• Giloba

លោក ករុណា ពេជ្រ ៖.... ខ្ញុំ​មិនដែល​ចង់​ឈ្នះ​ចាញ់ រឺ បំពាន​អ្នកណា ម្នាក់​ទេ មួយជីវិត​នេះ ... ព្រោះ​មិន​ចង់​មាន​បាបកម្ម ទៅ​ជាតិ​ក្រោយ​ទៀត ព្រោះ​ជាតិ​នេះ ជិវិត ខ្ញុំ​ទទួល​ទុក្ខ​រឿង​ជីវិត​ក្នុង​គ្រួសារ គ្រប់​រសជាតិ​ហើយ​.....

2 ខែ កន្លងទៅ ណូ​រ៉ា

​លោក ករុណា ពេជ្រ មួយរយ​:​ពេល​ធំ​ចុងក្រោយ​នេះ​ហាក់​ជួប​ទុក្ខព្រួយ​ជា​ហូរហែ ដោយ​លោកឪពុក​ឈឺ​ធ្ងន់​មិនទាន់​ជា​ស្ថិតនៅ​ក្នុងការ​ចាំមើល​ថែទាំ​ពី​គ្រូពេទ្យ និង​ថ្មីៗ​នេះ​ហាក់ដូច​ជាមាន​បញ្ហា​អ្វីមួយ​ក្នុង​កន្លែង​ការងារ​សម្រាប់​លោក​ដែល​មើលទៅ​គួរ​ឲ្យ​អាណិតអាសូរ​ខ្លាំង​ពី​មហាជន​ដោយ​លោក​បានធ្វើការ​ត្អូញត្អែរ​ដែល​ហាក់ដូច​ត្រូវបាន​គេ​វាយប្រហារ ។​

​ថ្មីៗ​នេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ករុណា ពេជ្រ បាន​បង្ហោះ​សារ​យ៉ាង​ចម្លែក​យ៉ាង​ដូច្នេះ​ថា ៖ ហុ​ឺ ... ពុក​ម៉ែ បងប្អូន គ្រប់ទិសទី​ជិត​ឆ្ងាយ សំរុក​មក​ចូល​ផ្សារ AEON II ឡើង​គគ្រឹកគគ្រេង ...​ចំណែក ខ្ញុំ ផ្សារ​ទំនើប AEON II នៅ​ជិត​ផ្ទះ ចំណាយ​តែ 3 នាទី សោះ តែ​មិនទាន់បាន​ស្គាល់​សោះ​នៅឡើយ​ទេ​...

​គិត​ទៅ គេ​មើល​មក​ខ្ញុំ ថា​ខ្ញុំ​មានសំណាង ប៉ុន្តែ​សំរាប់​រូប​ខ្ញំ​គិត ខ្ញុំ​គ្មាន​សំណាង អ្វី​អោយលើស​អ្នក​ទាំងអស់គ្នា​ទេ​.... មនុស្ស​ខ្ញុំ ធ្លាប់តែ​ណែនាំ ផ្តល់​គំនិត ចែករំលែក យោបល់ ដោះស្រាយ ជូន​គេ និង មនុស្ស ជុំវិញខ្លួន មិនដែល​ចេះ​ច្រណែន​អ្នកដទៃ ហើយ​បើក​ចិត្ត​ទូលាយ ទទួលយក​គ្រប់​រឿង ហើយ​ព្យាយាម​សម្រប គ្រប់​បញ្ហា ដើម្បីអោយ​អ្នក​ជុំវិញខ្លួន រីករាយ និង មាន​សេចក្តីសុខ

​ប៉ុន្តែ​មិនគួរណា​ទីបំផុត ខ្លួនឯង​ផ្ទាល់ មកជួប​រឿង​បែបនេះ​សោះ ទោះបី​ខំ​ដោះស្រាយ យ៉ាងណាក៏ដោយ​..??? ខ្ញុំ​មិនដែល​ចង់​ឈ្នះ​ចាញ់ រឺ បំពាន​អ្នកណា ម្នាក់​ទេ មួយជីវិត​នេះ ... ព្រោះ​មិន​ចង់​មាន​បាបកម្ម ទៅ​ជាតិ​ក្រោយ​ទៀត ព្រោះ​ជាតិ​នេះ ជិវិត ខ្ញុំ​ទទួល​ទុក្ខ​រឿង​ជីវិត​ក្នុង​គ្រួសារ គ្រប់​រសជាតិ​ហើយ​.... ខ្ញុំ​នៅតែ​ជឿថា ទេវតា មាន​ភ្នែក ជួយ​ណែនាំ​ផ្លូវ​ខ្ញុំ កុំអោយ​ជួប​រឿង អតីតកាល​ដូច​ក្នុង​គ្រួសារ របស់​ខ្ញំ​ទៅ​ចុះ​....​ស្អប់​ខ្លួនឯង​ណាស់ កន្លងមក​មនុស្ស​រាប់​ពាន់​មុ​ឺ​ន​នាក់​ខ្ញុំ តែងតែ​ដើរចូល​ចុះ​គ្រប់កា​លះ​ទេ​សះ ចុះ​ហេតុ​អី ពេលនេះ​...????

តឹងទ្រូង​ណាស់​.....!!!! ចង់ទៅ​ឆ្ងាយ​អោយ​បាត់​..!!

​មិនដឹង​ជាតិ​មុន​ខ្លួនឯងបាន​សាង​អ្វីខ្លះ បានជា​កម្ម​ជាមួយ​តែ​រឿង មួយ​នេះ​ទៅវិញ​.... ខ្ញុំ​ពិតជា​ខ្លាច​អតីតកាល​គ្រួសារ​ខ្ញំ​ណាស់ សូម​កុំអោយ​ខ្ញុំ​ជួប​វា​ម្តងទៀត មកលើ​ខ្លួនឯង​អី​...!!!! ។​

​គួរ​បញ្ជាក់ដែរថា កាលពីពេល​កន្លងទៅនេះ​លោក ក៏​ធ្លាប់​បានចេញ​សារ​ថា ”​ស្ថានភាព​ខ្ញុំ និង គ្រួសារ​ខ្ញំ​បែបនេះ​ទៅហើយ នៅ​គិត​ចឹ​ង​ទៅរួច​.... ប្រហែល​ឃើញ​ខ្ញុំ​កំពុង​សប្បាយ​ខ្លាំងណាស់​មែន​ទេ​...???

​បាន​សម្តី​ចេញមក ហាក់​គ្មាន ផ្តល់​កំលាំងចិត្ត​ដល់​ខ្ញំ​បន្តិច​សោះ​... កុំ​អាង​មោ​ទ​នះ​ភាព រៀន​បាន​ខ្ពង់ខ្ពស់ ថា​អ្វីដែល​គិត​សុទ្ធតែ​ត្រូវ​ទាំងអស់​ណា​.... ហើយ​ត្រូវ​សាក​គិតថា នៅ​ជុំវិញខ្លួន​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​យល់​ពី​គំនិត​របស់​អ្នក​..????

​កុំ​ចាំ​ដល់ពេល​ចុងក្រោយ ហើយ​សល់​តែ​ពាក្យ សោកស្តាយ សុំទោស​..... កុំ​ព្យាយាម​មើល​កំហុស​គេ រហូត​ដល់ពេល​ភ្លេច​មើល​ពី​កំហុស​ខ្លួនឯង​...

​ខ្ញុំ​មិន​ចង់​ព្យាយាម​យក Facebook មក​បង្ហាញ​ទេ តែ​ពេលនេះ​គួរ​បង្ហាញ​ខ្លះ ទុកជា​គតិ​.... កុំភ្លេចថា ពីដំបូង ខ្ញុំ​បានបង្ហាញ​ពី សូន្យ​ដល់ 100 ហើយ​យូរៗ ទៅ​ធ្លាក់​ពី 100 មកដល់​ជិត​សូន្យ​វិញ តើ​មកពី​មូលហេតុ​អ្វី ?? ហើយ​មាន​ដែល​គិត​សាក​ខ្លះៗ ពី​បញ្ហា​របស់​ខ្លួនឯង​ខ្លះ​ទេ​..???៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...