ នាង​ក៏​កាន់តែ​មាន​ភាព​ឡូយឆាយ​ជាង​មុន ពិសេស​ហ៊ាន​ស្លៀកពាក់​បញ្ចេញ​សាច់​ខ្ចី​លេច​លើ​លេច​ក្រោម​។ ឆ្លើយតប​នឹង​ចង្ងល់​នេះ​បរ​មី​ប្រាប់ថា សិល្បៈ​បច្ចុប្បន្ន​ប្រសិនបើ​នាង​មិនចេះ​អភិវឌ្ឍន៍​ខ្លួន​ទេ​ទៅមុខ​មិន​រួច​ទេ​។ ដូច្នេះហើយ​ទើប​នាង​គិតថា ត្រលប់មក​ចាប់​អាជីព​សិល្បៈ​ជា​លើក​ទី​ពីរ​នេះ​នាង​ចង់​ចាប់យក​ការសម្ដែង​កាច​ឆ្នាស សិច​ស៊ី ព្រោះ​ស៊ី​ទៅនឹង​មុខមាត់ ប្រសិន​ឱ្យ​នាង​សម្ដែង​តួ​ស្លូត​ក៏​មិន​សម​ដែរ ទើប​នាង​តុបតែង​ខ្លួន​នៅ​ខាងក្រៅ​អោយ​វា​ស៊ី​ទៅនឹង​អ្វីដែល​នាង​កំពុងតែ​ចង់បាន​។​

​ជាមួយគ្នានេះ​តារា​សិល្បៈ​ពហុ​ជំនាញ​រូបនេះ​បញ្ជាក់ថា នាង​មិន​ញញើត​និង​ឈុត​ឆាក​អោបថើប ស្នេហា​លើ​គ្រែ​ជាមួយ​តួ​ប្រុស​ឡើយ ដ្បិតអី​នាង​បានដាក់​ចិ​ត្ដ​ដាក់​កាយ​ជាមួយ​សិល្បៈ​ទៅហើយ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ភាពល្បីល្បាញ​ម្ដងទៀត​គ្រា​ដែល​រូប​សម្រស់​របស់​នាង​ហាក់​អំណោយផល​លើ​ឈុត​ឆាក​បែបនេះ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...