• Giloba

កែវ ស្រី​និ​ច ធ្វើ​ខួបកំណើត​អបអរ​ក្រោយពី​រាសី​ឡើង​បាន​មួយ​ក្រិ​ក​

2 ខែ កន្លងទៅ នាគរាជ

​បន្ទាប់ពី​ទទួលបាន​ប្រជាប្រិយភាព​ឡើងវិញ​ក្រោយពី​បាត់​មុខ​ពី​សិល្បៈ​យ៉ាង​មក​កញ្ញា​កែវ ស្រី​និ​ច បានរៀបចំ​ពិធី​ខួបកំណើត​កាលពី​យប់​ម៉ិ​ញ​ថ្ងៃទី​០៤ ឧសភា ឆ្នាំ​២០១៨​នេះ ដើម្បី​ជាការ​អបអរ​និង​ជួបជុំ​ជាមួយ​មិ​ត្ដ​ភ័ក្ដិ​ក្នុង​សិល្បៈ​ចាស់​ថ្មី​ព្រមទាំង​បង្ក​បរិយាកាស​រីករាយ ពិសេស​ពិធី​នេះ​ត្រូវបាន​នាង​ចាត់ទុកថា ជាការ​លើករាសី​ខ្លួន​បន្ថែមទៀត​ផងដែរ​។​

​កញ្ញា​កែវ ស្រី​និ​ច បាន​បញ្ជាក់ថា នាង​បាន​ដកឃ្លា​ពី​សិល្បៈ​ជា​យូរ​មកហើយ ដើម្បី​បង្កើត​របរ​រកស៊ី ប៉ុន្ដែ​ដោយ​សម្លឹង​ឃើញថា​សិល្បៈ​ចាប់ផ្ដើម​មាន​ភាព​រីកចម្រើន​ស្របពេល​នាង​នៅមាន​រូប​សម្រស់​អាច​ប្រឡូក​ចូល​សិល្បៈ​សាជាថ្មី​បាន​ទើប​នាង​សម្រេច​ចិ​ត្ដ​ចូលប្រឡូក​ម្ដងទៀត​។​ក្រោយពី​ហក់​ចូល​មួយ​ប្រ៉ា​វ​ឃើញថា​ប្រជាប្រិយភាព​នាង​កាន់​តែមាន​សន្ទុះ ដូច្នេះ​ការរៀបចំ​ពិធី​ខួបកំណើត​នេះ​ចាត់ទុកថា ជាការ​ជួបជុំ​មិ​ត្ដ​ភ័ក្ដិ​ក្នុង​សិល្បៈ​និង​សាច់ញាតិ​ដើម្បី​អបអរ ម្យ៉ាង​អាចអោយ​បណ្ដារ​ផលិតករ ឬ​អ្នកដឹកនាំ​រឿង​មួយចំនួន​បានដឹងថា​នាង​ត្រលប់​ចាប់​អាជីព​សម្ដែង​វិញ​។​

​គួរ​បញ្ជាក់ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន​កញ្ញា​កែវ ស្រី​និ​ច តារា​សម្ដែង​ក្នុង​បទ​ច​មៀង​មាន​ចំណងជើង​ថា​«​ភ្នំពេញ​នឹក​កំពង់ចាម​» គ្រានោះ​កេរ្ដិ៍ឈ្មោះ​នាង​ក៏​ហក់​ឡើង​យ៉ាង​លឿន ផលិតករ​ជាច្រើន​បាន​ស្គាល់​នាង​។ ក្រោយពី​ត្រលប់មក​ចាប់​អាជីព​សិល្បៈ​រយៈ​ជាង​មួយឆ្នាំ​កញ្ញា​កែវ ស្រី​និ​ច បាន​លើកឡើងថា គ្រា​ដែល​នាង​ទទួលយក​ការសម្ដែង​បទ​«​ជូន​អូន​ទៅ​ម៉ែ​» ពី​ផលិតកម្ម​សាន់​ដេ ដែល​ច្រៀង​ដោយ​លោក​ឆាយ វី​រយៈ​យុទ្ធ ។​កញ្ញា​កែវ ស្រី​និ​ច បញ្ជាក់ថា​៖« ទោះបីជា​ខ្ញុំ​ជា​តារា​សម្ដែង​ក៏ដោយ ប៉ុន្ដែ​បទ​នេះ​បានធ្វើឱ្យ​កេរ្ដិ៍ឈ្មោះ​ខ្ញុំ​ចាប់ផ្តើម​ងើបឡើង​វិញ ព្រោះ​ខ្ញុំ​សង្កេតឃើញថា​ពេល​ខ្ញុំ​ដើរទៅ​ណា​មក​ណា​ម្ដងៗ​មហាជន​ស្គាល់​ច្រើនជាង​ពី​ពេលដែល​ខ្ញុំ​ចូលមក​ដំបូង​។ អាច​និយាយបានថា​រាសី​របស់ខ្ញុំ​ចាប់ផ្ដើម​ងើបឡើង​វិញ​»​។​

​ទោះជា​យ៉ាងណា​កញ្ញា​កែវ ស្រី​និ​ច បាន​អះអាងថា ការវិលត្រលប​មកកាន់​សិល្បៈ​លើក​នេះ​គឺ​នាង​មិន​បោះបង់ចោល​ម្ដងទៀត​ជាដាច់ខាត​ពោលគឺ​នាង​មាន​គម្រោង​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​រហូតដល់​ខ្លួន​សម្ដែង​លែង​បាន​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...