• Giloba

ស្រី​លក្ខណ៍ ថា ភាពស្រស់ស្អាត​ស្ត្រី មិនមែន​មានតែ​ពេល​ខ្លួន​នៅ​លីវ​ឡើយ

1 ខែ កន្លងទៅ នីតា

​ភ្នំពេញៈ ក្រោយពី​ផុសគំនិត​ច្នៃប្រឌិត​ថ្មី​គឺ​ឈុត​សម្លៀកបំពាក់ និង​ស្រោមខ្នើយ ទ្រនាប់​ចាន និង​កែវ​ពី​ក្រណាត់​សារុង​ដ៏​ស្រស់ស្អាត មហាជន​ចាប់អារម្មណ៍​ច្រើន​នោះ ស្រាប់តែ​តារាចម្រៀង​ស្រី​ទើប​វិល​មក​ប្រឡូក​សិល្បៈ​វិញ អ្នកនាង ទូច ស្រី​លក្ខណ៍ បង្ហើរ​សារ​ដ៏​មានន័យ​បែប​ជួយ​រំឭក​ដាស់តឿន​ដល់​បងប្អូន​ស្ត្រី​ដូចគ្នា​ឲ្យ​ចេះ​ស្រឡាញ់​ថែទាំ​សម្រស់​ខ្លួនឯង​គួរ​ឲ្យ​កោតសរសើរ​តាម​បណ្តាញ​សង្គម​។​

​តារាចម្រៀង​ស្រី​ដែល​បាន​ខំ​រិះរក​បទ​ចម្រៀង​ប្រភេទ​អូ​រី​ជីណ​ល ឬ​ការនិពន្ធ​ដោយ​ខ្លួនឯង​មក​បំពេ​អារម្មណ៍​ទស្សនិកជន​ពេល​វិល​មកវិញ​នេះ បង្ហោះ​សារ​មានន័យ​បែប​អប់រំ និង​អាច​ដាស់តឿន​ស្មារតី​បងប្អូន​ស្ត្រី​ដែលមាន​គ្រួសារ​ហើយ កុំ​បណ្តោយ​ឲ្យ​សម្រស់​ខ្លួនឯង​ប្រែ​តាម​ពេល​ឥតប្រយោជន៍​នោះ តាម​អ៊ី​ន​ស្តា​ក្រាម​ថា​៖ «​ភាពស្រស់ស្អាត​របស់​ម​នុស្ស​មាន​ខុសៗ​គ្នា អ្នកណា ថា មនុស្ស​ស្រី បន្ទាប់ពី​មានកូន​ហើយ ប្រែ​រូបរាង​លែង​ស្អាត​ដូច​មុន សំខាន់​លើ​ខ្លួន​យើង​ចេះ​ថែរក្សា ចូរ​កុំ​ប្រាប់​ខ្លួនឯង​ថា ខ្ជិល​មិនដឹង​ធ្វើខ្លួន​ឲ្យ​នរណា​មើល​ផង ធ្វើ​សម្រាប់​ស្វាមី​របស់​យើង និង​សម្រាប់ ខ្លួន​យើង​។ នេះ គឺជា​ចំណុច​សំខាន់​របស់​មនុស្ស​ស្រី​គ្រប់ៗ​គ្នា​»​។​

​តារាចម្រៀង​ស្រី មានកូន​មួយ ដែល​ទើបតែ​បានប្រកាស​វិល​ចូល​សិល្បៈ​ក្នុងពេល​ថ្មីៗ​ក្រោយពី​នាង​សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​ស្វាមី សញ្ជាតិ​ហូ​ឡង់ ដើមកំណើត​អង់គ្លេស ម័​រ​ថេ​ន ក្វា​មេន តាំងពី​ឆ្នាំ ២០១១ មក​នោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ពីសារ​ខ្លួន​ថា​៖ «​ដោយសារ​យល់ និង​សង្កេតឃើញថា បងប្អូន​ស្ត្រី​ខ្មែរ​មួយចំនួន មាន​ទស្សនៈ​គិតថា ស្ត្រី​យើង​ពេល​មាន​ស្វាមី និង​កូន​ហើយ រូប​សម្ផស្ស​របស់ខ្លួន​នឹង​អស់​តាម​ពេលវេលា​ផងដែរ គឺ​មិន​ស្រស់ស្អាត​ដូច​កាល​នៅ​លីវ ឬ​មិនទាន់​រៀបការ​នោះឡើយ​។ អ៊ីចឹង​មិនបាច់​ខិតខំ​តុបតែង​កាយ​ឲ្យ​ស្អាត​ដូច​មុន​ទៀត​ទេ​។ សម្រាប់​នាង​ខ្ញុំ​យល់ថា ទស្សនៈ​នេះ​មិន​ត្រឹមត្រូវ​នោះឡើយ ហើយក៏​អាច​នឹង​នាំ​ឲ្យ​បង្កបញ្ហា​រកាំរកូស​ច្រើន នៅក្នុង​សង្គម​គ្រួសារ​ប្តី​ប្រពន្ធ​ទៀតផង​»​។

​អ្នកនាង ទូច ស្រី​លក្ខណ៍ តារាចម្រៀង​ស្រី ពូកែ​សម្តែង​លេង​ទឹកមុខ និង​មាន​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់ ក្រមិចក្រមើម តែងតែបាន​ធ្វើ​ឲ្យ​មហាជន​ផ្ទុះសំណើច​មិនដឹង​ខ្លួន នាង ទូច ស្រី​លក្ខណ៍ ក៏​បញ្ជាក់​បន្តថា​៖ «​ផ្ទុយទៅវិញ ប្រសិនបើ​បងប្អូន​ស្ត្រី​យើង​ចេះ​ថែរក្សា​រូប​សម្ផស្ស​ខ្លួនឯង ដោយ​ក្តី​ស្រឡាញ់​ខ្លួនឯង​នោះ មិន​ត្រឹមតែ​អាចជួយ​ឲ្យ​យើង​មាន​ភាពស្រស់ស្អាត​តែប៉ុណ្ណោះ​ទេ ថែមទាំង​អាចធ្វើ​ឲ្យ​ស្វាមី​បន្ថែម​ការស្រឡាញ់​មកលើ​យើង​បង្កើតបាន​សុភមង្គល​ក្នុង​គ្រួសារ​កាន់តែច្រើន​ផងដែរ​»​។​

​រីឯ​ផលិតផល​កែច្នៃ​ពី​ក្រណាត់​សារុង​ឲ្យ​ទៅជា ឈុត​សម្លៀកបំពាក់ និង​ស្រោមខ្នើយ ទ្រនាប់​ចាន និង​កែវ កន្លងមក​ទូច ស្រី​លក្ខណ៍ ក៏​បង្ហើប​ថា​៖ «​ក្រោយពី​ជូនដំណឹង​ពី​ការលក់​មក​ឃើញថា បងប្អូន​កាន់តែ​ចាប់អារម្មណ៍​កុម្ម៉ង់​ទិញ​ច្រើនជាង​មុន​»៕​ប្រភព​៖ postkhmer

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...