• Giloba

កែវ ស្រី​នាង សុខ​ចិ​ត្ដ​លេបថ្នាំ​ជាប្រចាំ​ក៏​មិន​ចង់​….

2 ខែ កន្លងទៅ នាគរាជ

​ប្រហែល​ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​អ្នកនាង​កែវ ស្រី​នាង បាន​បាត់​មុខ​ពី​សិល្បៈ​។​ក្រោយពី​មានការ​លើកឡើងថា នាង​ទំនង​មាន​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​ទើប​បោះបង់ចោល​សិល្បៈ ស្រាប់តែ​ថ្មីៗ​នេះ​នាង​ក៏​បង្ហាញ​វត្ដ​មាននៅ​ក្នុង​រឿង​«​កាំបិត​មុខ​២ »​។​

​ជួប​ជាមួយ​អ្នកនាង​កែវ ស្រី​នាង បាន​បញ្ជាក់ថា នេះ​ជា​លើក​ទៅ​បី​ហើយ​ដែល​នាង​បាន​សម្ដែង​ជាមួយ​តួ​ប្រុស​អូន ឧស្សាហ៍ ប៉ុន្ដែ​ទើបតែ​សម្ដែង​អោយ​ផលិតកម្ម​មហាហង្ស​ចាប់ដៃ​គូរ​ជា មួយ​តួ​ប្រុស​រូបនេះ​ទើបបាន​មួយ​រឿង​ប៉ុណ្ណោះ​គឺ​រឿង​«​ក្រមុំ​សៅកែ​»​។ តារា​សម្ដែង​រូបនេះ​បញ្ជាក់ថា​រឿង​«​កាំបិត​មុខ​២»​ជា​រឿង​ថ្មី​មួយទៀត​តម្រូវអោយ​នាង​សម្ដែង​ជា​តួអង្គ​មាន​ច​រិ​ក​ខុសពី​ពេលមុន ពោល​ក្នុង​រឿងនេះ​នាង​ជា​ភរិយា​របស់​តួឯក​ប្រុស​ដែល​ត្រូវ​ស្វាមី​ទៅ​មាន​ស្រី​ជាច្រើន​។

​តារា​សម្ដែង​ជើងចាស់​រូបនេះ​បាន​អះអាងថា ទោះបីជា​នាង​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​មួយរយៈ​ធំ​ក៏ពិតមែន ប៉ុន្ដែ​ការចាប់​ដៃគូ​សម្ដែង​ជាមួយ​លោក​អូន ឧស្សាហ៍ គ្មាន​បញ្ហា​ទេ​។ នាង​បញ្ជាក់ថា​៖«​សម្ដែង​ជាមួយគ្នា​គាត់​ច្រើន​រឿង​ដែរ​ហើយ ដូច្នេះ​សម្ដែង​នៅក្នុង​រឿង​«​កាំបិត​មុខ​២» ខ្ញុំ​គិតថា​អត់​បញ្ហា​ទេ ព្រោះ​អាច​និយាយបានថា ពួកយើង​ស្គាល់​ចិ​ត្ដ​ថ្លើម​គ្នា​បាន​ច្រើន​រួចទៅហើយ​ក្នុងការ​សម្ដែង​បែបនេះ​»​។​

​រឿង​«​កាំបិត​មុខ​២»​ជា​ភាពយន្ដ​ភាគ​របស់​ស្ថានីយទូរទស្សន​PNN នឹងត្រូវ​ផលិតឡើង​ដោយ​ផលិតកម្ម​មហាហង្ស​និង​មានការ​ចូលរួម​សម្ដែង​សំណាក់​តារា​ល្បីៗ​ជាច្រើន​ដូចជា​អ្នកនាង​កែវ​ស្រី​នាង លោក​អូន ឧស្សាហ៍ កញ្ញា​ភិន សុ​ដា​លី​ស លោក​អ៊ុន សុធា អ្នកនាង​ចាន់​តារា​ទី លោក​ម៉េង សាវុធ និង​លោក​ហម ឆ​រ៉ា ជាដើម​។​

​អ្នកនាង​កែវ ស្រី​នាង បន្ថែមថា កាលពី​ពេលមុន​នាង​សម្រេច​ថត​ត្រឹម​ពីរ​រឿង​ក្នុង​មួយឆ្នាំ ប៉ុន្ដែ​សម្រាប់​ឆ្នាំ​២០១៨​នេះ​នាង​នឹង​ថត​អោយបាន​បី​រឿង​។ ទោះយ៉ាងណា​តារា​សម្ដែង​រូបនេះ​ពុំបាន​ព្រួយបារម្ភ​ពី​សុខភាព​ឡើយ គ្រា​ដែល​នាង​អះអាងថា បច្ចុប្បន្ន​សុខភាព​នាង​មាន​សភាព​រឹងមាំ​ជាង​ពេលមុន​ច្រើន​។ កែវ ស្រី​នាង បញ្ជាក់ថា​៖«​ខ្ញុំ​មិនមាន​អ្វី​ត្រូវ​បារម្ភ​ពី​សុខភាព​ឡើយ ព្រោះ​ទាំង​អ្នកដឹកនាំ​ក៏​គាត់​ដឹង​និង​យល់យោគ​មិនអោយ​ខ្ញុំ​ក្រោក​ពី​ព្រឹក​ពេក​។​ជំងឺឈាមសស៊ីឈាមក្រហម​វា​អត់​មាន​អ្វី​ប្រែប្រួល​ទេ​គ្រាន់តែ​ទាមទារ​ឱ្យ​ខ្ញុំ​លេបថ្នាំ​ជាប្រចាំ​អោយបាន​ទៀងពេល​តែ​ប៉ុ​ណ្នោះ​។ ម្យ៉ាង​ខ្ញុំ​មាន​អ្នកដើរ​ជាមួយ​កំណត់​ពេលវេលា​យក​ថ្នាំ​អោយ​ខ្ញុំ​ញ៉ាំ ដូច្នេះ​សុខភាព​ខ្ញុំ​នៅតែ​ធម្មតា​។​ចំណែក​ស្វាមី​ខ្ញុំ​គាត់​ក៏​បារម្ភ​ពី​សុខភាព​ខ្ញុំ​ដែរ តែ​គាត់​តាម​ខ្ញុំ​ធ្វើយ៉ាងណា​អោយតែ​ខ្ញុំ​សប្បាយ​ចិ​ត្ដ​»​។​

​ទោះបីជា​សមិទ្ធិផល​នេះ​មិនទាន់​ចេញ​ក៏ដោយ ប៉ុន្ដែ​ត្រូវបាន​អ្នកនាង​កែវ ស្រី​នាង និង​លោក​អូន ឧស្សាហ៍ សន្យា​មិនអោយ​អ្នកគាំទ្រ​ខ្លួន​ខកបំណង​ឡើយ គ្រា​ដែល​រឿង​«​ក្រមុំ​សៅកែ​» ទទួលបាន​ការគាំទ្រ​ជាខ្លាំង​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...