• Giloba

លោក ករុណា ពេជ្រ ៖ ស្ថានភាព​ខ្ញុំ និង គ្រួសារ​ខ្ញំ​បែបនេះ​ទៅហើយ នៅ​គិត​ចឹ​ង​ទៅរួច​.... ប្រហែល​ឃើញ​ខ្ញុំ​កំពុង​សប្បាយ​ខ្លាំងណាស់​មែន​ទេ​...???

2 ខែ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​កន្លងមក ឪពុក​របស់​តារាចម្រៀង​ល្បីឈ្មោះ​លោក ករុណា ពេជ្រ កំពុងមាន​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​កូនប្រុស​រូបនេះ សម្រេចចិត្ត​លក់​ផ្ទះ​វីឡា​ធំ ដើម្បី​យកប្រាក់​ព្យាបាល​អ្នកមានគុណ​។​

​ក្នុងនោះ លោក​ក៏បាន​យក​ឪពុក​ជាទីគោរព​ស្រលាញ់ ទៅ​ព្យាបាល​ដល់​ប្រទេស​វៀតណាម និង​ខំព្យាយាម​រក​គ្រប់​វិធី ដើម្បី​បន់ស្រន់​ឲ្យ​ឪពុក​ចៀស​ផុតពី​គ្រោះ​កំណាច​មួយ​នេះ​។​

​ជាក់ស្ដែង បើទោះជា​លោក បាន​យក​ឪពុក​ទៅ​មើលជំងឺ​ដល់​ក្រៅប្រទេស​ក្ដី ក៏​ស្ថាន​ឪពុក​របស់លោក​ហាក់​នៅ​មិនទាន់​ធូរស្បើយ​នៅឡើយ​ទេ​។​

​ថ្មីៗ​នេះ​លោក ករុណា ពេជ្រ ជាថ្មី​ម្តងទៀត បានប្រកាស​លក់​ទ្រព្យសម្បត្តិ ដី​ផ្ទះ​សរុប​ខ្ទង់លាន​ដុល្លារ ដើម្បី​យកប្រាក់​មក ព្យាបាល​ជំងឺ​ឪពុក ដែល​កំពុងតែ​ឈឺ​ធ្ងន់ ហើយ​តម្រូវការ​លុយ ព្យាបាល​យ៉ាងច្រើន ។ នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ផ្ទាល់​បាន​លើកឡើងថា​” ហុ​ឺ ....​ពេល​មាន​លុយ គិតតែ​សន្សំ​លុយ​ទិញ និង បង់​រំ​លោះ​ផ្ទះ ព្រោះ​អត់​មាន​ជំនាញ​រក​សុ​ី​ដូច​គេ ប៉ុន្តែ ដល់ពេល​ឥឡូវ​ត្រូវការ​លុយ មានតែ​ប្រកា​សលក់​ផ្ទះ​វិញ​ហើយ​.... ហួស​ពី​ស្តាយ តែ​មិនដឹង​ធ្វើ​ម៉េច​....

​ខ្ញុំ​មានបំណង​ចង់​លក់​ផ្ទះ និង ដី មួយចំនួន :

​វីឡា​ទោល EO,E1,E2 ផ្ទះ កែង មាន​ទីធ្លា​ធំ​ទូលាយ មាន​ទីតាំង ក្នុង បុរី​ពិភពថ្មី សំរោង​អណ្តែត 2 ទំហំ​ដី 18,40m - 33,40 m ជិត​ផ្សា​របឹង​បៃតង ហើយ​ចំណាយពេល​តែ 5 នាទី ដល់​ផ្សារ​ទំនើប AEON II និង ផ្សារ Makro

2- ផ្ទះល្វែង Shop House EO,E1,E2 បុរី ថៃ​ឈុន​គ្រី ផ្លូវ បេតុង ជួរ​ខាងមុខ អាច​រក​សុ​ី​បាន សល់​តែ 3 ខែ​រួចរាល់ (​លក់​តាម​តំលៃ ក្រុមហ៊ុន​បច្ចុប្បន្ន ) ទំហំ 5m​គុណ​15m សល់​មុខ 4 m ក្រោយ​1,5 m ចុះ​ពី​ផ្លូវធំ ឧក​ញ្ញា ម៉ុង​រិទ្ធី 200 m ហើយ​ចំណាយពេល​តែ 5 នាទី ដល់​ផ្សារ​ទំនើប AEON II និង ផ្សារ Makro

3- ដី​ប្លង់​វីឡា 20m​គុណ​30m ជាប់​នឹង​របង​បុរី​ពិភពថ្មី បឹង​ឈូក ចុះ​ពី​ផ្លូវ 2011 ប្រហែល 200 m ចំណាយពេល​តែ 3 នាទី ពី​ផ្សារ ឈូក​មាស តំបន់​អភិវឌ្ឍ​ន៏​ខ្លាំង​

4- ផ្ទះ​វីឡា ភ្លោះ​ខ្នាត​ធំ EO,E1,E2 ទ្វារ , ទូរ​តាំង និង ទូរ​ដាក់​ខោអាវ ធ្វើ​ពី​ឈើ ប្រណិត គ្រប់​បន្ទប់ ទំហំ​ដី 9,8m គុណ 21 ក្នុង បុរី​ពិភពថ្មី សំរោង​អណ្តែត 1 ជិត​ផ្សា​របឹង​បៃតង ហើយ​ចំណាយពេល​តែ 5 នាទី ដល់​ផ្សារ​ទំនើប AEON II និង ផ្សារ Makro

5- ផ្ទះ​វីឡា​កូនកាត់ EO,E1,E2 ក្នុង បុរី ប៉េង​ហួត វ៉េងស្រេង ទំហំ​ផ្ទះ 4,9 m គុណ 12 m សល់​មុខ 4 m

6- ដី ធ្វើ​រោងចក្រ រឺ សិប្បកម្ម ចាក់ដី​ហើយ​ស្អាត នៅ​តំបន់ ទីប្រជុំជន បាក់​ដឹង ទីរួមស្រុក ឧ​ត្តុ​ង្គ ទំហំ 2,3 ហិច​តា លើផ្លូវ 129 (​ទំហំ​ផ្លូវ 40 m) ចុះ​ពី​ផ្លូវជាតិ 51 ប្រហែល 2 km ។ "

​ជាមួយគ្នា​នោះដែរ លោក ករុណា ពេជ្រ ក៏បាន​បញ្ចេញ​សារ​ថ្មី​បន្ថែមទៀតថា​”​ស្ថានភាព​ខ្ញុំ និង គ្រួសារ​ខ្ញំ​បែបនេះ​ទៅហើយ នៅ​គិត​ចឹ​ង​ទៅរួច​.... ប្រហែល​ឃើញ​ខ្ញុំ​កំពុង​សប្បាយ​ខ្លាំងណាស់​មែន​ទេ​...???

​បាន​សម្តី​ចេញមក ហាក់​គ្មាន ផ្តល់​កំលាំងចិត្ត​ដល់​ខ្ញំ​បន្តិច​សោះ​... កុំ​អាង​មោ​ទ​នះ​ភាព រៀន​បាន​ខ្ពង់ខ្ពស់ ថា​អ្វីដែល​គិត​សុទ្ធតែ​ត្រូវ​ទាំងអស់​ណា​.... ហើយ​ត្រូវ​សាក​គិតថា នៅ​ជុំវិញខ្លួន​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​យល់​ពី​គំនិត​របស់​អ្នក​..????

​កុំ​ចាំ​ដល់ពេល​ចុងក្រោយ ហើយ​សល់​តែ​ពាក្យ សោកស្តាយ សុំទោស​..... កុំ​ព្យាយាម​មើល​កំហុស​គេ រហូត​ដល់ពេល​ភ្លេច​មើល​ពី​កំហុស​ខ្លួនឯង​...

​ខ្ញុំ​មិន​ចង់​ព្យាយាម​យក Facebook មក​បង្ហាញ​ទេ តែ​ពេលនេះ​គួរ​បង្ហាញ​ខ្លះ ទុកជា​គតិ​.... កុំភ្លេចថា ពីដំបូង ខ្ញុំ​បានបង្ហាញ​ពី សូន្យ​ដល់ 100 ហើយ​យូរៗ ទៅ​ធ្លាក់​ពី 100 មកដល់​ជិត​សូន្យ​វិញ តើ​មកពី​មូលហេតុ​អ្វី ?? ហើយ​មាន​ដែល​គិត​សាក​ខ្លះៗ ពី​បញ្ហា​របស់​ខ្លួនឯង​ខ្លះ​ទេ​..???​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...