សោភា ទេពី​! ទោះ​ការងារ​អ្វី​ក៏​ផ្ដល់​តម្លៃ​សម្រាប់​ខ្ញុំ​ដែរ​

3 សប្ដាហ៍ កន្លងទៅ នាគរាជ

​មហាជន​ជាច្រើន​ប្រហែលជា​នៅចាំ​បាន​បេ​ក្ខ​នារី The Cambodia Idol កញ្ញា​សោភា ទេពី ដែល​ទើបតែ​បញ្ចប់​ការប្រកួតប្រជែង​នាពេល​ថ្មីៗ​នេះ​។ នាង​បាន​ថ្លែង​ប្រាប់ថា ទោះបីជា​មិនបាន​ជាប់​ជ័យលាភី​ក្នុង​កម្មវិធី​លំដាប់​ពិភព​ពិតមែន ក៏​នាង​មិន​អស់សង្ឃឹម​ដែរ​គ្រា​ដែល​នាង​កំពុង​ប្រឹងប្រែង​ពង្រីក​កេ​រិ៍ដ​ឈ្មោះ​ខ្លួន បន្ថែមទៀត​។​

​ជួប​នាង​ក្នុងឱកាស​ម្ពោ​ធ​ហាង​កាហ្វេ​មួយ​Inthanin ដែលមាន​សមាជិកគ្រួសា​រ​តារា​កម្ពុជា​ជាច្រើនរូប​ចូលរួម​កញ្ញា​សោភា ទេពី បាន​បញ្ជាក់ថា នាង​ក៏​ជា​សមាជិក​ម្នាក់​ស្ថិតក្នុង​គ្រួសារ​តារា​កម្ពុជា​ដែរ ដែល​នាង​បាន​ចូល​ជា​យូរ​មកហើយ​តាំងពី​នាង​មិនទាន់​ចូល​ប្រឡង​កម្មវិធី​លំដាប់​ពិភពលោក​មក​ម្លេះ​។ ដូច្នេះ​នាង​មិនបាន​ប្រកាន់ខ្លួន​ថា​ធ្លាប់ជា​បេក្ខភាព​ក្នុងការ​ប្រឡង​កម្មវិធី​លំដាប់​ពិភពលោក​ឡើយ ម្យ៉ាង​ការចូលរួម​កម្មវិធី​សម្ពោធ​ដែលមាន​តារា​សិល្បៈ​ជាច្រើន​ចូលរួម​បែប​ហ្នឹង​ក្រៅពី​ទទួលបាន​អារម្មណ៍​រីករាយ​ពី​ការជួប​ជុំគ្នា​ហើយ វា​ក៏​ជា​ការងារ​មួយផ្នែក​នៃ​សិល្បៈ​ធ្វើឱ្យ​នាង​ចំណេញ​ក្នុងការ​ផ្សព្វផ្សាយ​ប្រជាប្រិយភាព​ខ្លួន​ផងដែរ​។

​កញ្ញា​សោភា ទេពី បញ្ជាក់ថា​៖«​ក្រោយពី​បាន​ប្រឡង​កម្មវិធី​ចម្រៀង​លំដាប់​ពិភពលោក​រួចហើយ មាន​ប្រិ​យ​មិ​ត្ដ​ជាច្រើន​ស្គាល់​ខ្ញុំ ជាង​មុន​ដូច្នេះ​ខ្ញុំ​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​បែប​ហ្នឹង ដើម្បី​ពង្រីក​ប្រជាប្រិយភាព​បន្ថែមទៀត​។ ជាក់ស្ដែង​នៅពេល​ខ្ញុំ​មក​មាន​បងប្អូន​សួរនាំ​ច្រើន​ពី​ការងារ​សិល្បៈ​របស់ខ្ញុំ ស្គាល់​ខ្ញុំ​ថា ជា​បេ​ក្ខ​នារី​ក្នុង​កម្មវិធី​ពិភពលោក ខុសប្លែក​ពីមុន​ពេល​ខ្ញុំ​ចូល​ប្រឡង​ក្នុង​កម្មវិធី​ចម្រៀង​។ ម្យ៉ាង​ក្នុងនាម​ជា​អ្នកសិល្បៈ​ខ្ញុំ​មិនអាច​ប្រកាន់​ពេក​នោះទេ ព្រោះ​ការងារ​អ្វី​ក៏បានផ្ដល់​តម្លៃ​ឱ្យ​ខ្ញុំ​ដែរ​សំខាន់​ឱ្យតែបាន​មហាជន​ស្គាល់​ច្រើន​»​។​

​ដើម្បី​ពង្រីក​ប្រជាប្រិយភាព​អោយ​កាន់តែខ្លាំង​តារា​សិល្បៈ​វ័យ​១៦​ឆ្នាំ​រូបនេះ​បន្ថែមថា នាង​មិន​ប្រកាន់ខ្លួន​ថា​ទទួល​ការងារ​តូចធំ​ឡើយ ព្រោះ​គោលដៅ​អនាគត​នាង​ចង់​ទទួលបាន​ការគាំទ្រ​ពី​មហាជន​មិន​ថា ទោះបីជា​តាមរយៈ​ការ​ច្រៀង សម្ដែង ឬ​ពិធី​ការិនី​ក៏ដោយ ព្រោះ​បច្ចុប្បន្ន​ក្រៅពី​នាង​ជា​សិស្ស​នៃ​របាំ​ផ្នែក​ល្ខោន​យីកេ​រហើយ​នោះ​នាង​ក៏​កំពុងតែ​ហ្វឹកហាត់​ជំនាញ​ផ្នែក​ពិធីករ​បន្ថែមទៀត​។

​ជាមួយគ្នា​ដែរ​នាង​បន្ថែមថា​៖«​សព្វថ្ងៃ​ទាល់តែ​យើង​មាន​ជំនាញ​ច្រើន បើ​មិន​ដូច្នោះ​ទេ មិនអាច​ដើរ​ទាន់​សភាព​ការ​នៃ​ការវិវត្ដ​នៃ​សិល្បៈ​បានទេ បើ​យើង​ចេះ​ច្រើន​ទោះ​គេ​ត្រូវការ​ជំនាញ​អ្វី​ក៏​យើង​អាច​ទៅបាន​»៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2