• Giloba

ពៅ លីដា​! ការធ្វើ​បុណ្យ​សាង​អំពើ​ល្អ​អាចពាក់ព័ន្ធ​……..

2 ខែ កន្លងទៅ នាគរាជ

​ចូល​មកដល់​ឆ្នាំ​២០១៨​នេះ​កញ្ញា​ពៅ លីដា មាន​យីអ៊ុន​ឡើង​ខ្ពស់ត្រដែត​តែម្ដង​ខណៈ​នាង​កំពុងតែ​រីកចំរើន​ជាមួយ​ការរកស៊ី ហើយ​ពិសេស​កំពុងតែ​គ្រង​តំណែង​ជា​តួឯក​ស្រី​ជាច្រើន​រឿង​ផងដែរ​។​

​ស្របពេល​កញ្ញា​ពៅ លីដា ទើបតែ​បង្ហាញ​រថយន្ដ​សេរី​ទំនើប​ដែលមាន​តំ​ម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​បង្អួត​ភ្នែក​មិ​ត្ដ​ភ័​ក្ដ​និង​អ្នកគាំទ្រ​ខ្លួន​ហើយ​នោះ កាលពីពេល​ថ្មីៗ​នេះ​នាង​ប្រាប់ថា​ក្នុង​ឆ្នាំ​ថ្មី​នេះ​ហាក់ដូចជា​រាសី​ឡើង​ខ្ពស់​ក្នុង​អាជីព​សម្ដែង​គ្រា​ដែល​នាង​ង​កំពុងតែ​ទទួលបាន​តំណែង​តួឯក​ជាច្រើន​រឿង​។​

​បើតាម​ការទម្លាយ​ប្រាប់​ពី​កញ្ញា​ពៅ លីដា ក្នុង​ឆ្នាំ​ថ្មី​នេះ​នាង​គ្រង​បាន​តំណែង​តួឯក​មិនតិចជាង​៤​រឿង​ទេ​ដូចជា​រឿង «​សំពាយ​បុណ្យ​» «​ដួង​ច័ន្ទ​ដួងចិត្ត​» «​ធនញ្ជ័យ​» ជាដើម ដែល​រឿង​ទាំងនោះ​ជា​ប្រភេទ​រឿង​ដុំ​។​លើសពីនេះ​ក៏​នៅសល់​ពី​រឿង​ពី​ឆ្នាំ​ចាស់​ដែល​មិនទាន់​ចាស់​បញ្ចាំង​អស់​ផងដែរ​។​

​ជួប​ជាមួយ​កញ្ញា​ពៅ លីដា នាង​ទទួលស្គាល់ថា ឆ្នាំ​២០១៨​ជា​ឆ្នាំ​ដែល​ល្អ​សម្រាប់​នាង ព្រោះ​នាង​ប្រកបការងារ​អ្វី​ក៏បាន​ជោគ ជ័យ ពោលគឺ​ទាំង​ការរកស៊ី និង​ប្រជាប្រិយភាព​ក្នុង​សិល្បៈ​ស្ទុះ​ឡើង​ស្របគ្នា​តែម្ដង​។​

​ជាមួយគ្នានេះ​កញ្ញា​ពៅ លីដា បាន​បង្ហើប​ថា ភាពជោគជ័យ​របស់​នា​ង​កើតឡើង​ពី​ទំលាប់​ជាប្រចាំ​របស់​នាង​តែប៉ុណ្ណោះ​ពោល វា​ចេញ​មកពី​ការប្រឹងប្រែង​បំពេញការងារ​បានល្អ គោរព និង​ឲ្យ​តម្លៃ លើ​ពេលវេលាគោរព​ស្រលាញ់​អ្នកដឹកនាំ និង​ក្រុមការងារ ទាំងនេះហើយ​ដែលជា​ចំណុច​មិនអាច​ខ្វះ​បាន​របស់​តារា​សិល្បៈ​គ្រប់រូប​ត្រូវតែមាន​។​

​យើង​បាន​លើក​ជា​សំណួរ​ថា​ភាពជោគជ័យ​របស់​លីដា អាច​កើតឡើង​ដោយសារតែ​មួយរយៈ​យើង​ប្រឹងប្រែង​ធ្វើបុណ្យ​ច្រើន​ទេ​? ពៅ លីដា ញញឹម ហើយ​ប្រាប់ថា​៖«​ចាស​! បង​រឿង​ធ្វើបុណ្យ​នេះ​ការពិត​ក្រុមគ្រួសារ​ខ្ញុំ​ធ្វើជា​យូរ​មកហើយ មិនមែន​ទើបតែ​ធ្វើ​នោះទេ ព្រោះ​សមាជិកគ្រួសារ​ខ្ញុំ​ជឿ​លើ​ការធ្វើ​បុណ្យ និង​សាង​អំពើ​ល្អ​នេះ​ខ្លាំងណាស់​។ ខ្ញុំ​អត់​ដឹង​ច្បាស់​ថា​វា​ពាក់ព័ន្ធ​គ្នា​ឬ​អត់​ទេ តែបើ​ខ្ញុំ​គិត​វា​ក៏​អាចជា​ចំណែក​មួយ​ដែរ ព្រោះ​នៅពេលណា​យើង​សាង​អំពើ​ល្អ ចិ​ត្ដរបស់​យើង​ជ្រះថ្លា​គិត​និង​ប្រតិ​ប​ត្ដិ​អ្វី​ក៏បាន​ល្អ​និង​ជោគជ័យ​ដែរ​»៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...