• Giloba

ប៉េង ប៉ោង​! ចង់​សម្រេច​បំណង​ឪពុក​ជា​លើកចុងក្រោយ

4 ខែ កន្លងទៅ នាគរាជ

​ពេល​លោកប៉ា​នៅមាន​ជីវិត កំពុងមាន​ជំងឺ​ឈឺ​ធ្ងន់​គាត់​បាន​ពោល​ប្រាប់ថា ចង់ទៅ​សម្តែង​នៅ​សៀមរាប​ទៀត នឹក​កន្លែង​ដែលមាន​វប្បធម៌​ល្បីល្បាញ ចង់​សម្តែង​អោយ​ពលរដ្ឋ​ដែល​បាន​ទៅ​កម្សាន្ដ​នៅ​អង្គរ​សើច​សប្បាយ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាង​ប៉េងប៉ោង​ក្រោយពី​នាយ​វីតាមីន​សេ លាចាក​លោក​។

​រហូតមកដល់​ពេលនេះ​នៅ​មិនទាន់បាន​មួយខែ​នៅឡើយ​ទេ ដែល​លោកតា​វីតាមីន​សេ បាន​លាចាក​លោក ជា​ពេលវេលា​ដែល​កូន​ចូល​ចៅ​ទាំងអស់​កាន់ទុក្ខ រក្សា​សិ​ល៍​ដើម្បី​ឧទ្ទិស​កោសល្យ​បាន​ដល់​អ្នកស្លាប់​។ ដោយឡែក​អ្នកនាង​ប៉េង ប៉ោង​បាន​បញ្ជាក់ថា នាង​នឹង​ចេញទៅ​សម្ដែង​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដោយ​មិនអាច​ខកខាន​បាន​។

​ជា​ការពិត​ទោះបីជា​អ្នកនាង​ប៉េង ប៉ោង​មិនបាន​បញ្ជាក់​ពី​អារម្មណ៍​នៅពេលនេះ​ក៏ដោយ​ក៏​យើង​ដឹងថា​គម្រោង​ដែល​នឹង​ចេញទៅ​សម្ដែង​នៅ​អង្គរ​សង្ក្រាន្ដ គឺ​មិនមែន​ក្នុង​បំណង​ចង់ទៅ​ច្រៀង​រាំ សើច សប្បាយ​ដូច​ប្រជាជន​ទូទៅ​ដែល​ត្រៀមខ្លួន​សារ​ទរ​បុណ្យចូលឆ្នាំ​ខ្មែរ​ទេ គឺ​នាង​ទៅក្នុង​ន័យ​បំពេញ​បំណង​ឪពុក​ជា​ទោះបីជា​នាយ​វីតាមីន​សេ មិនបាន​ទៅ​សម្ដែង​យ៉ាងហោច​ណា​ក៏មាន​កូនស្រី​អាច​ទៅ​ជំនួស​បានដែរ​ព្រោះ​វា​ជា​បំណង​ចុងក្រោយ​របស់​ឪពុក​។​

​អ្នកនាង ប៉េង ប៉ោង បាន​ប្រាប់ថា ពេល​ឪពុក​នៅរស់​ពិតជា​ចង់ ទៅ​សម្តែង​នៅ​សៀមរាប​ទៀត​ណាស់​ព្រោះ​គាត់​នឹក​កន្លែង​ដែលមាន​វប្បធម៌​ល្បីល្បាញ​និង​រូបភាព​ដែល​បានឃើញ​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ដ​នៅ​ប្រាសាទ​អង្គរ​សោច​ក្អាកក្អាយ​។​ដូច្នេះ​ទៅ​បី​ជា​ពេលនេះ​ជា​អំឡុងពេល​កាន់ទុក្ខ​ក៏​នាង​សម្រេច​ចិ​ត្ដ ទៅ​សម្តែង​នៅ​អង្គរ​សង្ក្រាន្ត​ដែរ​។​

​អ្នកនាង​បញ្ជាក់ថា​៖«​ខ្ញុំ​ក៏​មិន​ចង់​សប្បាយ​អោយអស់​ពី​ពោះ​ពី​ពង់​ដែរ​ដោយ​ចង់អោយ​លោកប៉ា​មើលឃើញ​កូនស្រី​ម្នាក់នេះ​បន្តវេន​សិល្បៈ​ពី​គាត់​និង​បាន​ចេញទៅ​សម្តែង​លើទឹក​ដី​អច្ឆរិយ​រប​សើ​កម្ពុជា​»៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...