• Giloba

អ៊ិន សុ​ភិន បាន​តំណែង​អនុប្រធាន​សមាគម​ផ្លូវការ

2 ខែ កន្លងទៅ នាគរាជ

​នៅ​ថ្ងៃទី​២១ ឧសភា នេះ ផលិតករ​ល្បីឈ្មោះ លោក អ៊ិន សុ​ភិន ត្រូវគេ​ឃើញ​ក្រសួងមហាផ្ទៃ​ធ្លាក់​លិខិត​ទទួលស្គាល់​លោក​ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ផ្លូវការ បន្ទាប់ពី​ការបោះ​ឆ្នោ​ត្រូវគេ​ដឹងថា​លេចចេញ​លទ្ធផល​ជា​យូរ​មកហើយ​។ ក្នុងនោះ​សមាសភាព​៤​នាក់​ផ្សេង រួមមាន​ប្រធាន​អគ្គលេខា និង​សមាជិក​២​រូប ក៏ត្រូវ​បានប្រកាស​ទទួល​ស្គាល់​ដោយ​លិខិតផ្លូវការ​នោះដែរ​។

​លិខិត​ដែល​បានចេញ​ដោយ​ក្រសួងមហាផ្ទៃ​នោះ បានប្រកាស​ទទួលស្គាល់​លោក អ៊ិន សុ​ភិន និង​ថ្នាក់ដឹកនាំ​សមាគម​ភាពយន្ត​កម្ពុជា​ក្នុង​អណ​ត្តិ​ថ្មី​ចំនួន​៤​រូប​ផ្សេងទៀត ដើម្បីអោយ​អ្នក​ទាំង​៥​រូប បន្ដ​ដឹកនាំ​សមាគម​ដោយ​ស្របច្បាប់ ហើយ​ពង្រឹង​វិស័យ​ផលិត​កុន​នៅ​កម្ពុជា​អោយមាន​ការរីកចំរើន​។ លោក ឆាយ បូរ៉ា ចាងហ្វាង​ផលិតកម្ម​ដើមត្នោត ដែល​ធ្លាប់​ជាប់​តំណែង​ជា​ប្រធាន​សមាគម​ជា​យូរ​មកហើយ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ជា​ប្រធាន​ម្ដងទៀត ស្របគ្នា​ដែល​លោក សែម វិសាល ម្ចាស់​ផលិតកម្ម Wonderfilm Cambodia ត្រូវបាន​លិខិត​ទទួលស្គាល់​ជា​អគ្គលេខា និង​លោក ឡូ​វ មី​ល​ឡង់ និង​លោក ព្រំ សិលា ត្រូវ​ប្រកា​ទទួលស្គាល់​ជា​សមាជិក​។ ប្រធាន និង​ថ្នាក់ដឹកនាំ​សមាគម​ទាំង​៥ សុទ្ធតែ​បានបង្ហាញ​ឆន្ទៈ​ពី​ការពង្រឹង​គុណភាព​វិស័យ​ភាពយន្ត ដើម្បីអោយ​កាន់តែ​ទទួលស្គាល់​នៅក្នុង​ស្រទាប់​អ្នកគាំទ្រ​។

​លោក អ៊ិន សុ​ភិន អនុប្រធាន​សមាគម បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ថា ក្រោយ​ការបោះឆ្នោត​របស់​សមាគម​អស់​ច្រើន​ខែ ទើបតែ​មានការ​ទទួល​ស្គាល់​ប្រធាន អនុប្រធាន និង សមាសភាព​៣​រូប នៅក្នុង​ពេលនេះ​ប៉ុណ្ណោះ តាមរយៈ​ក្រសួងមហាផ្ទៃ​។ ប៉ុន្តែ​លោក​សកម្មភាព​ការងារ​ត្រូវបាន​ធ្វើឡើង​តាំងពី​ពេល​ដំណើរការ​សមាគម​ក្នុង​អណ​ត្តិ​ថ្មី​កាលពីពេល​ថ្មី​នោះ​ម្ល៉េះ ដោយ​ក្រោយ​ការសម្រេច​ជ្រើស​បាន​ប្រធាន និង​សមាជិក​ទាំង​៥ ដែល​ទើប​ប​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ គឺ​សមាគម​ធ្វើបាន​កិច្ចការ​ជាច្រើន​ដើម្បី​ភាយ​ន្ត​។

លោ​កថា​នេះ​ជា​លើក​ទី​១ ដែល​លោក​ទទួលបាន​សំឡេង​បាន​ក្លាយជា​អនុប្រធាន​សមាគម​មួយ​ដ៏​ធំ ដោយ​ការ​ជ្រើស​បាន​ថ្នាក់ដឹកនាំ​នៅក្នុង​អណ​ត្តិ​នេះ ក៏មាន​ការបែងចែក​នូវ​លក្ខន្តិកៈ និង​ការងារ​ច្បាស់លាស់​សម្រាប់​ថ្នាក់ដឹកនាំ​ទាំំ​ង​៥​។ លោ​កថា​ក្នុងនាម​ជា​អនុប្រធាន​លោក​នឹង​ប្រើ​អោយអស់​សមត្ថភាព បំពេញការងារ​សមាគម ដើម្បីអោយ​វិស័យ​ភាពយន្ត​ទទួលបាន​ការរីកចំរើន ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ក្នុង​អណ្ណ​ត្តិ​ថ្មី​នេះ លោក​មិនទាន់​ដឹងថា​នឹង​អាចរួមចំណែក​នៅក្នុង​សមាគមន៍​នេះ​បាន​ដល់​កម្រិតណា​នោះទេ ប៉ុន្តែ​អ្វីដែល​លោក​បានធ្វើ គឺ​បាន​ស្វែងរក​ដៃគូ​មក​ផលិត​កុន​អោយ​កាន់​តែមាន​គុណភាព និង​មានការ​ទទួលស្គាល់​ទ្វេ​រដង ដោយ​មិន​ខ្វល់​ពី​ការ​បោះទុន​ក្នុង​ចំនួន​ច្រើនជាង​មុន​។ លោ​កថា​មានការ​តែ​រួម​ដៃ និង​ឆន្ទៈ​ប៉ុណ្ណោះ ទើប​អាចធ្វើអោយ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​មានការ​រីកចំរើន​ទៅបាន​៕DNT-NEWS

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...