• Default ខាងលើក្រោមមេនុយ

ឈិន ម៉ា​និ​ច ចាប់ផ្តើម​ចេញ​បទ​ចម្រៀង​ដំបូង​ក្រោយ​ជាប់​ជា​ម្ចាស់​ពាន Cambodia Idol គឺ​បទ “​នារី​ក្នុង​សុបិន​បង​គឺជា​អ្នកណា​? “

4 ខែ កន្លងទៅ ណូ​រ៉ា

​ឈិន ម៉ា​និ​ច ម្ចាស់​ពាន Cambodia Idol ដែល​គេ​ទន្ទឹង​ចាំមើល​បទ​ដំបូង​ដែល​ក្រុមហ៊ុន ហង្ស​មាស​ឲ្យ​នាង​ច្រៀង​ចេញលក់​ដំបូង​នោះ​គឺ​ឥឡូវនេះ​បានចេញ​ហើយ​គឺ​បទ "​នារី​ក្នុង​សុបិន​បង​គឺជា​នរណា ?"

​គឺ​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អ្នក​គ្រាំទ្រ​របស់​នាង ។ កញ្ញា​ម៉ា​និ​ច តារា​ដែល​ឈ្នះ​ទឹកប្រាក់ ១៥០​លាន​រៀល​រូបនេះ​ត្រូវបាន​គេ​វាយតម្លៃ​ទឹកដម​របស់​នាង​ក្នុង​កម្រិត កញ្ញា មាស សុខ​សោភា ដែលជា​កំពូល​តារា​លំដាប់​នាំមុខ​នាង​មានឱកាស​ចុះកិច្ចសន្យា​មួយចំនួន​និង​ទទួលបាន ឱកាស​ច្រៀង​កម្មវិធី​ប្រគំ​តន្ត្រី​ភ្លាមៗ​កាលពីពេល​ថ្មីៗ​កន្លងទៅ​។

​នាង​ហាក់​ទទួលបាន​ការងារ​ជា​អ្នកចម្រៀង​ក្នុង​ផលិតកម្ម​និង​ឱកាស​លឿន​ជាង​ម្ចាស់​ពាន​រដូវ​កាល​ទី​១ លោក នី រតនា ។​គួរ​បញ្ជាក់ដែរថា ឈិន ម៉ា​និច្ច ត្រូវបាន គេ​ស្គាល់​ថា ធ្លាប់​បំពេញ​តួនាទី​ជា​អ្នក​រ៉ាប់ រង​ក្នុង​គ្រួសារ​តាំងពី​អាយុ​១០​ឆ្នាំ​ក្រោយពី​ឪពុកម្តាយ​នាង​ចេញទៅ​ធ្វើការ​នៅ​ប្រទេស ជិតខាង​។ នាង​មិនបាន​បញ្ចប់​ការសិក្សា ថ្នាក់បាក់ឌុប​ទេ​។ នាង​បាន​សម្រេចចិត្ត ចូលធ្វើ​ការងារ​រោងចក្រ​ដើម្បី​ចិញ្ចឹម​គ្រួសារ​ដែលមាន​បងប្អូន​៣​នាក់​ហើយ​នាង​ជា​កូនច្បង​។ ដោយសារ​មាន​ទឹកដម​សំនៀងពីរោះ​នាង​ចាប់យក​ឱកាស​ជា​អ្នកចម្រៀង​តាម​វង់​តន្ត្រីសម័យ​នៅ​ខេត្តកំពង់ស្ពឺ​និង​បន្ត​មករក​ប្រាក់កម្រៃ​នៅ​រាជធានី​ភ្នំពេញ​តាម រយៈ​អាជីព​ជា​អ្នកចម្រៀង​តាម​ភោជនីយដ្ឋាន​នាពេល​រាត្រី​រហូត​សម្រេចចិត្ត​ចូល ប្រឡង​ចម្រៀង​លំដាប់​ពី​ភព​លោក​ដែល​លើក​ទី​១​នាង​ធ្លាប់​បរាជ័យ​ក្នុង​ការប្រឡង​កម្មវិធី The Voice Cambodia រដូវ​កាល ទី​២​ម្តង​រួចមកហើយ​។ ការបរាជ័យ​របស់​នា​ង​ក្លាយជា​បទពិសោធន៍​និង​ជំរុញ​ទឹក ចិត្ត​ឲ្យ​នាង​កាន់តែ​តស៊ូ​រហូត​ទទួលបាន​ជោគជ័យ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2