• Giloba

លី ចាន់​សីហា ! ទោះ​នឿយហត់​ក៏​នៅតែ​ចង់​បានកូន​ច្រើន​

2 ខែ កន្លងទៅ នាគរាជ

​ក្រោយពី​តារា​សម្ដែង​លី ចាន់​សីហា ទទួលបាន​កូន​មួយ​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍ នាង​បាន​នាង​បាន​កាត់ផ្ដាច់​ពី​ការងារ​ជាច្រើន​រាប់ទាំង​សិល្បៈ​និង របរ​រក​គ្រា​ដែល​គេ​បានដឹងថា នាង​មានការ​នឿយហត់​និង​ពិបាក​ដកឃ្លា​ពី​ការមើល​ថែកូន​។​យ៉ាងណា​តារា​ស្រី​ម្នាក់នេះ​នៅតែមាន​ចិ​ត្ដ​មុះ​មុត​ក្នុង​ការមើល​ថែកូន​បន្ថែ​ម​លើ​នេះ​នាង​ចង់​បានកូន​ច្រើន​ថែម​ទៀតផង​។​

​ក្នុង​ពិធី​ខួបកំណើត​កញ្ញា​ពេជ្រ អា​វី​ហ្សា អ្នកនាង​លី ចាន់​សីហា បាន​ប្រាប នាង​នាង​ពិតជា​មានការ​នឿយហត់​ក្នុង​ការមើល​ថែកូន ព្រោះ​នាង​ត្រូវ​មើលថែ​ដោយ​ផ្ទាល់ដៃ ដោយ​នាង​អះអាងថា បច្ចុប្បន្ន​ការមើល​ថែកូន​នាង​ពិបាក​ទុក​ចិ​ត្ដ​អ្នកដទៃ​ជាជាង​ពឹង​ម្ដាយ ឬ​ត្រូវ​មើល​ផ្ទាល់​ដោយ​ខ្លួនឯង​តែម្ដង​។​ទោះបីជា​ស្ដាប់ទៅ​នាង​ហាក់​មានការ​លំបាក​លើ​រឿងនេះ​បន្ដិច​មែន ប៉ុន្ដែ​លី​ចាន់​សីហា នៅតែមាន​ក្ដី​ប្រា​ថា្ន​ចង់​បានកូន​បន្ថែមទៀត ហើយ​ច្រើន​ថែម​ទៀតផង​។​

​ជាមួយគ្នានេះ​តារា​សម្ដែង​ចាស់​បទពិសោធន៍​រូបនេះ​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​មាន​បងប្អូន​តិច សមាជិក​ក៏មាន​គ្រួសារ​តិច ខ្ញុំ​គិតថា​មានការ​លំបាក​ណាស់ ដូច្នេះ​សម្រាប់​ខ្ញុំ​ចង់បាន​កូន​ច្រើន​នៅពេល​គេ​មាន​បងប្អូន​ច្រើន​ងាយស្រួល​ពិភាក្សា​ចង់​គិតការ​អ្វី​ក៏មាន​អ្នក​ជួយ​និង​ពិភាក្សាគ្នា​»​។​

​ក្រៅពីនេះ​អ្វីដែល​គេ​មើលឃើញ​គឺ​អ្នកនាង​លី ចាន់​សីហា បាន​រយាល​ពី​ការងារ​សិល្បៈ​តាំងពី​ភ្ជាប់ពាក្យ​រួចមក​ម្លេះ​។ ការកាត់បន្ថយ​ទទួលយក​ការងារ​ក្នុង​អាជីព​ត្រូវបាន​មហាជន​លើកឡើងថា នាង​នឹង​អាច​បាត់បង់​ប្រជាប្រិយភាព​មួយ​នេះ​ប្រសិនបើ​នាង​ពុំ​ប្រឹងប្រែង​ស្រោចស្រង់​ឡើងវិញ​ទេ​។​

​អ្នកនាង​លី ចាន់​សីហា បាន​អះអាងថា នាង​ពុំមាន​ការព្រួយបារម្ភ​លើ​រឿងនេះ​ទេ ព្រោះ​នាង​ដឹងថា​អ្នកគាំទ្រ​នាង​នៅតែ​ស្រលាញ់​ចូល​ចិ​ត្ដ​នាង​មិន​ខុសពី​មុន​ទេ​។​ជាមួយគ្នានេះ​តារា​សម្ដែង​កូន​មួយ​រូបនេះ​ប្រាប់ថា​៖«​ទោះយ៉ាងណា​ខ្ញុំ​មាន​គម្រោង​ថា​នឹង​ឈប់​ពី​ការងារ​សិល្បៈ​នោះទេ គ្រាន់តែ​ពេលមុន​ពេលវេលា​មិន​អំណោយផល​ចំពេល​ខ្ញុំ​មានកូន​។​តែ​ខ្ញុំ​អត់​បារម្ភ​ទេ ព្រោះ​ខ្ញុំ​ដឹងថា អ្នកគាំទ្រ​នៅតែចង់ចាំ និង​ស្រលាញ់​ខ្ញុំ​ជានិច្ច​ពិសេស​ផលិតករ​ជាច្រើន​តែងតែ​សួរនាំ​ខ្ញុំ​ពី​ការសម្ដែង​ជា​ហូរហែ ដូច្នេះ​មានន័យថា​ខ្ញុំ​នៅតែមាន​ទីផ្សារ​ក្នុងការ​សម្ដែង​ដដែល​»៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...