• Giloba

ភិន ដា​លី​ស​! កំពុងតែ​ប្រឹងប្រែង​សម្រេច​មហិច្ឆតា​ខ្លួន​

2 ខែ កន្លងទៅ នាគរាជ

​ទោះបី​មានការ​ទទួលស្គាល់​ពីសា​មី​ខ្លួន​កញ្ញា​ភិន សុ​ដា​លី​ស ថា​នាង​ទទួល​សម្ដែង​ជា​តួរង​ក៏ដោយ ក៏ប៉ុន្ដែ​រឿង​ដែល​នាង​សម្ដែង​ជា​តួឯក​ក៏​នៅតែមាន​ដាក់​បញ្ចាំង​ជា​ហូរហែ​ជាក់​សម្ដែង​ដូចជា​រឿង​«​ផ្លូវ​មរណៈ​» ដែល​សម្ដែង​ជា​តួអង្គ​កូន​ជនជាតិរ​រួមជាមួយ​លោក​ជា សុវណ្ណ​រាន៍​នោះ​កំពុងតែ​ចាក់​បញ្ចាំង​នៅក្នុង​រោងភាពយន្ដ​។​

​មិន​ត្រឹមតែ​មិន​ព្រម​ប្រលែង​ចោលការ​សម្ដែង​ទទួល​តំណែង​ជា​អ្នកគ្រប់គ្រង​ការផលិត​នៅក្នុង​ផលិតក​ម្មហាហង្ស​ប៉ុណ្ណោះ​តារា​សម្ដែង​កញ្ញា​កូន​មួយ​រូបនេះ​កាន់តែ​ប្រឹងប្រែង​ពង្រីក​សក្ដានុពល​ខ្លួន​បន្ថែមទៀត ព្រោះ​ពេលមុន​នាង​ទទួល​យកតែ​តំណែង តួឯក​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​សូម្បីតែ​តួរង​ក៏​នាង​សម្ដែង​ដែរ​។​

​កញ្ញា​ភិន សុ​ដា​លី បានលើកឡើង​ក្នុងឱកាស​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​រឿង​«​ផ្លូវ​មរណៈ​»​ថា ចំពោះ​តួរង ឬ​តួឯក​មិន​សំខាន់​ទេ សំខាន់​លើ​ការគាំទ្រ​របស់​ប្រិ​យ​មិ​ត្ដ​នាង តែ​យ៉ាងណា​នាង​ក៏ត្រូវ​មើល​រ៉ូ​ល​នៅក្នុង​រឿង​នោះដែរ​ថា​តើ​មាន​សកម្មភាព​ទាក់ទាញ​ទេ​នៅពេល​នាង​ទទួលយក​តួរង​។​

​អ្វី​ដែក​ញ្ញា​ភិន សុ​ដា​លី​ស បារម្ភ​គឺ​រូប​សម្រស់ និង​ទេពកោសល្យ​នាង​ខ្លាច​មិន​ស​ក្ក័​សម​ទៅនឹង​អ្វីដែល​នាង​ទទួលបាន​ម្លោះ​ហើយ​ទើប​នាង​ប្រឹងប្រែង​ថែ​សម្រស់​យ៉ាងខ្លាំង​និង​ព្យាយាមប​ង្វិ​ក​ខ្លួនឯង​ជាមួយ​ការសម្ដែង​។​

​ជាក់ស្ដែង​នៅក្នុង​រឿង​«​ផ្លូវ​មរណៈ​» ត្រូវបាន​ភិន សុ​ដា​លី​ស ប្រាប់ថា នៅក្នុង​រឿងនេះ​នាង​ប្រឹងប្រែង​ជាខ្លាំង​ទាំង​ការ​ពុតសម្លេង​ជា​កូន​ជនជាតិ ទាំង​ការសម្ដែង ធ្វើយ៉ាងណា​អោយទទួល​បានការ​គាំទ្រ​ពី​អ្នកទស្សនា ទោះបីជា​នាង​ដឹងថា​វា​មិនទាន់​ល្អ​១០០%​ក៏ដោយ​។​ដា​លី​ស បញ្ជាក់ថា​៖«​សម្ដែង​នៅក្នុង​រឿងនេះ​ពិបាក​ណាស់ ពិសេស​គឺ​ការនិយាយ​សម្លេង​ផ្ទាល់​ជា​កូន​ជនជាតិ​តែម្ដង ខ្ញុំ​ត្រូវ​ហ្វឹកហាត់​និយាយ​ជាច្រើនលើក សិក្សា​ពាក្យ​សំខាន់​មួយចំនួន​ដើម្បី​អោយដឹងថា ពាក្យ​នោះ​ជនជាតិ​គេ​និយាយ​ដែរឬទេ​»​។

​ពាក់ព័ន្ធ​សម្រស់​វិញ​ត្រូវបាន​នាង​តារា​សម្ដែង​រូបនេះ​បញ្ជាក់ថា ក្រៅពី​ការ​ប្រឹង​ហាត់ប្រាណ​ហើយ នោះ​នាង​ក៏មាន​ការ​តម​អាហារ​មួយចំនួន​ផងដែរ ដើម្បីអោយ​សម្រេចការ​ស​ម្រ​ក​ទំងន់​ទៅតាម​ផែនការ​ព្រោះ​មាន​ការងារ​សម្ដែង​ជាច្រើន​កំពុង​រងចាំ​នាង​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...