• Giloba

អស់ទាស់​អូន​ម៉ី​! ទាល់​តែមាន​សង្សារ​រូប​សង្ហា​ទើប​ប្រាប់​ការពិត​

2 ខែ កន្លងទៅ នាគរាជ

​បន្ទាប់ពី​កញ្ញា​អៀ ម៉ី​លិ ហៅ​អូន​ម៉ី បាន​ច្រានចោល​ព័​ត៌ មាន​ស្នេហា​ជាមួយ​នាយ​ចឺម​ថា​ពួកគេ​បាន​ស្គាល់គ្នា​ជា​លក្ខណៈ​អ្នកសិល្បៈ​មក​។ ថ្មីៗ​នេះ​តារា​ស្រី​និយម​ភាព​សិច​ស៊ី​រូបនេះ​បានបង្ហាញ​រូបភាព​ជាច្រើន​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​បុរស​រូប​សង្ហា​ម្នាក់​ដែល​គេ​បានដឹងថា មិនមែនជា​អ្នកសិល្បៈ​ឡើយ​។​

​ជាមួយ​រូបភាព​ដ៏​ផ្អែមល្ហែម​ជាច្រើន​សន្លឹក មានការ​គៀកកើយ អោយ​ថើប​គ្នា​នោះ​ត្រូវបាន​មហាជន​លើកឡើងថា ពួកគេ​មិនមែន​សម្ដែង​ទេ គឺជា​សង្សារ​នឹង​គ្នា​ពិតប្រាកដ​ហើយ​។​ជាង​នេះ​មាន​អ្នកគាំទ្រ​អូន​ម៉ី ជាច្រើន​បាន​ខ្សឹបខ្សៀវ សង្សារ​នាង​ពិតជា​សង្ហារ​ខ្លាំងណាស់​មើលទៅ​សម​គ្នា​តែម្ដង​។​

​ជុំវិញ​បញ្ហា​នេះ​ត្រូវបាន​តារា​សម្ដែង​អៀ ម៉ី​លិ បាន​ប្រាប់​ដោយ​មិន​លាក់លៀម​ថា នាង​នឹង​បុរស​ម្នាក់​នោះ​ជា​សង្សារ​គ្នា​មែន ពួកគេ​បាន​ស្គាល់គ្នា​តាមរយៈ​បណ្ដាញ​សង្គម​។

​ទោះបីជា​មានការ​ស្គាល់គ្នា​តាម​បណ្ដាញ​សង្គម​ក្ដី អ្វីដែល​ធ្វើឱ្យ​តារា​ស្រី​វ័យក្មេង​រូបនេះ​ហ៊ាន​បង្ហាញមុខ​សង្សារ​ជា​សាធារណៈ ដោយ​មិន​ខ្លាច​ប៉ះពាល់​កិ​ត្ដិ​យស​ក្នុងសង្គម​សិល្បៈ​នោះ ត្រូវបាន​គេ​ដឹងថា បុរស​នោះ​ក៏​មិនធម្មតា​ដែរ​ក្រៅពី​រូបគេ​ជា​សិស្ស​ពូកែ​ប្រលង​ជាប់​អាហារូបករណ៍​រៀន​នៅ​បរទេស​ផ្នែក​វិទ្យាសាស្ដ្រ​នយោបាយ និង​សេដ្ឋកិច្ច​ហើយ​គេ​ក៏​ជា​កូនប្រុស​របស់​អ្នកមាន​ទ្រព្យ​ស្ដុក​ម្នាក់​ប្រចាំ​នៅ​ខេត្ដ​កោះកុង​ផងដែរ​។​

​អូន​ម៉ី បាន​ប្រាប់ថា ពួកគេ​បាន​ស្គាល់គ្នា​ជាង​មួយឆ្នាំ​មកហើយ​ប៉ុន្ដែ​ទើបតែ​យល់​ចិ​ត្ដ​និង​ស្រលាញ់គ្នា​ប្រមាណ​ពីរ​បី​ខែ​ចុង​ក្រោយនេះ​ទេ​។ កញ្ញា ម៉ី​លិ បន្ដថា​៖«​ខ្ញុំ​មិន​ខ្លាច​នឹង​បង្ហាញមុខ​គាត់​(​សង្សារ​)​ទេ បើ​ចាស់ទុំ​ទាំងសងខាង​បានដឹង ហើយ​ពួកគាត់​ក៏​មិន​រារាំង​ខ្ញុំ​ដែរ​។ សម្រាប់​ម៉ាក់​ខ្ញុំ​វិញ​គាត់​មាន​ទំនុក​ចិ​ត្ដ​លើ​ខ្ញុំ​ដូច្នេះ​គាត់​ផ្ដល់​សិទ្ធិ​អោយ​ខ្ញុំ​សម្រេច​លើ​រឿង​អនាគត​»​។​

​លើក​នេះ​ទំនងជា​ស្នេហ៍​ដំបូង​របស់​នាង​ហើយ​ទើបបានជា​នាង​ហ៊ាន​បង្ហាញ​ទៅកាន់​មហាជន​ដោយ​មិន​លាក់លៀម​បែបនេះ​។ ពិសេស​ថែមទាំង​បណ្ដើរគ្នា​ទៅលេង​នៅក្រៅ​ប្រទេស​ថែមទៀត​ផង​។ ជាមួយគ្នានេះ​កញ្ញា​អៀ ម៉ិ​លិ ប្រាប់ថា​៖«​ខ្ញុំ​ស្រលាញ់​គាត់ គាត់​ស្រលាញ់​ខ្ញុំ​ដូច្នេះ​មិនមាន​អ្វី​ខុស​ទេ​។ ក្រោយពី​បាន​ស្គាល់គ្នា​មក​ពួកយើង​យល់ថា អាច​រស់នៅ​ចុះសម្រុង​គ្នាច្រើន​។ អ្វីដែល​ធ្វើអោយ​ខ្ញុំ​ព្រម​ទទួលយក​គាត់​ជា​សង្សារ ព្រោះ​គាត់​យល់​និង​ស្គា​ល់ពី​ខ្ញុំ​ច្បាស់ ម្យ៉ាង​គាត់​ជា​អ្នក​រៀនសូត្រ​ចេះដឹង ដូច្នេះ​មុននឹង​គាត់​ធ្វើ​អ្វីមួយ​គឺ​បានគិត​យ៉ាង​ល្អិតល្អន់​ណាស់​»​។​​

គួរ​បញ្ជាក់ថា ក្រៅពី​សាង​ចំណង​ស្នេហ៍​ជាមួយគ្នា អ្នក​ទាំងពី​ក៏មាន​បំណង​ចង់​បង្កើត​អាជីវកម្ម​រួមគ្នា​នាពេលខាងមុខ​ឆាប់ៗ​នេះដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...