• Giloba

ឈិន សៀវ​ម៉ី​៖ កំពុងតែ​ពិចារណ​លើ​ការសម្ដែង​ឈុត​រោល រាល​ស៊ីជម្រៅ​

2 សប្ដាហ៍ កន្លងទៅ នីតា

​គ្រា​ដែល​កេរ្ដិ៍ឈ្មោះ​តារា​សម្ដែង​ឈិន សៀវ​ម៉ី កំពុងតែ​ស្ទុះ​ឡើង​យ៉ាង​លឿន ថ្មីៗ​នេះ​នាង​បានបង្ហាញ​នូវ​ក្ដីបារម្ភ និង​ភាពស្ទាក់ស្ទើរ​ខណៈ​មាន​ម្ចាស់​ផលិតកម្ម​មួយ​អញ្ជើញ​នាង អោយ​សម្ដែង​ក្នុង​រឿង​ថ្មី​ដែលមាន​ឈុត​ឆាក​អោបថើប​បបោសអង្អែល​ដុត​រោល​អារម្មណ៍​ទស្សនិកជន​។​

​កញ្ញា​ឈិន សៀវ​ម៉ី បាន​ប្រាប់​ការ​ពី​ពេល​ថ្មីៗ​នេះ​ថា នាង​កំពុងតែ​ពិចារណា​ថា​តើ​ត្រូវ​ថត​ឬ​មិនត្រូវ​ទទួលយក​ការងារ​នោះដែរ​ទេ​? ព្រោះ​ក្នុង​រឿង​ថ្មី​នេះ​ដ្បិតតែ​នាង​ជា​តួឯក ប៉ុន្ដែ​អ្នកដឹកនាំ​រឿង​តម្រូវអោយ​នាង​សម្ដែង​ជា​តួអង្គ​ស្រី​ម្នាក់​ដែលមាន​ច​រិ​ក​ភ្លើតភ្លើន​ចូល​ចិ​ត្ដ​លេងល្បែង​ស្នេហា​ជាមួយ​បុរស​។​ដូច្នេះ​តម្រូវអោយមាន​ឈុត​ឆាក អោបថើប រោលរាល​ជាច្រើន​។ នាង​បន្ដថា អ្វីដែល​ធ្វើអោយ​នាង​ស្ទាក់ស្ទើរ​ចិ​ត្ដ ព្រោះ​ខ្លួន​ពុំដែល​ថត​ឈុត​ស្នេហា ឬ​សិច​ស៊ី​អ៊ីចឹង​ខ្លាច​ធ្វើ​ពុំ​បានល្អ​ដោយសារតែ​នាង​មាន​ភាព​អៀនខ្មាស់​។ ម្យ៉ាង​នាង​បារម្ភ​ថា ខ្លាច​ទទួលរង​ការរិះគន់​ពី​មហាជន​ច្រើន​។​

​ឈិន សៀវ​ម៉ី បញ្ជាក់ថា​៖«​ទោះបីជា​នៅ​ខាងក្រៅ​ឆាក​សម្ដែង​ខ្ញុំ​ស្លៀកពាក់​សិច​ស៊ី​ពិតមែន តែ​ចិ​ត្ដ​ខ្ញុំ​មិនទាន់​លួស​ចំពោះ​ការសម្ដែង​នៅឡើយ​ទេ​។ ផ្ទុយ​ពី​តារា​សម្ដែង​ខ្លះ​គាត់​លួស​និង​ការសម្ដែង​តែ​ខាងក្រៅ​ស្លៀកពាក់​ជិតៗ​។ ម្យ៉ាង​បើតាម​ដឹង​ឈុត​ដែល​ខ្ញុំ​ត្រូវ​សម្ដែង​ប្រហែលជា​ស៊ីជម្រៅ​គួរសម​ទើប​ទាមទារ​អោយ​ខ្ញុំ​ត្រូវ​ពិចារណា​សិន​មុន​នឹងធ្វើ​កុងត្រា​»​។​ទោះយ៉ាងណា​គេ​ទើបតែ​ឃើញ​តារា​សម្ដែង​រូបនេះ​ហ៊ាន​ស្លៀកពាក់​ឈុត​សិច​ស៊ី​ចូលរួម​កម្មវិធី​នានា ប្រមាណ​កន្លះ​ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។

​ពាក់ព័ន្ធ​ការងារ​សិល្បៈ​វិញ​មួយរយៈ​ចុងក្រោយ​គេ​មើលឃើញថា នាង​ពិតជា​មានការ​រីកចម្រើន​គួរអោយកត់សម្គាល់ បន្ទាប់ពី​នាង​ទទួលបាន​តំណែង​ជា​តួឯក​ជា​ហូរហែ​នៅក្នុង​ការសម្ដែង​រឿង​ភាគ​ស្ថានីយទូរទស្សន៍​។ ប្រមាណ​មួយឆ្នាំ​ចុង​ក្រោយនេះ​ក្រៅពី​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​ជាមួយ​ការថត​ស្ប៉ត​របស់​នាង​ជាច្រើន​ហើយ​នោះ ក៏មាន​មហាជន​ស្គាល់​តាមរយៈ​ការសម្ដែង​ភាពយន្ដ​ដែរ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...