• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

កញ្ញា យេ​យេ តារា​កំប្លែង​គីឡូ​យក្ស រៀបរាប់​អតីតកាល​ដែល​ចម្លែក​ខុសគេ និង​តែង​ធ្វើឱ្យ​ក្រុមគ្រួសារ​ពិបាក​ចិ​ត្ដ​តែ​

6 ខែ កន្លងទៅ នាគរាជ

​តារា​កំប្លែង​មាឌធំ​កញ្ញា យេ​យេ ដែល​មហាជន​ធ្លាប់​ស្គាល់​តាមរយៈ​ការសម្ដែង​នៅក្នុង​លើ​កញ្ចក់ ទូរទស្សន៍​PNN កាលពី​យប់​ម៉ិ​ញ​បាន​ប្រារព្ធ​ខួបកំណើត​អាយុ​២៤​ឆ្នាំ ដើម្បី​លើករាសី​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ពិសេស​ចូលឆ្នាំថ្មី​ឱ្យ​កាន់​តែមាន​ប្រជាប្រិយភាព​ជាង​ឆ្នាំ​ចាស់​។​

​ខណៈ​ភ្ញៀវ​កិ​ត្ដិ​យស​កំពុងតែ​ផឹកស៊ី​ជល់​កែវ សើច​ក្អាកក្អាយ​យ៉ាង​សប្បាយរីករាយ​បែរ ជា​សាមីខ្លួន​ម្ចាស់​ខួប​ឈរ​ផ្ដល់​បទសម្ភាសន៍​ឱ្យ​អ្នកព័ត៌មាន​ក្នុង​អារម្មណ៍​ក្នុង​ក្ដួល ពេលនោះ​កញ្ញា យ៉េៗ បាន​ប្រាប់ថា នាង​ពិត​ជាមាន​មោទនភាព​ណាស់ ព្រោះ​នាង​អាច​ឈរ​នៅ​ចំណុច​មួយ​ដែល​មហាជន​ទូទៅ​បាន​ស្គាល់​នាង កាលពី​ពេលមុន​ជា​មនុស្ស​ម្នាក់​ធ្លាប់តែ​ធ្វើឱ្យ​ក្រុមគ្រួសារ​ពិបាក​ចិ​ត្ដ​តែប៉ុណ្ណោះ​។ អ្វីដែល​គួរឱ្យ​សោកស្ដាយ​ពេល​នាង​អាច​រកប្រាក់​ចំណូល​បាន គ្រប់គ្រង​លើ​ខ្លួនឯងបាន​បែរជា​ម្ដាយ​នាង​មិនអាច​មើលឃើញ​ពី​ការរីកចំរើន​របស់​កូន​ខ្លួន​ដោយសារតែ​ម្ដាយ​នាង​បាន​លាចាក​លោក​ទៅហើយ​។

​កញ្ញា យេ​យេ បានរៀបចំ​ខួបកំណើត​ផ្ទាល់ខ្លួន ក្នុង​លក្ខណៈ​ធំដុំ​គ្រាន់បើ​មាន​តារា​ភេ​ទី​៣​យ៉ាងច្រើន​នាក់ ចូលរួម​មាន​ទាំង​តារា​សិល្បៈ​ល្បីៗ​មួយចំនួន​បានផ្តល់​វត្តមាន​គាំទ្រ​លើកទឹកចិត្ត​។ ការរៀបចំ​នេះ​បាន​ធ្វើឡើង នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​បឹងត្របែក​។​

​ទោះជា​យ៉ាងណា​នាង​បាន​ថ្លែង​ទាំង​រំភើប ថា​ថ្ងៃ​ខួបកំណើត​របស់​នាង គឺ​បាន​ធ្វើឡើង​ក្នុង​បំណង​លើករាសី ហើយ​នាង​ធ្វើ​មិនជា​ញឹកញាប់​នោះទេ ខកខាន​ពីរ បី​ឆ្នាំ​ដែរ ។ លើក​នេះ​មកពី​គិតថា មាន​សន្ទុះ​សិល្បៈ​ឡើង​ខ្លាំង ទើប​បង្កើត​កម្មវិធី​មួយ​នេះ​ឱ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍​បន្ថែមទៀត​។ យ៉ាងណា​នាង​ក៏មាន​ភាពសប្បាយ​រីករាយ​ដែរ​ខណៈ​ដែលមាន​តារា​សិល្បៈ​ជាច្រើន​ស្រលាញ់​រាប់អាន​នាង​ផ្ដល់​កិ​តិ្ដ​យស​ឱ្យ​នាង​។ គួរបញ្ជាក់ កម្មវិធី​ខួបកំណើត​ចូលរួម​ប្រមាណ​ជាជាង​៣០០​នាក់ ពោល​៣៥​តុ ដែលមាន សិល្បករ សិល្បការិនី​ជាច្រើន​បាន​ចូលរួម​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2