• Giloba

លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Plus រឿង «​បាតដៃ​ខ្មៅ​» ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​ហើយ​

3 សប្ដាហ៍ កន្លងទៅ សម្បត្តិ

​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង "​បាតដៃ​ខ្មៅ​" ដែលជា​សមិទ្ធផល​ថ្មី​មួយ​របស់​ក្រុមហ៊ុន Sabay Digital Plus រួមសហការ​ជាមួយ Studio 4 ត្រូវបាន​ចាក់​បញ្ចាំង​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត Major Cineplex by Smart ក្នុង​ផ្សារ​ទំនើប AEON Mall សែន​សុខ​។ ពិធី​នេះ មានការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស ផលិតករ តួ​សម្តែង រួមទាំង​អ្នកពាក់ព័ន្ធ​វិស័យ​ភាពយន្ត​ជាច្រើនរូប ជាពិសេស ក៏មាន​ការចូលរួម​កិត្តិយស​ពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ផងដែរ​។​

​លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Plus បាន​ថ្លែង​ឲ្យ​ដឹងថា លោកអ្នក​មិនទាន់បាន​ទស្សនា​រឿង «​បាតដៃ​ខ្មៅ​» អាច​នឹង​គិតថា រឿងនេះ ចូលដល់​អារម្មណ៍​អ្នកទស្សនា​បាន​អត់​។ ប៉ុន្តែ​លោកអ្នក​នឹង​ភ្ញាក់ផ្អើល ចំពោះ​សាច់រឿង​មួយ​នេះ ក៏ដូចជា​ទេពកោសល្យ​តួ​សម្តែង ដែល​គ្រាន់តែ​ជា​អ្នកចម្រៀង បែប​ស្នាដៃ​កូន​ខ្មែរ បែរជា​មក​ក្លាយជា​ថត​ភាពយន្ត រួច​សម្តែង​បាន​កម្រិត​មួយ​នឹកស្មាន​មិន​ដល់​។ លោក​ចង់​ផ្តល់ឱកាស​ឲ្យ​អ្នកនិពន្ធ​វ័យក្មេង ផលិតករ​វ័យក្មេង និង​តារា​រលក​ក្រោយ មានឱកាស​បញ្ចេញ​នូវ​អ្វីដែល​ខ្លួន​ស្រឡាញ់ ហើយ​ខិតខំ​ធ្វើ​ឲ្យ​បាន​។ យើង​ក៏​ត្រូវការ​អ្នកដឹកនាំ​ជើងចាស់​ព្រឹទ្ធាចារ្យ​នានា ដើម្បី​ប្រឹក្សា​ជូន​អ្នក​ក្រោយ​។​

​លោក​បន្តថា ពិត​ហើយ​ថា ទស្សនិកជន ធ្លាប់តែ​បាន​អាន​ប្រលោមលោក​រឿង «​បាតដៃ​ខ្មៅ​» ដែល​ប្រលោមលោក​មួយ​នេះ គឺ​ធ្វើ​ឲ្យ​មានការ​គាំទ្រ​ច្រើន ធ្វើ​ឲ្យ​ក្រុមហ៊ុន Sabay Digital Plus បានសម្រេច ចាយ​ទុន​ផលិត​ប្រលោមលោក​នេះ ឲ្យ​ក្លាយជា​សាច់រឿង ដាក់​បញ្ចាំង​តាម​រោងកុន​នានា ក្រោម​ហេតុផល​ពីរ គឺ​ទីមួយ​ចង់​ឲ្យ​អ្នកគាំទ្រ ប្រលោមលោក​នេះ បាន​ទស្សនា​រឿង​ពិត និង​ទី​ពីរ​ចង់​ចូលរួម​លើកស្ទួយ​ភាពយន្ត​ខ្មែរ​។​

​លោក ជី សិលា បាន​សង្កត់ធ្ងន់ថា លោក​ជឿជាក់ថា​រឿង «​បាតដៃ​ខ្មៅ​» ជា​រឿង​ដែល​បញ្ចូល​ច្រើន​រសជាតិ តម្រូវ​តាមចិត្ត​អ្នកទស្សនា ហើយ​ក្រុមការងារ​ស​ម្រឹត​សម្រាំង ទាំង​តួ​សម្តែង ការដឹកនាំ ទីតាំង​ប្លង់ ការថត មិន​ធ្វើ​ឲ្យ​អ្នកទស្សនា​ខកចិត្ត​ទេ​។ «​បាតដៃ​ខ្មៅ​» បោះទុន​ល្មម​ទេ តែ​បានដាក់​ទិសដៅ​បង្ខំ​តារា​ថ្មី​ភាគច្រើន ជា​អ្នកចម្រៀង អ្នកនិពន្ធ​រហូត​ទាល់តែ​អាច​សម្រេចបាន​។ រឿងនេះ បង្ហាញ​ពី​អ​បិ​យ​ជំនឿ​ប្លែកៗ របស់​ប្រជាជន​នៅ​តំបន់​ភូមិភាគ​ឦសាន ដូចជា​ប្រពៃណី​រំដោះគ្រោះ ហៅ​វិញ្ញាណ​កាប់​ក្របី សែន​ជាដើម​។​

​រឿង «​បាតដៃ​ខ្មៅ​» នឹងដាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​នានា ចាប់ពី​ថ្ងៃទី​២៨ ខែមិថុនា នៅតាម​រោងភាពយន្ត​ទាំង​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​។ លោក សិលា បន្តថា លោក​ជ្រើសរើស​តារា​ថ្មី ក្នុងនោះ​តារា​មួយចំនួន ក៏​ជា​អ្នកចម្រៀង​ដែល​តែ​ងាក​មក​សម្តែង បែរជា​ទទួលផល​ល្អ ថ្ងៃក្រោយ​ពួកគេ​ចេះ​ទាំង​ច្រៀង និង​សម្តែង​។ រឿងនេះ មាន​ភាព​ទាក់ទាញ​ទៅ​ថត​ក្នុងព្រៃ​យើង បាន​សាកល្បង​តួ​ថ្មី​មួយចំនួន ដើម្បី​តេស្ត​សមត្ថភាព​។ យើង​នៅតែ​ប្រកាន់​គោលជំហរ​ថត​រឿង​ខ្មែរ​យើង យ៉ាងហោចណាស់​១​ឆ្នាំ បាន​២​ទៅ​៣​រឿង​។ បើទោះជា​រឿងនេះ មាន​លទ្ធផល​បែបណា យើង​នៅតែ​ប្រកាន់​គោលបំណង​ផលិតភាព​យន្ត​ខ្មែរ ជា​បន្តទៀត ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...