• Flexa
  • Default ខាងលើក្រោមមេនុយ

បាត់​មុខ​មួយរយៈ ហង្ស​ម៉ា​រី​ណា ក្លាយជា​ជំទាវ​បាត់​

1 សប្ដាហ៍ កន្លងទៅ នាគរាជ

​បន្ទាប់ពី​ស្ងាត់បាត់​មួយរយៈ​ពី​ការងារ​ជា​ពិធី​ការិនី​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៩ និង​សកម្មភាព​ជួយ​សង្គម​មក​អ្នកនាង​ហ្ស​ង ម៉ា​រី​ណា កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ បានធ្វើ​មហាជន​មានការ​ភ្ញាក់ផ្អើល​ដោយបាន​ឃើញ​នាង​ចូល​រោង​ជាមួយ​រដ្ឋលេខា ធិ​ការ​ម្នាក់​នៅ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​។​

​ប្រសិនបើ​គេ​មិនបាន​សម្លឹងមើល​ឈ្មោះ​លើ​ស្លាក់​មុខ​រោង​មង្គលការ​ទេនោះ​ស្ទើរតែ​ច្រឡំ​ថា​អ្នក​ចូល​រោងការ​នោះ​ជា​កញ្ញា​ហង្ស ម៉ា​រី​នី ជា​តារា​សម្ដែង​និង​ជា​ប្អូនស្រី​បង្កើត​របស់​នាង​ទៅហើយ​ព្រោះថា​អ្នក​ទាំងពី​ក្រៅពី​មានមុខមាត់​ស្រដៀង​គ្នា​ហើយ នៅមាន​រាងរៅ​ប្រហាក់ប្រហែលគ្នា​ទៀត​។​

​កូនកំលោះ​ដែល​បាន​បាន​ចូល​រោងការ​ជាមួយ​អ្នកនាង​ហង្ស ម៉ា​រី​ណា មាន​ឈ្មោះថា​ឯកឧត្តម​ម្នាក់​ឈ្មោះ ហេង សុខ​គង់ ជា​រដ្ឋលេខាធិកា​ក្រសួង​ឩ​ស្សា​ហក​ម្ម និង​សិប្បកម្ម​។ ក្នុង​កម្មវិធី​មង្គលការ​នេះដែរ​មានការ​ចូលរួម​ពី​ភ្ញៀវ​កិ​ត្ដិ​យស​ឯកឧត្ដម​លោកជំទាវ​ជាច្រើនរូប​ដែល​ពិធី​នេះ​ប្រ​ព្រឹ​ត្ដ​នៅ​អគារ E វិមាន​ពិភពថ្មី​សែន​សុខ ហើយ​គេ​ក៏បាន​ឃើញ​មាន​វត្តមាន​តារា​ប្រុស​ស្រី​ជាច្រើន​ចូលរួម​ផងដែរ​។

​ទោះបីជា​គេ​មិន​បានដឹង​ជាក់លាក់​ពី​ទំនាក់ទំនង​ស្នេហា​រវាង​គូរ​ស្វាមីភរិយា​មួយគូ​នេះ​ក៏ដោយ តែ​ក៏មាន​មនុស្ស​ជាច្រើន​សន្និដ្ឋានថា ទំនងជា​មានការ​ទុកដាក់​ពី​ចាស់ទុំ​ព្រោះ​ឱ​ពុក​របស់​កូនក្រមុំ​ក៏​ជា​អ្នកមាន​មុខមាត់​ក្នុង​ជួរ​រាជការ​នៅ​ខេត្ដ​តាកែវ​ផងដែរ​។

​ក្រោយពី​មង្គលការ​នេះ​ប្រ​ព្រឹ​ត្ដទៅ​ចាប់​រួចរាល់​ហើយ អ្នកនាង​ហង្ស ម៉ា​រី​ណា ដែល​មិ​ត្ដ​ភ័ក្ដិ​ក្នុង​សិល្បៈ​ហៅ​ឈ្មោះ​ពេញ​ថា​ម៉ា​រី​ណា ៗ​នេះ​នឹង​ក្លាយជា​ជំទាវ​ពេញមុខ​ហើយ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...