• Giloba

តើ​ប្អូនប្រុស​នាយ​ពាក់​មី ធ្លាប់មាន​ទំនាស់​យ៉ាងណា​ជាមួយ​ជនបង្ក​ទើប​បណ្តាលឲ្យ​មាន​ហេតុ​ការ​ណ៏​នេះ​កើតឡើង ?

4 សប្ដាហ៍ កន្លងទៅ វុត្ថា

​កាលពីពេល​កន្លងទៅនេះ នាយ​ពាក់​មី អស់សង្ឃឹម​ចំពោះ​ស្ថានភាព ជំងឺ​ប្អូនប្រុស​របស់ខ្លួន ក្រោយ​ហេតុការណ៍ មាន​រថយន្ត​១​គ្រឿង បើក​ដេញ​បុក ម៉ូតូ​ប្អូនប្រុស​របស់លោក រហូត​ភ័យ​ស្លន់ស្លោ ជិះ​ទៅបុក នឹងរ​បង់​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិតនៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ បណ្តាល​ឲ្យ រងរបួស​ធ្ងន់ធ្ងរ នឹង​បា​នប​ញ្ចូ​ន​មក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ និង​គ្រោង​បញ្ជូន ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​សង្គ្រោះ​អាយុជីវិត ខណៈដែល​សមត្ថកិច្ច​នៅ​ទាន់​ចាប់​ជនបង្ក​បាន​នៅឡើយ ។

​ស្រាប់តែ​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃក្រោយ​ការ​បង្ហោះ​វីដេអូ​របស់​នាយ​ពាក់​មី​ផង​នោះ លោក​អនុសេនីយឯក ហាក់ ប៊ុនថន នាយ​នគរបាល​ប៉ុស្ដិ៍​ច្រាំង​ចំរេះ​ទី​២​បាន​ឲ្យ​ដឹងថា «​ចំពោះ​រថយន្ដ​ដែល​បាន​បើក​ដេញ​បុក​ម៉ូតូ​ប្អូនប្រុស​នាយ ពែ​ក មី បណ្ដាល​ឲ្យ​ភ័យ​ស្លន់ស្លោរ​ទៅបុក​របង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នោះ ត្រូវ​កម្លាំង​នគរបាល​ឃាត់​បាន​ហើយ នៅ​ល្ងាច​ថ្ងៃទី​២០ ខែឧសភា នៅឯ​គេហដ្ឋាន​របស់​ជនសង្ស័យ ក្នុង​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ តែ​ម្ចាស់​រថយន្ដ​រត់គេចខ្លួន​បាត់ទៅហើយ​»​។​

​នាយ​នគរបាល​ប៉ុស្ដិ៍​រូបនេះ បាន​បញ្ជាក់ដែរថា ជនល្មើស​ដែល​បើករថយន្ដ​នោះ គឺជា​មន្ដ្រីនគរបាល​ច​រាច​រណ៍ ខណ្ឌឫស្សីកែវ ហើយ​បាន​ផ្លាស់​ទៅ​បម្រើ​ការងារ​នៅ ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប៉ុន្ដែ​ពេលនេះ​កម្លាំង​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាមរក​ចាប់ខ្លួន​។​

​ជុំវិញ​បញ្ហា​នេះដែរ​លោក ហេង ឡុង ដែលជា​មិត្ត​ជិតស្និទ្ធ​នាយ​ពាក់​មី បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖ « ព័ត៌មាន​ល្អ​ជូន​បងប្អូន ប៉ូលីស​ខ័​ណ្ឌ​ឫស្សីកែវ​បាន​ឃាត់​ឡាន​ជនសង្ស័យ​បាន​ហើយ យើង​រង់​ចាំមើល​ទាំងអស់គ្នា សង្ឃឹមថា​យុត្តិធម៌​ត្រូវតែមាន អរគុណ​បងៗ​សមត្ថកិច្ច​ដែល​បាន​ដុតដៃដុតជើង​បន្ទាប់ពី​ពត៌មាន​ផ្ទុះ​។ ស្ថានភាព​ជនរងគ្រោះ​កំពុងតែ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ប្រទេស​វៀតណាម មិនទាន់​ដឹងថា​លទ្ធផល​យ៉ាង​ទេ សុំ​បួងសួង​អោយ​ប្អូន​ជោគជ័យ​ក្នុងការ​ព្យាបាល សុំ​ស៊ែរ​ជូនពរ​ប្អូន​ម្នាក់​១​ផង​»​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​បញ្ជាក់ថា ករណី​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ សមត្ថកិច្ច​ខណ្ឌឫស្សីកែវ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​កំពុង​ខិតខំ​ជំរុញ​លើ​វិធាន​ការជំនាញ​ទាំង​នីតិវិធី និង​ប្រតិបត្តិការ តាម​អនុសាសន៍​ដឹកនាំ និង​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដូច្នេះ​សូម​ក្រុមគ្រួសារ​ជនរងគ្រោះ ក៏​ដូច​សាធារណៈជន​មេត្តា​ផ្តល់​ទំនុកចិត្ត​លើ​សមត្ថកិច្ច​។​នេះ​បើ​យោងតាម​ការចុះផ្សាយ​សារព័ត៌មាន Freshnews ។​

​គួរ​បញ្ជាក់ដែរថា​គេ​នៅ​ពុំទាន់​ដឹងថា ប្អូនប្រុស​នាយ​ពាក់​មី ធ្លាប់មាន​ទំនាស់​យ៉ាងណា​ជាមួយ​ជនបង្ក​ខាងលើ​រហូតដល់​កើតមាន​ករណី​បើករថយន្ត​ដេញតាម​ម៉ូតូ យ៉ាង​ដូច្នេះ​នៅឡើយ​នោះទេ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...