• Giloba

ឡូយ​មែន ! អេ​ឡិច ចិ​ន្ត្រា ស្ងាត់​ទិញ​ផ្ទះ​វីឡា​ជិត​កន្លះ​លាន​ដុល្លារ បង់​ផ្ដាច់​ទៀត​

2 ខែ កន្លងទៅ នាគរាជ

​កន្លងមក​នរណា​ក៏​ដឹងថា​លោក​អេ​ឡិច ចិ​ន្ដ្រា មានផ្ទះ​ពីរ​កន្លែង​នៅ​ម្ដុំ​ផ្សារ​សំណង់​១២ ដែល​លំនៅដ្ឋាន​ទាំងនោះ​សុទ្ធ​តែមាន តម្លៃ​ថ្លៃ​។ ស្រាប់តែ​កាលពី​យប់​ថ្ងៃទី​២៦​មេសា លោក​បានរៀបចំ​ពិធី​ឡើងផ្ទះ​វីឡា​ថ្មី​យ៉ាង​ស្កឹមស្កៃ​ត​មាន​ម្លៃ​ជិត​កន្លះ​លាន​នៅក្នុង​គម្រោង​បុរី​ប៉េង​ហ៊ួ​ត​។​

​គ្រាន់តែ​មើលឃើញ​ភ្ញៀវ​កិ​ត្ដិ​យស​បានមក​ចូលរួម​ក្នុង​កម្មវិធី​ឡើងផ្ទះ​របស់​តារា​សម្ដែង​អេ​ឡិច ចិ​ន្ដ្រា​ក៏​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក​ជា​រកស៊ី​កាក់កប​មិនធម្មតា​ទេ ព្រោះ​ភ្ញៀវ​ដែល​ចូលរួម​ភាគច្រើន​សុទ្ធតែ​អ្នករកស៊ី​មានទ្រព្យ​សម្បត្ដិ​ស្ដុកស្ដម្ភ​ចំណែក​តារា​សិល្បៈ​ដែល​ចូល​រួមមាន​តិចតួច​ប៉ុណ្ណោះ​។​

​ជួប​អេ​ឡិច ចិ​ន្ដ្រា លោក​បាន​បញ្ជាក់ថា ផ្ទះ​លោក​ទិញ​នៅក្នុង​គម្រោង​ទី​៨​របស់​បុរី​ប៉េង ហ៊ួ​ត ពិត​មានតម្លៃ​ថ្លៃ​ប៉ុន្ដែ​លោក​សម្លឹង​ឃើញ​ឱកាស​ត្រង់​ថា​ក្នុង​បុរី​នោះ​មាន​មនុស្ស​រស់នៅ​ជាង​១​ម៉ឺន​គ្រួសារ ដូច្នេះ​លោក​ចង់​ប្រកប​របរ​អ្វី​ក៏បាន​។ ទោះយ៉ាងណា​លោក​មិន​ចេញ​ឆ្ងាយ​ពីរ​បរ​ចាស់​ទេ គឺ​តារា​សម្ដែង​រូបនេះ​នឹង​យក​ផ្ទះ​តម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​នោះមក​ធ្វើជា​ការិយាល័យ​ទទួលភ្ញៀវ​ដែល​មក​ទំនាក់ទំនង​ការងារ​រៀបចំ​កម្មវិធី​នានា និង​ខាងក្រោម​លោក​មាន​គម្រោង​បើក​កន្លែង​ម៉ាស្សា​បាតជើង​ដែល​លោក​រំពឹងថា នឹង​ពង្រីក​ខ្លួន​ឈានទៅ​ផ្ដល់​សេវា​ម៉ាស្សា​បាតជើង​តាម​ផ្ទះ​បាន​ផងដែរ​។​

​ជាមួយគ្នានេះ​អេ​ឡិច ចិ​ន្ដ្រា បញ្ជាក់​ប្រាប់ថា ទោះបីជា​ផ្ទះ​របស់លោក​ច្រើន​កន្លែង​ក៏ពិតមែន ប៉ុន្ដែ​លោក​ទិញ​វីឡា​មួយ​នេះ​ក្នុង​គោលបំណង​សម្រាប់​បង្កើន​ប្រាក់ចំណូល​បន្ថែម​ទេ ព្រោះ​ផ្ទះ​ទី​១ និង​ទី​២ លោក​ក៏បាន​ជួល​ឱ្យគេ រីឯ​វីឡា​តម្លៃ​កន្លះ​លាន​ដុល្លារ​សម្រាប់​បើក​ការិយាល័យ​និង​បើក​កន្លែង​ធ្វើ​អាជីវកម្ម​ចំណែក​លោក​នឹងត្រូវ​ទៅ​រស់​នៅលើ​ខុន​ដូ​វិញ​។

​គួរ​បញ្ជាក់ថា ផ្ទះ​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​នេះ​តារា​អេ​ឡេច ចិ​ន្ដ្រា បាន​ទិញ​បង់​ផ្ដាច់​តែម្ដង​។ ទោះយ៉ាងណា​លោក​បញ្ជាក់ថា វា​មិនមែនជា​លុយ​ទាំងស្រុង​របស់លោក​ទេ គឺមាន​ចំណែក​ឪពុកម្ដាយ​របស់លោក​ចូលរួម​ផងដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...