• Giloba

ឆាយ វីរៈ​យុទ្ធ បន្ទាប់ពី​ដល់ត្រើយ​ចាប់ផ្ដើម​គិត​ចង់​…….

4 ខែ កន្លងទៅ ណូ​រ៉ា

​បន្ទាប់​តារាចម្រៀង​ឆាយ វីរៈ​យុទ្ធ បាន​ចូល​រោងការ​រួចមក​កេរ្ដិ៍ឈ្មោះ​ក្នុងសង្គម​សិល្បៈ​កាន់តែ​ល្បីល្បាញ រីឯ​ការរក​ប្រាក់ចំណូល​ក៏​កាក់កប មិន​ខុសពី​ពាក្យ​ថា​សំណាប​យោង​ដី​ស្រី​យោង​ប្រុស​នោះទេ​។ ជាមួយគ្នានេះ​លោក​បញ្ជាក់ថា លោក​កំពុងតែ​ប្រឹងប្រែង​ធ្វើបុណ្យ​បន្ថែម​ឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។​

​បើតាម​ដំណឹង​ច្បាស់ការ​មួយ​លោក​ឆាយ វីរៈ​យុទ្ធ គ្រោង​នឹង​ចេញទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េខាងត្បូង​នា​ចុងឆ្នាំ​នេះ ក្នុង​ជួយ​ក្នុង​កិច្ចការ​សប្បុរសធម៌​។​ពិសេស​លោក​ក៏​នឹង​គ្រោង​នាំ​ឧត្ដម​ភរិយា​ខ្លួន​ទៅជា​មួយ​ផងដែរ​។​

​ជួប​លោក​ឆាយ វីរៈ​យុទ្ធ បាន​បញ្ជាក់ថា លោក​នឹង​ចេញទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​នា​ចុងឆ្នាំ​២០១៨ ប៉ុន្ដែ​មិនទាន់​ច្បាស់ការ​ថា​ចំ​ខែ​ណាមួយ​ទេ​។ ជាមួយគ្នានេះ​លោក​បន្ដថា ការ​ចេញទៅ​ច្រៀង​នាពេលខាងមុខ ជា​សកម្មភាព​មនុស្សធម៌​សុទ្ធសាធ មិន​ខុសពី​សកម្មភាព​ជួយ​សង្គម​ផង និង​ទៅ​ផ្សព្វផ្សាយ​ប្រជាប្រិយភាព​ខ្លួន​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ​ផង​។​

​តារាចម្រៀង​រូបនេះ​បញ្ជាក់ថា​៖«​ទំរាំ​បាន​ឈានដល់​ចំណុច​ដូច​សព្វថ្ងៃ​ខ្ញុំ​ស្គាល់​ភាព​ល្វីង ជូរ ចត់​ក្នុង​ជីវិត​ច្រើន ហើយ​បច្ចុប្បន្ន​អាច​និយាយបានថា មិន​បារម្ភ​រឿង​អត់​ហូប​ទេ​អាចរ​ស់បាន​ក្នុងសង្គម​ដូច​គេឯង​មានន័យថា ខ្ញុំ​មានមុខ​របរ​រកស៊ី មាន​កិ​ត្ដិ​យស​ក្នុង​សិល្បៈ ដូច្នេះ​ខ្ញុំ​ចង់​ចែករំលែក​ពេលវេលា និង​ក្ដី​សុខ​ផ្ទាល់ខ្លួន​ខ្លះ​តាម​ដែល​អាចធ្វើ​ទៅបាន​ជួយ​ដល់​សកម្មភាព​សង្គម​»​។​

​ទោះជា​យ៉ាងណា​ឆាយ វីរៈ​យុទ្ធ បញ្ជាក់ថា​លោក​ធ្វើ​សកម្មភាព​មនុស្សធម៌​មិន​ប្រាថ្នា​ផល​តបស្នង​ទេ គ្រាន់តែ​ចង់បង្ហាញ​ពី​ការចែករំលែក​ក្ដី​ស្រលាញ់​របស់ខ្លួន​ទៅកាន់​ពលរដ្ឋ​រួម​ជាតិ​តែប៉ុណ្ណោះ​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...