• Giloba

ទេព កញ្ញា​! មិនទាន់​ជោគជ័យ តែ​បាន​ច្រើន​ពី​សិល្បៈ

2 ខែ កន្លងទៅ នាគរាជ

​ស្របពេល​តារា​សម្ដែង​ស្រី​រូប​ស្រស់​ទេព កញ្ញា ទទួលបាន​តំណែង​តួឯក​ស្រី​ជាច្រើន​រឿង​មកហើយ​នោះ​កាលពីពេល​ថ្មីៗ នាង​បាន​សរសេរ​សារ​នៅលើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ហាក់​សម្ដែង​នូវ​អារម្មណ៍​តូច​ចិ​ត្ដ​គ្រា​ដែល​នាង​មិនទាន់​អាច​ដើរ​ទៅដល់​គោលដៅ​។​

​នៅក្នុង​សារ​នេះ​កញ្ញា​ទេព កញ្ញា បាន​សរសេរ​បន្ទាបខ្លួន​ថា​នាង​ពុំទាន់​ល្បីឈ្មោះ​នៅឡើយ​ទេ នាង​នឹង​ខំប្រឹងប្រែង​បន្ដ​ទៅមុខទៀត​។ គ្រាន់តែ​ឃើញ​សារ​នោះ​ភ្លាម​អ្នកគាំទ្រ​របស់​នាង​មានការ​ងឿងឆ្ងល់​ថា ទំនងជា​តារា​សម្ដែង​វ័យក្មេង​រូបនេះ​រង​ការវាយប្រហា​ធ្វើអោយប៉ះពាល់​ផ្លូវ​ចិ​ត្ដ​ពី​នរណាម្នាក់​ទើ​នាង​បង្ហាញ​ពី​អារម្មណ៍​បែ​នេះ​។​

​ជួប​តារា​សម្ដែង​សាច់​សខ្ចី​ដូច​បណ្ដូលចេក​កញ្ញា​ទេព កញ្ញា នាង​ប្រាប់ថា មិនមាន​នរណា​វាយប្រហារ​ឬ​រិះគន់​ធ្វើឱ្យប៉ះពាល់​ផ្លូវ​ចិ​ត្ដ​នោះទេ ពោលគឺ​មានការ​តែ​ការលើក​ទឹក​ចិ​ត្ដ​ពី​អ្នកគាំទ្រ​អោយ​ដើរ​ទៅមុខ​បន្ដទៀត​។​ទេព កញ្ញា បញ្ជាក់ថា​៖«​សំណេរ​ដែល​ខ្ញុំ​សរសេរ​គ្រាន់តែ​ចង់បង្ហាញ​ពី​អារម្មណ៍​ពេល​អផ្សុក ព្រោះ​ពេលខ្លះ​ឆ្ងល់​ថា​តស៊ូ​ក្នុង​សិល្បៈ​ជាច្រើន​ឆ្នាំ​ដែរ​ហើយ​នៅតែ​ដើរ​មិនទាន់​ជោគជ័យ​។ ទោះយ៉ាងណា​ក៏មាន​ប្រិ​យ​មិ​ត្ដ​ជាច្រើន​បាន​ចូល​Comment លើក​ទឹក​ចិ​ត្ដ​អោយ​ប្រឹងប្រែង​តស៊ូ​ទៅមុខទៀត​ដែរ​»​។​

​តារា​សម្ដែង​រូបនេះ​បន្ថែមថា នាង​នឹង​បោះបង់ចោល​នូវ​អ្វីដែល​នាង​កំពុងតែ​តាំងចិត្ដ​ឡើយ​។ បើទោះជា​បច្ចុប្បន្ន​នាង​ពុំទាន់​ដើរ​ដល់​គោលដៅ ប៉ុន្ដែ​អាច​និយាយបានថា នាង​បាន​ពុះពារ​ឆ្លងកាត់​រួចផុត​ពី​ការលំបាក​ជាច្រើន​គ្រា​ដែល​ចូល​សិល្បៈ​ដំបូង​សូម្បីតែ​មធ្យោបាយ​ធ្វើដំណើរ​ក៏​គ្មាន​ដែរ​។​

​ទេព កញ្ញា បញ្ជាក់ទៀតថា​៖«​ទោះបីជា​លំបាក​ជាង​នេះ ត្រូវ​តស៊ូ​ថត​យប់​ព្រលប់​ក៏​ខ្ញុំ​មិន​បោះបង់ចោល​ដែរ ព្រោះ​ពេលមុន​លំបាក​ជាង​នេះ​ផង ទៅ​ថត​ម្ដងៗ​ស្ទើរតែ​រក​អ្វី​ជិះ​គ្មាន​។ មិ​ត្ដ​ភ័ក្ដិ​ជិះ​រថយន្ដ​ខ្ញុំ​ជិះ​ម៉ូតូ ប៉ុន្ដែ​ពេលនេះ​ខ្ញុំ​អាចមាន​សមត្ថភាព​រករថយន្ដ​ជិះ​បាន អាច​គ្រប់គ្រង​លើ​ជីវភាព​គ្រួ​សារបាន​។ ទោះបីជា​ខ្ញុំ​មិនទាន់​ជោគជ័យ​ទាំងស្រុង​តែ​អាច​និយាយបានថា ខ្ញុំ​ក៏បាន​ច្រើន​ពី​ការងារ​សិល្បៈ​ដែរ​»៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...