• Flexa
  • Default ខាងលើក្រោមមេនុយ

កូនបង្កើត​និង កូនប្រុស​សារ របស់​រដ្ឋលេខាធិការ​មួយរូប​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ដែល​ជាប់​ពាក់​ព័ទ្ធ​គ្រឿងញៀន​

8 ខែ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​មាន​ផ្ទុះ​ហេតុការណ៍​ដ៏​កក្រើក​មួយ បន្ទាប់ពី​សមត្ថកិច្ច​ខេត្តបាត់ដំបង​បាន​បើក​ប្រតិបត្តិ​ការចុះ​ទៅធ្វើ​ការឃាត់​ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន នៅ​ខារ៉ាអូខេ​មួយកន្លែង ប៉ុន្តែ​នៅក្នុង​ការចុះ​ឃាត់ខ្លួន​នោះ​ជនសង្ស័យ​ទាំងអស់នោះ គេ​ឃើញ​មាន​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារាចំរៀង នឹង​អតីត​Fresh boy លេខ ១ ថៃ នរ ពិ​ទូ ដែលជា​កូនប្រុស​របស់​ឯកឧត្តម ថៃ នរ​:​សត្យា ជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​វប្បធម៌ ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ ។​

​យោងតាម​សារព័ត៌មាន​នៅក្នុង​ស្រុក​មួយ​ឲ្យ​ដឹងថា ក្នុង​ដំណើរ​នៃ​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន នៅបាន​ធ្វើឡើង​នៅ​ថ្ងៃទី ១០ ខែមករា ដែលមាន​ទីតាំងនៅ​ខារ៉ាអូខេ​យីហោ ( The Sound Family KTV ) ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦​នាក់ ដែល​ក្នុងនោះ​ក៏មាន​លោក ថៃ នរ​ពិ​ទូ ដែលជា​អតីត​តារាចម្រៀង​ផងដែរ ។ ប្រភព​នោះបាន​បន្តទៀតថា ជន​ទាំង​៦​នាក់​នោះ​មានឈ្មោះ​ដូចជា

​ទី​១ ឈ្មោះ ថៃ នរ​ពិ​ទូ ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី​ទី ២ ខណ្ឌប្រាំពីរមករា រាជធានី​ភ្នំពេញ

​ទី​២ អោក រតន​: ប៉ុ​ណ្ណិ​កា ភេទ​ស្រី អាយុ ២៧​ឆ្នាំ រស់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ភរិយា​របស់លោក ថៃ នរ​ពិ​ទូ )

​ទី​៣ ឈ្មោះ ភា ប៊ុនហេង ភេទ ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង

​ទី​៤ ហេង យូ​សុង ភេទ ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ ១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង

​ទី​៥ ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ ២៧​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​រំចេក ៤ សង្កាត់​រតន​: ក្រុង​បាត់ដំបង

​ទី​៦ ហាប់ សុវត្ថិ ភេទ ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ក្រុង​បាត់ដំបង ។

​ក្នុង​ដំណើរ​នៃ​ការចុះ​បង្ក្រាប​នោះ​សមត្ថកិច្ច បាន​ដកហូត​ថ្នាំញៀន ប្រភេទ​កេ​តា​មីន ចំនួន​០៣​ថង់ ឧបករណ៍​(​ពុម្ព​)​សម្រាប់​កែច្នៃ​ថ្នាំញៀន​អ៊ិ​ច​ស្តា​ស៊ី ចំនួន ០២ ថ្នាំ​អំពូល Diazepam ចំនួន​០២​អំពូល ថ្នាំ​គ្រាប់ Zepam ចំនួន ១៦​បន្ទះ ដែកកេះ​ចំនួន ៣ ថ្នាំញៀន​ចំនួន ១​បំពង់​ទុយោ​បឺត​ចំនួន ១​ដុំ ក្រដាស់​អាលុយមីញ៉ូម ០១​ដុំ ទៀត ។

​គួររំលឹកថា នេះ​មិនមែនជា​លើកដំបូង​នោះទេ សំរាប់​លោក​ថៃ នរ​:​ពិ​ទូ ដែល​ត្រូវបាន​សារព័ត៌​មានបាន​ចុះផ្សាយ​អំពី​រឿង​នៃ​ឆាកជីវិត​របស់លោក​ដែល​តែងតែ​ប្រឡូក​ខ្លួន​ជាមួយ​គ្រឿងញៀន ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2