• Giloba

ក្តៅៗ​! ដេ​ន​នី ក្វាន់ ព្រមាន​ប្តឹង​អ្នកលក់​ឡេ​ដ៏​សិច​ស៊ី តាម​ហ្វេ​ស​ប៊ុ​ក ថៃ ស្រី​នាង​

3 សប្ដាហ៍ កន្លងទៅ សម្បត្តិ

(​ភ្នំពេញ​)៖ កញ្ញា ដេ​ន​នី ក្វាន់ បន្ទាប់ពី​ប្រកាស​ដោយ​ទទូច​ស្នើ​ឲ្យ​មហាជន ឬ​អ្នក​និយម​លេង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក បញ្ឈប់​រាល់​ការប្រៀបធៀប​រវាង​ខ្លួន​នាង ទៅនឹង​តារា​ហ្វេ​សលក់​ឡេ តាម​អន​ឡាញ ថៃ ស្រី​នាង មិនទាន់បាន​ប៉ុន្មាន​ផង ពេលនេះ​ក៏​ស្រាប់តែ​កញ្ញា ដេ​ន​នី ក្វាន់ ចេញមុខ​ប្រកាស​ព្រមាន​ប្តឹង​លើ ថៃ ស្រី​នាង លើ​ករណី​ជម្លោះ ជាមួយគ្នា​។​

​បើតាម​សំណេរ​របស់​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បាន​ព្រមាន​ទៅកាន់ ថៃ ស្រី​នាង ជា​សាធារណៈ​ថា «​មី ស្រី​នាង និយាយ​អ្វី​ហាម​ប៉ះ​អញ រឿង​នាង​ឯង​ជាមួយ​អញ មិនទាន់​ចប់​ស្រួលបួល​ទេ កុំ​ខ្លាំង​ដៃ​ពេក​។ ថ្ងៃមុន​នាង​ឯង​ឱនក្បាល មកសុំ​ទោស​អញ ព្រោះ​ខ្លាច​អញ​ឲ្យ​ស៊ី​បាយ នៅក្នុង​គុក​ចាំបាន​អត់​?»​។​

​តារា​សម្តែង ដេ​ន​នី ក្វាន់ បាន​បន្ថែមថា «​បើ​ចាំ​មិនបាន ចាំ​អញ​បង្ហាញ​សំឡេង ដែល​នាង​ឯង​សុំទោស​អញ ម៉េច​ខ្លះ ? ចាំ​ទុក​ក្នុង​ប្រហោង​ខួរ​នាង​ឯង​ផង​ថា អញ​អាច​ប្តឹង​នាង​ឯង បាន​គ្រប់ពេល អញ​មាន​ភស្តុតាង​ចង់​ខ្លាំង​សាក​ជាមួយ ដេ​ន​នី ក្វាន់ ទៅ​ថា និយាយ​លេង​ឬ​មែន​? អញ​ចូលចិត្ត​និយាយ​អ្វី​ចំៗ​ឈ្មោះ អត់​លាក់​ទេ​»​។​

​គេ​នៅ​ចាំបាន​ថា ដេ​ន​នី ក្វាន់ កាលពី​ម្សិលមិញ ក៏បាន​លើកឡើង​នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ នឹង​អ្នកលក់​ផលិតផល​អន​ឡាញ ថៃ ស្រី​នាង ដែរ​ថា «​ចង់​ផ្តាំ​ទៅ​មនុស្ស​មួយចំនួន​តូច ដែល​ចូលចិត្ត​យក​ខ្ញុំ ទៅ​ប្រៀបធៀប​និង​ស្រី​ម្នាក់នេះ​..​។ មុន​និយាយ​សូម​បើក​ខួរក្បាល​និង​គ្រាប់ភ្នែក មើល​ម្តង​ទៀតផង តើ​ការ​ស្លៀកពាក់​របស់ខ្ញុំ និង​ស្រី​ម្នាក់នេះ​ខុសគ្នា​យ៉ាងណា​? ហើយ​មួយណា​ថ្លៃថ្នូរ​ជាង​?»​។​

​កញ្ញា ដេ​ន​នី ក្វាន់ បន្តថា «​ខ្ញុំ​ជា​អ្នកលក់​ផលិតផល ថែរក្សា​សម្រស់ ធម្មតា​ថ្ងៃ​ខ្លះ ខ្ញុំ​ស្លៀក​សិច​ស៊ី​បញ្ចេញ​ស្បែក​សខ្ចី របស់ខ្ញុំ វា​មិន​ចំឡែក​នោះទេ​…​តែ​ដែល​ចំឡែក​នោះ ខ្ញុំ​ធ្លាប់តែ​ឃើញ​គេ​លក់​លី​អូ​អាវទ្រនាប់ គេ​ដាក់តាំង​លើ​ម៉ា​រ៉ា​កាំ​ង តែ​នេះ​តាំង​លើ​មនុស្ស ខ្ញុំ​អត់​មានអី​និយាយ​ច្រើន​ទេ គ្រាន់តែ​ចង់​ប្រាប់ថា មនុស្ស​ផ្សេងគ្នា កុំ​យកទៅ​ប្រៀបធៀប ព្រោះ​ការថតរូប និង​ការ​ស្លៀកពាក់​ខុសគ្នា ហើយ​ចរិត​ថ្លៃថ្នូរ ក៏​ខុសគ្នា​ដែរ​»​។​

​ជាមួយគ្នា នៃ​ការលើកឡើង​របស់ ដេ​ន​នី ក្វាន់ ភ្លាមៗ​នោះ ក៏​ស្រាប់តែ​ស្រី​ស្រស់​ថៃ ស្រី​នាង បាន​បញ្ចេញ​ប្រតិកម្ម មាន​ចេតនា​ឆ្លើយតប​វិញ​ថា «​ចរិត​ខ្ញុំ​ខុសគេ បើ​ស្អប់​គេ​ហើយ គឺ​មិន​យកដៃ​ទៅ​ស៊ែ​រូបគេ ឲ្យ​នៅក្នុង​អា​ខោ​ន​ខ្ញុំ​ទេ តែ​អ្នក​ចរិត​ថ្លៃ​ខ្លះ​ស៊ែ​រហើយ លួច​យក​រូបខ្ញុំ ទៅ​និយាយ​ទៀត​»​។​

​ថៃ ស្រី​នាង បន្ថែមថា «​អ្នក​ថ្លៃ​ថ្លូ​ឯណា​ប្រើស​ម្តី​បាត​ធុង​អ៊ីចឹង តើ​គេ​យក​អ្វី​មក​ប្រៀបធៀប​គ្នា​បាន​..​។ សម្លៀកបំពាក់ ចរិត ការរស់នៅ ឬក៏​ភាព​ចេះដឹង​..? ចង់​ប្រាប់ថា អ្នកឯង​ស៊ែរ​ទៅ​ហ្នឹង គឺ​ជួយ​ឲ្យ​ខ្ញុំ​ល្បី​វិញ​ទេ យល់​ចំណុច​ហ្នឹង​បន្តិច បើ​អ្នកចេះ​គិត គេ​មិន​ស៊ែរ​រឿង​អ៊ីចឹង​ទេ គេ​ស៊ែរ​រឿង​ល្អៗ និង​ព័ត៌មាន សុំ​ចប់​»​។​

​សូមបញ្ជាក់ថា ត្រឹម​សម្តី​ឆ្លើយតប​របស់ ថៃ ស្រី​នាង នេះហើយ ទើប​ធ្វើ​ឲ្យ​កញ្ញា ដេ​ន​នី ក្វាន់ ឆួលចុងច្រមុះ ចេញមុខ​ព្រមាន​ជាថ្មី​៕​ប្រភព khmertalking

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...