• Giloba

សឹង​មិន​ជឿ ឆឹ​ម វ​ត្ដី តារា​សម្ដែង​រឿង​ខ្នាត​ធំ​ខ្លាច​ខ្មោច​ដល់​ថ្នាក់​ហ្នឹង​

2 ខែ កន្លងទៅ នាគរាជ

​ក្នុង​ពិធីជប់លៀង​របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥​ដែល​បានបញ្ចប់​ការថត​រឿង​«​ទាយាទ​អសុរ​» និង​រឿង​«​ភូមិគ្រឹះ​១០០​ល្បិច​» និង​ត្រៀម​ចាក់​បញ្ចាំង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ តារា​ស្រី​ឆឹ​ម វ​ត្ដី​ជា​តួឯក​ក្នុង​រឿង​«​ភូមិគ្រឹះ​១០០​ល្បិច​» ត្រូវបាន​គេ​ចាប់អារម្មណ៍​ជាខ្លាំង​គ្រា​ដែល​នាង​រំ​ដៃ​បាក់ដៃ​មើល​ទំនងជា​បាក់ដៃ​តែម្ដង​។

​នៅក្នុង​រឿង​«​ភូមិគ្រឹះ​១០០​ល្បិច​» ត្រូវបាន​គេ​មើលឃើញថា ហាក់​មានការ​ទាក់ទាញ​ខ្លាំង​គ្រា​ដែលមាន​កញ្ញា​ឆឹ​ម វ​ត្ដី ជា​តួ​ស្រី​ធ្លាប់បាន​សម្ដែង​ក្នុង​រឿង​ធំៗ​ជាច្រើន​។ ក្នុងឱកាស​នោះ​កញ្ញា​ឆឹ​ម វ​ត្ដី បាន​ប្រាប់ថា នាង​សប្បាយ​ចិ​ត្ដ​ដែល​បាន​សម្ដែង​នៅក្នុង​រឿង​«​ភូមិគ្រឹះ​១០០​ល្បិច​» ប៉ុន្ដែ​រឿងនេះ​ក៏​មិន​ស្រួល​ប៉ុន្មាន​ដែរ​សម្រាប់​នាង​ជា​តារា​សម្ដែង ព្រោះ​មាន​ឈុត​ឆាក​ខ្មោច​ច្រើន​លាយឡំ​គ្នា ហើយ​នាង​ជា​មនុស្ស​ម្នាក់​ដែល​ខ្លាច​ខ្មោច​។​

​តារា​សម្ដែង​រូបនេះ​បញ្ជាក់ទៀតថា​៖«​ដ្បិតតែ​ធ្លាប់​សម្ដែង​រឿង​ច្រើនតែ​ខ្ញុំ​ពុំ​ធ្លាប់​សម្ដែង​រឿង​មាន​ខ្មោច​ទេ ពិសេស​នៅពេល​អ្នកដឹកនាំ​រឿង​រៀបចំ​ឈុត​ឆាក​ខ្មោច ដូច​ការពិត​កាន់តែ​ធ្វើអោយ​ខ្ញុំ​ព្រឺក្បាល​ថែមទៀត​។ ខ្ញុំ​មិនដែល​ហ៊ាន​ទទួល​សម្ដែង​រឿង​ខ្មោច​ទេ​នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ខ្ញុំ​បន់​អស់ហើយ​។ ប្រសិនបើ​រឿង​ក្រោយៗ​មាន​ខ្មោច​ក៏​សុំ​ពេល​ពិចារណា​សិន​ដែរ​»​។​

​ពេលនោះ​យើង​បាន​សួរថា​តើ​ដៃ​នោះ​បាក់​ក្នុងពេល​ថត​រឿង​«​ភូមិគ្រឹះ​១០០​ល្បិច​»​មែន​ទេ​?

​ក្នុង​សភា​ពរំ​ដៃ​រហូត​មាន​ឈើ​អប​ឆ្អឹង​ផង​នោះ​ក៏ត្រូវ​តារា​សម្ដែង​ឆឹ​ម វ​ត្ដី បញ្ជាក់ថា វា​ជា​ឧ​ប្ប​ដិ​វ​ហេតុ​ក្រោយពេល​ថត​រឿង​ទេ​។ នាង​លើកឡើងថា​សំណាង​នាង​មាន​គ្រោះ​បាក់ដៃ កើតឡើង​មាន ក្រោយ​ថត​រឿង​«​ភូមិគ្រឹះ​១០០​ល្បិច​»​ចប់​រួចរាល់​ព្រោះ​ចាប់តាំងពី​បាក់ដៃ​រហូត​ថ្ងៃនោះ​ស្ថានភាព​ដៃ​របស់​នាង​ពុំទាន់​ជាសះស្បើយ​នៅឡើយ​។​

​ឆឹ​ម វ​ត្តី បន្ដថា​៖«​ចាត់ទុកថា​ហេង​ហើយ គ្រាន់តែ​ខ្ញុំ​ថត​ចប់ រឿង​«​ភូមិគ្រឹះ​១០០​ល្បិច​»​បានតែ​ប៉ុន្មាន​ថ្ងៃមុន​ចូលឆ្នាំ​ប៉ុណ្ណោះ ស្រាប់តែ​រអិលដួល​រហូត​បណ្ដាល​បាក់ឆ្អឹង​ត្រង់​ករ​ដៃ​តែម្ដង​។ ឆ្អឺ​ង​ដៃ​មាន​សភាព​បាក់​ប្រេះ​ប្រមាណ​ជាជាង​មួយខែ​មកហើយ ហើយ​ខ្ញុំ​ក៏​មិនទាន់​ដឹងថា ពេលណា​ជាសះស្បើយ​តែម្ដង​នោះទេ​»​។​

​លោក ហួង តារា​មុនី ប្រធាន​កម្មវិធី​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាងថា​ភាពយន្ត​រឿង​«​ភូមិគ្រឹះ​១០០​ល្បិច​»​ដែល​ឆឹ​ម វ​ត្តី បាន​ថត​គឺជា​រឿង​ដែល​ដឹកនាំ​ផលិត​ដោយ​ក្រុម​ផលិត​ថៃ និង​ជា​ភាពយន្ត​ដែល​បាន​ចំណាយ​ច្រើន ដោយសារតែ​នោះ​ជា​ភាពយន្ត​បែប​បុរាណ ហើយ​ត្រូវ​សម្រាំង​ទាំង​សំលៀកបំពាក់ គ្រឿងអលង្ការ និង ទីតាំង​អោយ​ត្រូវ​នឹង​ទម្រង់​បុរាណ​។

​លោក​បន្ដថា​ភាពយន្ត​មួយ​នេះ មាន​ចំនួន​ជាង​៣០​ភាគ និង​គ្រោង​ដាក់​បញ្ចាំង​នៅ​ប៉ុស្ដិ៍​លេខ​៥ ក្នុងពេល​ដ៏​ខ្លី ដូច្នេះហើយ​មុនពេល​ការដាក់​បញ្ចាំង​នឹងត្រូវ​កំណត់ឡើង ក៏​សម្រេច​ចំណាយ​ទុន​បោះទុន​ជប់លៀង ដើម្បី​អបអរ​ដល់​ក្រុម​ផលិតករ និង​តួ​សម្ដែង ដើម្បីអោយ​កាន់តែ​មាន​ភាព​ស្និ​ទ្ធិ​ស្នាល​ក៏ដូចជា​ការលើកទឹកចិត្ដដ​ល់​ពួកគាត់​ផងដែរ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...