• Giloba

យ​ន សុ​ភ័​ក្រ លុកលុយ​ក្នុង​សិល្បៈ​ជាង​១០​ឆ្នាំ​អត់​ល្បី មក​ល្បី​នឹង​…..

3 ខែ កន្លងទៅ នាគរាជ

​មិនតិច​ឆ្នាំ​ទេ​ដែល​លោក​យ​ន សុ​ភ័​ក្រ បាន​ប្រឡូក​ចូលក្នុង​វិថី​សិល្បៈ តែ​ហាក់​ពុំ​សូវ​ទទួលបាន​ភាពល្បីល្បាញ​ដូច​តារា​ដទៃ​សោះ​។​ផ្ទុយទៅវិញ​ក្រោយពី​លោក​ចាប់ផ្ដើម​ប្រមូល​គ្នីគ្នា​ទាំង​សប្បុរសជន និង​អ្នកសិល្បៈ​ធ្វើ​សកម្មភាព​មនុស្សធម៌​ឃើញថា កេរ្ដិ៍ឈ្មោះ​លោក​ចាប់ផ្ដើម​ត្រូវបាន​មហាជន​ស្គាល់​នៅក្នុង​សង្គម​ទូទៅ​និង​វិថី​សិល្បៈ​តែម្ដង​។​

​បើ​ធ្វើការ​ប្រៀបធៀប​ពិតជា​ខុសគ្នា​ឆ្ងាយ​ណាស់​រវាង​ពេលវេលា​នៃ​ការចូល​សិល្បៈ​និង​ការធ្វើ​កិច្ចការ​សង្គម ព្រោះ​លោក​យ​ន សុ​ភ័​ក្រ ចូល​សិល្បៈ​តាំងពី​ឆ្នាំ​២០០៥​ក្នុងនាម​បេក្ខភាព​ប្រុស​ស្អាត​CTN ប៉ុន្ដែ​ការ​ប្រឡូក​ចូល​សកម្មភាព​ជួយ​សង្គម​ទើប​តែមាន​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ទេ​។​

​លោក​យ​ន សុ​ភ័​ក្រ បាន​ប្រាប់ថា ដំបូង​ឡើយ​លោក​ពុំដែល​គិតថា ខ្លួន​នឹង​ឈានទៅ​បង្កើត​សមាគម​ស្នាមញញឹម​ទេ ប៉ុន្ដែ​ក្រោយពី​ធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន​បន្ដបន្ទាប់ រហូត​មាន​គេ​សួរថា តើ​ក្រុមការងារ​របស់លោក​ម​ក​ពី​ខាង​ណា​? ម្យ​យ៉ាង​ដើម្បី​បង្កើន​ទំនុកចិត្ដដ​ល់​សម្បុរ​ស​ជន​កាន់​តែមាន​ភាពជឿជាក់​លើ​សកម្មភាព​ពួកលោក​ផង​ទើប​លោក​សម្រេច​បង្កើត​សមាគម​តែម្ដង​។​

​លោក​បន្ដថា សមាគម​កើតឡើង​ចេញពី​ដំបូង​ឡើយ​លោក​ទៅ​ដើរ​កម្សាន្ដ​នៅ​ខេត្ដ​នានា ដោយ​ឃើញ​សាលារៀន​ខ្វះខាត សិស្សានុសិស្ស​ខ្វះ​ប៊ិច សៀវភៅ ក្រុម​លោក​មាន​សិល្បករ និង​សប្បុរសជន​បាន​ប្រមូល​ថវិកា​គ្នា​ទិញ​សម្ភារ​ទាំងនោះ​ដើម្បី​ចែក​ដល់​សិស្ស​ជារឿយៗ​ដោយ​លោក​បានកំណត់​ក្នុង​មួយខែ​ត្រូវ​ចុះទៅ​ខេត្ដ​ម្ដង​។ ប្រធាន​សមាគម​រូបនេះ​បញ្ជាក់ថា​៖«​ដើម្បី​បញ្ជៀ​សរាល់​ការរិះគន់ និង​ការលើកឡើង​ក្នុង​ចំណុច​អវិជ្ជមាន ក្រុម​ពួកយើង​កន្លងមក​មិន​ទទួល​លុយ​ពី​សប្បុរសជន​ទេ នៅពេល​មើលឃើញថា សិស្សានុសិស្ស​ខ្វះខាត​សម្ភារ ខ្ញុំ​ប្រាប់​ទៅដល់​សប្បុរសជន​ដែលមាន​សន្ដាន​ចិ​ត្ដ​ចង់​ធ្វើបុណ្យ​អោយ​គាត់​ចាត់ចែង​ទិញ​សម្ភារ​នោះមក​តែម្ដង​ហើយ​ពួកយើង​ជា​អ្នក​ពាំនាំ​យកទៅ ចំណែក​ថវិកា​ធ្វើដំណើរ​ពួកយើង​ជា​អ្នកចេញ​សា​ហ៊ុយ​រៀងខ្លួន​»​។​

​ទោះយ៉ាងណា​លោក​យ​ន សុ​ភ័​ក្រ បាន​ប្រាប់ទៀតថា មាន​ករណី​ដទៃ​ដូច​ពេលខ្លះ​នាយក​សាលា ស្នើរ​ជា​ថវិកា​ដើម្បី​ទិញ​សម្ភារ​នានា ឬ​ចូលគ្នា​ធ្វើ​របង​ដូច្នេះ​លោក​ក៏​ប្រាប់​ទៅ​សប្បុរសជន​ស្នើ​ជា​ថវិកា ដើម្បីអោយ​បាន​ទៅដល់​សាលា​នោះ​តែម្ដង​។​

​តារា​សម្ដែង​រូបនេះ​បញ្ជាក់ថា លោក​ធ្វើ​សកម្មភាព​មនុស្សធម៌​មិន​ខុសពី​ធ្វើបុណ្យ​ទេ​ក៏​មិន​ប្រាថ្នា​អ្វី​តបស្នង​មកវិញ​ដែរ មានតែ​អស់​លុយ​ផ្ទាល់ខ្លួន តែ​អ្វីដែល​លោក​ទទួលបាន​នោះ​គឺ​ក្ដី​ស្រលាញ់ ពី​មហាជន ភាពល្បីល្បាញ​ក្នុង​វិថី​សិល្បៈ​ផងដែរ​។​លើសពីនេះ​ក៏មាន​អ្នកផ្សេង​មាន​ភាព​អាណិតអាសូរ​ដល់​លោក​ផងដែរ​។​

​យ​ន សុ​ភ័​ក្រ ប្រាប់ទៀតថា​៖«​ខ្ញុំ​ជា​កូន​អ្នក​មកពី​ខេត្ដ​ដូច្នេះ​ក្រោយពី​ចប់​ថ្នាក់​ទុតិយភូមិ​ខ្ញុំ​មានលទ្ធភាព​រៀន​សាកលវិទ្យាល័យ​ត្រឹម​ឆ្នាំ​ទី​ពីរ​តែប៉ុណ្ណោះ​។ ដោយ​មើលឃើញថា ខ្ញុំ​ប្រឹង​ធ្វើ​សកម្មភាព​សង្គម និង​តារា​សិល្បៈ​នៅ​ចង់​សិក្សា​ក៏មាន​សប្បុរសជន​គាត់​ចេញ​ការចំណាយ​លើ​ថ្លៃ​សាលា​អោយ​ខ្ញុំ​រៀន​បាន​ចប់​ចុង​ចប់​ដើម​។​ដូច្នេះហើយ​ទើប​ខ្ញុំ​ជឿថា មនុស្ស​សាង​អំពើ​ល្អ​ពិតជា​បាន​ផល​ល្អ​មិន​ខាន​ទេ​»៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...