• Giloba

វង្ស ថា​ណាន់ បើកឆាក​ចម្រៀង​មួយ​បទ ផ្គាប់​ចិ​ត្ដ​អ្នកគាំទ្រ​

4 ខែ កន្លងទៅ នាគរាជ

​ទោះបី​តារាចម្រៀង​វង្ស ថា​ណាន់ ពុំមាន​ឱកាស​ជាប់​ជ័យ​លាភី​ក្នុង​កម្មវិធី​The Cambodia Idol ក៏ដោយ ក៏​លោក​មិន​បាក់ទឹកចិត្ដ​ឬ​អស់សង្ឃឹម​ដែរ ផ្ទុយទៅវិញ​លោក​ក៏បាន​ចេញ​បទ​ចម្រៀង​របស់ខ្លួន​នា​រដូវចូលឆ្នាំ​មាន​ចំណងជើង​ថា​«​អត់​សង្សារ​តែមាន​ប្ដី​»​ចាត់ទុកជា​ការបើកឆាក​ក្នុង​អាជីព​សិល្បៈ​ដើម្បី​ស្រូបយក​ប្រជាប្រិយភាព​។​

​វង្ស ថា​ណាន់ ធ្លាប់តែ​បង្ហើរ​សំនៀង​តាម​បែបបទ​មនោ​ស​ញ្ចេ​ត នា​ក្នុង​កម្មវិធី​ប្រឡង​The Cambodia Idol បាន​យ៉ាង​ពិ​រោះ ក៏បាន​ធ្វើឱ្យ​អ្នកគាំទ្រ​ខ្លួន​មិន​នឹកស្មាន​មិន​ដល់​គ្រា​ដែល​រូបគេ​បានចេញ បទ​ញាក់​កន្ដ្រាក់​អា​ម្មរណ៍​លាយឡំ​និង​ភ្លេង​បាន​យ៉ាង​ពិ​រោះ​។​ក្នុងនោះ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​លើក​ទឹក​ចិ​ត្ដ​លោក​តាម​ផ្ញើរ​សារ​ជា​លក្ខណៈ​ឯកជន ដើម្បីឱ្យ​លោក​ប្រឹងប្រែង​ទៅមុខ​បន្ថែមទៀត​គ្រា​ដែល​គេ​មើលឃើញថា វង្ស ថា​ណាន់ ជា​គ្រាប់ពូជ​ល្អ​ក្នុង​ពិភព​សិល្បៈ​។ ម្យ៉ាង​ភាពល្បីល្បាញ និង​ប្រជាប្រិយភាព​បានមក​សុទ្ធតែ​មានការ​មិនមែន​បានមក​ដោយ​ចៃដន្យ​ឡើយ​។​

​ទោះយ៉ាងណា​វង្ស ថា​ណាន់ ក៏បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ​នៅពេល​មាន​អ្នកគាំទ្រ​ជាច្រើន​ជំរុញ​និង​លើក​ទឹក​ចិ​ត្ដ​បែបនេះ ហើយ​លោក​ក៏បាន​សុំទោស​ដល់​អ្នកគាំទ្រ ដែល​មិន​បានចេញ​MV​ទាន់ពេលវេលា​នា​រដូវចូលឆ្នាំ​។ បន្ថែម​លើ​នេះ​តារាចម្រៀង​រលក​ក្នុង​រូបនេះ​បាន​សន្យាថា​នឹងមាន​បទ​ជាច្រើន​ទៀត​យកមក​កំដរ​អារម្មណ៍​អ្នកគាំទ្រ​ដែលមាន​ទាំង​បទ​ញាក់​កន្ដ្រាក់​អារម្មណ៍ ពិសេស​បទ​មនោសញ្ចេតនា​តែម្ដង​។

​គួរ​បញ្ជាក់ថា​ទោះបីជា​វង្ស ថា​ណាន់ ពុំបាន​ជាប់​ជ័យលាភី ក្នុង​កម្មវិធី​ពិភពលោក​ក៏ដោយ ប៉ុន្ដែ​បច្ចុប្បន្ន​ត្រូវបាន​មហាជន​ផ្ដល់​កិ​ត្ដិ​យស​ដល់​លោក​ដើម្បី​ច្រៀង​ស្ទើរតែ​គ្រប់​កម្មវិធី​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...