• Flexa
  • Default ខាងលើក្រោមមេនុយ

រឿង​«​ទូក​បាត់​ច្រ​វ៉ា​»​កំពុង​ឡើង​កូដ​ក្រោយ​ផ្ទុះ​ភាពចំរូងចំរាស់​រវាង​ផលិតករ​និង​តួឯក​ស្រី

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

បន្ទាប់ពី​ផ្ទុះ​ភាពចំរូងចំរាស់​នៅក្នុង​ការផលិត​រឿង​«​ទូក​បាត់​ច្រ​វ៉ា​»​រវាង​ផលិតករ​និង​តួឯក​ស្រី​កញ្ញា​ឌុ​ច លីដា ត្រូវបាន​គេ​ព្យាករណ៍​ថា​រឿងនេះ​អាច​នឹង​បាត់បង់​ប្រជាប្រិយភាព​។ ផ្ទុយទៅវិញ​ក្រោយពី​រឿងនេះ​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​PNN មួយរយៈ​កន្លងមក​បែ​រ​ជា​ទទួល​ការគាំទ្រ​ខ្លាំង​បើ​ធៀប​ទៅ​បណ្ដា​ភាពយន្ដ​ខ្មែរ​ដែល​បាន​ចាក់​នៅលើ​កញ្ចក់​ទូរទស្សន៍​នេះ​ដូចគ្នា​។​

​ភាពយន្ត​រឿង​«​ទូក​បាត់​ច្រវា​» ត្រូវបាន​គេ​ដឹងថា​ឈានដល់​ការ​កាត់​ប្លង់​ខ្លះ​ចោល និង​ពន្យា​ពេល​ដាក់​ផ្សាយ​ខុសពី​ការគ្រោងទុក គឺ​ដោយសារតែ​ផលិតករ និង​កញ្ញា ឌុ​ច លីដា ជា​តួឯក​ធំ​បាន​ផ្ទុះ​ជម្លោះ​ដាក់គ្នា ព្រោះតែ​ខឹង​រឿង​ឌុ​ច លីដា មិនអោយ​ថ្ងៃ​ថត​ច្បាស់លាស់​។ រហូត​ធ្វើឱ្យ​ផលិតករ​រឿងនេះ​លោក​គាំ ច​ន្ធី ផលិតករ​ឈានទៅដល់​ការទម្លាយ​ពី​ចំណុច​អវិជ្ជមាន​គ្មាន​សល់​របស់​ឌុ​ច លីដា រហូត​ធ្វើអោយ​នាង​រក​ចំណុច​តបត​មិនបាន​ផង​។

​ទោះជា​យ៉ាងណា​ផលិតករ​រូបនេះ​បាន​សម្ដែង​នូវ​អារម្មណ៍​រីករាយ​បន្ទាប់ពី​ភាពយន្ត​ច្នៃ​ចេញពី​ភាពយន្ត​ដុំ​រឿង​«​ផ្កា​ដុះ​លើ​ថ្ម​»​កំពុងតែ​ទទួលបាន​ការពេញនិយម​ទស្សនា​ពី​មហាជន ពិសេស​អ្នកលក់ដូរ​នៅ​ផ្សារ ព្រោះ​ស្ទើរ​គ្រប់​ឈុត​គ្រប់​ឆាក មាន​ចំណុច​ល្អ​ច្រើនជាង​រិះគន់ ទាំង​សម្លេង និង​រូបភាព​ត្រូវគេ​ស្គាល់​ថា​ជា​ភាពយន្ត​ប្រើ​កាមេរ៉ា​ទំហំ​4K អមដោយ​តួ​សម្ដែង​សុទ្ធ​មានការ​កេ្ដ​រិ៍​ឈ្មោះ​និង​បទពិសោធន៍​ជាច្រើន​ដូចជា​កញ្ញា​ឌុ​ច​លីដា កុល ដាវី សូ​ដា​នី​តា នី​តាវរ​ង្ស លោក​សា​វេន ហ្វី​លី​ព និង ជាដើម​។​ពិសេស​សាច់រឿង​ដែល​តម្រូវឱ្យ​តួអង្គ​ម្ដាយ និង​កូនស្រី​ឌឺដង​ពាក្យសំដី​គ្នា ព្រោះតែ​ជំលោះ​ស្នេហា​ត្រីកោណ​។​

​លោក គាំ ច​ន្ធី​ដែលជា​អ្នក​ផលិត​រឿង​«​ទូក​បាត់​ច្រវា​» បាន​អះអាងថា ភាពយន្ត​មួយ​រឿង​បាន​ច្នៃ​ចេញពី​ឆ្អឹង​រឿង​«​ផ្កា​ដុះ​លើ​ថ្ម​» ដែល​ធ្លាប់​ល្បីល្បាញ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ហើយ​បន្ទាប់ពី​ជោគជ័យ​រឿងនេះ លោក​ក៏​គ្រោង​នឹង​ផលិត​រឿង​ភាគ​ចំណងជើង​ថា​«​កុលាប​ប៉ៃលិន និង រឿង​ទាយាទ​អាប ផងដែរ ក្នុង​ឆ្នាំ​២០១៨​នេះ​ដោយ​លោក​បាន​តាំងចិត្ដ​សម្រិតសម្រាំង​គុណភាព​រឿង​ទាំងស្រុង​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...