• Giloba

មួយ​ក្ឌាំង​យប់មិញ​! លូ​យក​ប់ គ្មាន​ពីរ "​គ្រួសារ​តារា​កម្ពុជា​"

2 ខែ កន្លងទៅ នាគរាជ

​គ្មាន​អ្នកណា​មិន​លាន់មាត់​សរសើរ​នោះទេ ចំពោះ​វត្តមាន​របស់​សមាជិក​ជា​តារា​សិល្បៈ​របស់​«​គ្រួសារ​តារា​កម្ពុជា​» ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​«​សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៨»​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃទី​១ ឧសភា នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​តារា​ទាំងអស់​របស់​ក្រុម​នេះ ត្រូវគេ​ឃើញ​រំលេច​ឈុត​ក្នុងសម័យ​បុរាណ​យ៉ាង​អស្ចារ្យ ដោយ​ធ្វើអោយ​កម្មវិធី​ទាំងមូល​ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង សម្រាប់​ការ​ស្លៀក​បង្ហាញ​នូវ​ឈុត​បុរាណ​ខ្មែរ ដ៏​ចម្រុះ​សម័យ​កាលនោះ​។​

​ឈុត​ដែល​«​គ្រួសារ​តារា​កម្ពុជា​»​ស្លៀក​បង្អួត​នៅក្នុង​ថ្ងៃនោះ រួមមាន​សំលៀកបំពាក់​ក្នុងសម័យ​លង្វែក សម័យ​អាណានិគម​បារាំង សម័យ​ចតុមុខ សម័យ​សង្គមរាស្ត្រនិយម សម័យ​ឧដុង្គ និង​ពិសេស​ជាងគេ​គឺ​កា​រប​ង្ហាះ​ញ​ខ្លួន​របស់​តា​រាជា​កូនក្រុម​ក្នុងសម័យ​អង្គរ ឡើង​ត្រដែត​ពេញ​ក្នុង​កម្មវិធី​តែម្ដង​។ នេះ​មិនមែនជា​លើក​ទី​១​ដែល​ក្រុម​សិល្បៈ​ល្បីឈ្មោះ​មួយ​នេះ រំលេច​រូប​សម្រស់​ក្នុង​ឈុត​សម័យបុរាណ​នោះទេ ប៉ុន្តែ​គេ​ចាត់ទុកថា​កា​រប​ង្ហាះ​ខ្លួន​ដែល​ទើបតែ​បញ្ចប់​ក្ដៅៗ​នៅ​សាល​មហា​ស្រប​កោះ​ពេជ្រ​នេះ គឺ​លេចធ្លោ​ខ្លាំង ដែល​កាន់តែ​ធ្វើអោយ​ប្រជាប្រិយភាព​របស់​«​គ្រួសារ​តារា​កម្ពុជា​»​ខ្ទរខ្ទារ​។ តារា​សិល្បៈ​ប្រមាណ​ជាង​៤០​រូប​របស់​ក្រុម​នេះ បានធ្វើអោយ​ក្រសែភ្នែក​ជាតិ និង​អន្តរជាតិ​មើលឃើញ​កាន់តែ​ធំធេង​លើស​ដើម ពី​ការរួមចំណែក​អភិរក្ស និង​លើកកម្ពស់​ឡើងវិញ នូវ​សំលៀកបំពាក់​ក្នុងសម័យ​បុរាណ​ទាំងនោះ ដើម្បី​បង្ហាញ​ដល់​អ្នកជំនាន់ក្រោយ​។​

​លោក ផាត់ តារា​រដ្ឋ ស្ថាបនិក​«​គ្រួសារ​តារា​កម្ពុជា​»​បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​តារា​សិល្បៈ​ដែល​បានរួម​ចំណែក​ចូលរួម ដោយ​ក្រៅពី​បាន​ចំណាយពេល ក៏បាន​ចំណាយ​នូវ​ការស្រាវជ្រាវ​ផ្ទាល់ខ្លួន និង​បាន​ចំណាយ​នូវ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ស្វះ​ស្វែងរក​ឈុត​ទាំងនោះ​ផងដែរ ដើម្បី​បំផុស​អោយ​ខ្មែរ ជាពិសេស​បរទេស ស្គាល់​ច្បាស់​ពី​ភាព​ផូរផង់​នៃ​វប្បធម៌​ខ្មែរ​។ លោក​ថា​«​គ្រួសារ​តារា​កម្ពុជា​»​នឹង​រួមចំណែក​អោយ​កាន់តែខ្លាំង ដើម្បីអោយ​ទម្រង់​សំលៀកបំពាក់​បុរាណ​ដែល​កាន់​តែមាន​អ្នកមើល​រំលង ក្លាយជា​ទម្រង់​នៃ​ការ​ស្លៀកពាក់​ដ៏​ពេញនិយម​មួយ សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី​ធំៗ ជាពិសេស​ដូច​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​ឯក​វាយនភ័ណ្ឌ​លើក​ទី​៣​នេះ​ជាដើម​។ លោ​កថា​តារា​សិល្បៈ គឺជា​អ្នក​ផ្សព្វផ្សាយ​វប្បធម៌​មួយ​ដ៏​ធំ ដូច្នេះ​បើ​តារា​សិល្បៈ​មិន​រួមចំណែក​បំផុស​អោយ​អ្នកជំនាន់ក្រោយ​ស្រឡាញ់​ពេញចិត្ត​នូវ​សំលៀកបំពាក់​កាលពី​អតីតកាល​ទាំងនោះ គឺ​មិន​ខុសពី​ធ្វើអោយ​ទម្រង់​បុរាណ​ទាំងនោះ​ត្រូវ​បាត់បង់​នោះទេ​។

នៅក្នុង​ព្រឹត្តិការណ៍​ផ្ដាច់ព្រ័ត្រ​ដែល​បាន​រកឃើញ​អ្នក​ជ័យលាភី​លេខ​១ លេខ​២ និង​លេខ​៣ ពី​សំណាក់​អ្នក​ប្រកួត​ជា​កម្មករ​កម្មការិនី​រោងចក្រ​នោះ​ក្នុង​ថ្ងៃនោះ គេ​ក៏​កត់សម្គាល់ថា​សំលៀកបំពាក់​គ្រប់​ឈុត​របស់​បេ​ក្ខ​នារី​ដែល​ច្នៃ​ដោយ​ហាង​«​បូរ៉ា​និ​ច​កាត់ដេ​» លេចធ្លោ​មិនធម្មតា​ផងដែរ ដោយសារតែ​ឈុត​ទាំងនោះ បាន​ឆ្លុះបញ្ចាំង​ភាគច្រើន​ពី​ទឹកដៃ​ច្នៃប្រឌិត និង​ចេញ​ទម្រង់​ខ្មែរ ជួយ​លើក​សម្រស់​កម្មវិធី ជាពិសេស​គឺ​បេ​ក្ខ​នារី​អោយ​លេចធ្លោ​។ លោក ផាត់ តារា​រដ្ឋ បន្តថា​«​គ្រួសារ​តារា​កម្ពុជា​»​នឹង​រួមចំណែក​លើកស្ទួយ​វប្បធម៌​ជាតិ​អោយ​កាន់តែខ្លាំង ដោយ​គម្រោង​នឹង​បំផុស​អោយ​សមាជិក​របស់ខ្លួន​ទាំង​ជាង​២០០​នាក់​ក្នុង​វិស័យ​សិល្បៈ រួមចំណែក​ជួយ​ដល់​សិល្បៈ​បុរាណ​របស់​ខ្មែរ​អោយបាន​ច្រើន​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...