• Giloba

យូ​រី សុខ​ចិ​ត្ដ​ដេក​ព្រួយ​ពី​សុខភាព​ក៏​មិន​បោះបង់ចោល​…….

2 ខែ កន្លងទៅ នាគរាជ

​មិនតិចជាង​៦​ឆ្នាំ​ទេ​ដែល​កញ្ញា​យូ​រី បាន​ប្រឡូក​ចូល​សិល្បៈ​ទើបតែ​ឆ្នាំ​២០១៨​នេះ​ទេ​នាង​ហ៊ាន​បញ្ជាក់​ពី​ខ្លួនឯង​ថា​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង គ្រា​ដែល​បច្ចុប្បន្ន​នាង​ត្រូវ​ចេញទៅ​ច្រៀង​ក្នុង​ការប្រគំ​តន្ដ្រី​នានា​នៅតាម​បណ្ដា​ខេត្ដ​ស្ទើរតែ​គ្មាន​ពេល​សម្រាក​គ្មាន​។​

​កញ្ញា​យូ​រី បាន​អះអាងថា ឆ្នាំ​ថ្មី​នេះ​នាង​មិនមែន​ទទួល​បានតែ​ប្រជាប្រិយភាព​ប៉ុណ្ណោះ​ទេ សូម្បីតែ​តម្លៃ​ខ្លួន​ក្នុង​អាជីព​សិល្បៈ​ក៏​កើនឡើង​ជាង​មុន​ដែរ​។ នាង​បន្ដទៀតថា សព្វថ្ងៃ នាង​ទទួលបាន​កម្មវិធី​ប្រគំ​តន្ដ្រី​នៅតាម​ខេត្ដ​ច្រើន ពេលខ្លះ​នាង​ស្ទើរតែ​គ្មាន​ពេល​មក​ចូលរួម​កម្មវិធី​ប្រគំ​តន្ដ្រី​នៅតាម​ស្ថានីយទូរទស្សន៍​ផង​។ យូ​រី ប្រាប់ទៀតថា នាង​ក៏​ធ្លាប់​បារម្ភ​ពី​បញ្ហា​សុខភាព​ដែរ ព្រោះ​នាង​មាន​ពេល​សម្រាក​តិចតួច​បំផុត សូម្បីតែ​ឪពុកម្ដាយ​នាង​ក៏​ធ្លាប់​ដាស់តឿន​ឱ្យ​នាង​បោះចោល​កម្មវិធី​ខ្លះ មិនត្រូវ​ស្រលាញ់​លុយ​ច្រើនជាង​សុខភាព​នោះទេ​។​

​យ៉ាងណា​តារាចម្រៀង​រូបនេះ​បញ្ជាក់ថា​៖«​នៅពេល​ខ្ញុំ​ចូល​សិល្បៈ​ដំបូង​តែ​ប្រា​ថា្ន​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹងមាន​ឱកាស​ដូច​រៀមច្បង​គឺ​ទទួលបាន​ការងារ​ធ្វើ​ច្រើន និង​មាន​កេ​ត្ដិ​យស​ក្នុង​សិល្បៈ​។ ទោះ​ខ្ញុំ​ស្រលាញ់​សុខភាព​ខ្លួនឯង​ក៏ដោយ​តែ​ខ្ញុំ​ក៏​មិន​បោះបង់ចោល​ឱកាស​និង​ក្ដី​ស្រមៃ​របស់ខ្ញុំ​ដែរ​ដូច្នេះ​ខ្ញុំ​ត្រូវតែ​ពុះពារ​ទៅមុខទៀត​»​។​

​ក្រោយពី​បានចេញ​បទ​ចម្រៀង​ថ្មី​ខ្លួន​ដូចជា​បទ​«​ចាក់ទឹកដូង​»«​នំប៉័ង​ប៉ាត់​តេ​»«​រាំ​ស្កុប​» ជាដើម ឃើញថា នាង​ទទួលបាន​ការគាំទ្រ​ពី​យុវ​វ​វ័យ​ជាច្រើន ពិសេស​បណ្ដា​ក្រុមហ៊ុន​នានា​ដែល​បានរៀបចំ​កម្មវិធី​ការប្រគំ​តន្ដ្រី​តាម​ខេត្ដ​។​

​កញ្ញា​យូ​រី ក៏បាន​ទទួលស្គាល់ថា ក្នុង​ឆ្នាំ​ថ្មី​នេះ​នាង​ពិត​ជាមាន​សន្ទុះ​ដោយសារតែ​ចម្រៀង​ប៉ុន្មាន​បទ​នោះ​មែន​។ ហើយ​បទ​របស់​នាង​ក៏​ចាប់ផ្ដើម​ទទួលបាន​ការគាំទ្រ​ពី​មនុស្ស​គ្រប់​វ័យ​។ នាង​ថែមទាំង​បន្ថែមថា​៖«​ចំណុច​ដែល​ធ្វើឱ្យ​ខ្ញុំ​ជោគជ័យ​បទ​របស់ខ្ញុំ​ចាប់ផ្ដើម​មានការ​គាំទ្រ​ពី​យុវជន​ផង មនុស្ស​វ័យ​កណ្ដាល​ផង ព្រោះ​នៅពេល​ខ្ញុំ​ទៅតាម​បណ្ដា​ខេត្ដ​ក៏​បានឮ​ពួកគាត់​ចាក់​បទ​ចម្រៀង​ខ្ញុំ​ដែរ ពោលគឺ​ខុសពី​ពេលមុន​ដែល​បទ​យូ​រី មានតែ​ក្មេង​គាំទ្រ​តែប៉ុណ្ណោះ​»៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...