• Flexa

កញ្ញា ស៊ូ ស៊ី​រី​កា តារា​ច្រៀង​ទើប​រះ​ថ្មី នៅ​ផលិតកម្ម​ថោ​ន ល្បី​ថា​វាយឫក​ខ្ពស់ តើ​ជា​ការពិត​ដែរ​ឫ​ទេ ?

10 ខែ កន្លងទៅ នាគរាជ

​បន្ទាប់ពី​កញ្ញា ស៊ូ ស៊ី​រី​កា ជា​តារាចម្រៀង​ប្រចាំ​នៅក្នុង​ផលិតកម្ម ថោ​ន ទទួលបាន​ការគាំទ្រ​ពី​មហាជន​ច្រើន​នោះ​មានការ​លើកឡើងថា តារាចម្រៀង​រូបនេះ​ហាក់​មានការ​វាយឫក​មិន​ទទួល​យ​កម្មវិធី​ប្រគំ​ត​ន្រី្ដ​តូចៗ​ឡើយ​គឺ​នាង​ទទួល​តែ​Concert ដែល​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​តែប៉ុណ្ណោះ​។​

​ដោយសារតែ​ការលើកឡើង​បែបនេះ​បានធ្វើឱ្យ​មានការ​កក្រើក​រហូត​ធ្វើឱ្យ​តារាចម្រៀង​រូបនេះ​ទទួលរង​នូវ​ការរិះគន់​ពី​មហាជន​យ៉ាង​ថា ក្នុងនាម​ជាតា​រា​សិល្បៈ​មិនគួរ​នាង​ប្រកាន់​អាកប្បកិរិយា​បែបនេះ​ទេ​។ ដោយសារតែ​បញ្ហា​នេះ​បានធ្វើឱ្យ កញ្ញា ស៊ូ ស៊ី​រី​កា ទើបតែ​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម ថោ​ន បាន​រយៈពេល​ប្រមាណ​ជាមួយ​ឆ្នាំ ហាក់​នៅ​មិន​ស្រណុក​ចិ​ត្ដ​សោះ ព្រោះ​ការលើកឡើង​បែបនេះ​អាចធ្វើឱ្យ​ជះឥទ្ធិពល​មិនល្អ​ដល់​អាជីព​របស់​នាង​។​

​កញ្ញា ស៊ូ ស៊ី​រី​កា បន្ថែមថា នាង​មិន​សប្បាយចិត្ត​ពាក់ព័ន្ធ​ព័ត៌មាន​គេ​និយាយ នាង​ជាតា​រា​ឆ្មើងឆ្មៃ និង​ទទួល​តែ Concert ធំៗ​តម្លៃ​ខ្លួន​ខ្ពស់​នោះ ដោយបាន​នាង​សូម​បដិសេធ​ទាំងស្រុង ព្រោះ​រឿង​ពិត​នាង​មិនដែល​បានធ្វើ​ដូច្នេះ​ទេ​។ ចំពោះ​សីលធម៌​រស់នៅ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​នាង​គឺជា​មនុស្ស​សាមញ្ញ​បំផុត ហើយក៏​មិនចេះ​ប្រកាន់​ឫកពា​ដែរ​។

​តារាចម្រៀង​យុវវ័យ​កំពុង​ទទួល​ប្រជាប្រិយភាព​ក្នុង​ផលិតកម្ម ថោ​ន រូបនេះ​ប្រាប់ទៀតថា សម្រាប់​ការចេញ​ច្រៀង​តាម​កម្មវិធី​ប្រគំ​តន្ត្រី​ទាំង​តាម​បណ្ដា​ខេត្ត និង​តាម​ស្ថានីយទូរទស្សន៍ គឺ​នាង​មិនដែល​ប្រកាន់​ថា ទាល់តែ​បាន​តម្លៃ​ខ្លួន​ខ្ពស់​បានចេញ​នោះទេ ពោលគឺ​សម្រាប់​កម្មវិធី​ទូរទស្សន៍​អ្នកគ្រប់គ្រង​ឲ្យ​ប៉ុន្មាន​នាង​យក​ប៉ុណ្ណឹង មិនដែល​ថា​អី​ទេ ហើយ​កម្មវិធី​តាម​ខេត្ត​នាង​ក៏​មិនបាន​ទាមទារ​តម្លៃ​ខ្លួន​ខ្ពស់​ដែរ គឺ​សមរម្យ ព្រោះ​នាង​ក៏​ជា​តារាចម្រៀង​ស្រករ​ក្រោយ​មួយរូប ទើបតែ​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ​។

​ស៊ី​រី​កា បន្តថា រឿងនេះ​ប្រហែលជា​កើតឡើង​ដោយសារ​តែមាន​ការយល់​ច្រឡំ​នៅពេល​មាន​អ្នករៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ម្នាក់​បាន​ទាក់ទង​មក​នាង​ហើយ​មាន​នារី​ម្នាក់​បាន​និយាយ​ទៅកាន់​អ្នករៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នោះ​ថា កុំ​ឲ្យ​ហៅ​នាង​ច្រៀង ព្រោះ​ជាតា​រា​វ៉ៃ​ឫក​ទស្សនិកជន​មិន​ចូលចិត្ត​ទៅវិញ​។​

​ទោះជា​យ៉ាងណា​នាង​ក៏​អរគុណ​ដល់​អ្នករៀបចំ​កម្មវិធី​តន្ត្រី ជឿ​សម្ដី​អ្នក​រិះគន់​នាង គាត់​សុខចិត្ត​ទាក់ទង​មក​នាង​ផ្ទាល់​។​ទោះជា​យ៉ាងណា​នាង​មិន​ខ្វល់​ពី​អ្នកផ្សេង​រិះគន់​ក្នុងន័យ​យ៉ាងម៉េច​ទេ សំខាន់​នាង​ខ្លួនឯង​ដឹងថា​ខ្លួន​ជាម​នុស្ស​ល្អ​បាន​ហើយ ពិសេស​នាង​មានឱកាស​ចេញមុខ​បញ្ជាក់​ពី​រឿងនេះ​ឱ្យ​ពួកគាត់​បានដឹង​ពី​ការពិត​គឺ​គ្រប់គ្រាន់​ហើយ​៕

សុខភាព/បុរស/ស្ត្រី