• Giloba

តួឯក​រឿង «​ជីដូន​កាកី​» អ្នកនាង ស្រី​ម៉ុ​ច ផ្ទុះ​ការរិះគន់​ធ្ងន់ៗ​ជាថ្មី ជុំវិញ​ការ​ស្លៀក​សិច​ស៊ី​ជ្រុស​ហួសហេតុ នៅលើ​ឆាក​សម្ដែង​!

3 សប្ដាហ៍ កន្លងទៅ ដានីន

​ភ្នំពេញ​)៖ តាមរយៈ​វីដេអូ និង​រូបភាព ស្លៀកពាក់​បញ្ចេញរាង បង្ហាញ​ភាព​សិច​ស៊ី​ស្ទើរ​លេចចេញ តំបន់​សំខាន់​របស់​ស្ដ្រី ពី​សំណាក់​តារា​សម្តែង​វ័យ​ជ្រេ និង​ជា​អតីត​តួឯក​នៅក្នុង​រឿង «​ជីដូន​កាកី​» អ្នកនាង ស្រី​ម៉ុ​ច ដែល​បានបង្ហាញ នៅក្នុង​កម្មវិធី​ជួបជុំ​តារា​ល្បីៗ រៀបចំឡើង​ដោយ​ហាង​ថែរក្សា​សម្ផស្ស ឌែ​ម៉ូ គ្លីនិក នៅឯ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅកគុក ជាមួយនឹង​ពាក្យ​និន្ទា​រិះគន់​យ៉ាង​ចាស់ដៃ កំពុង​បាញ់​ចាក់​ស្រោច​លើ​តារា​ស្រី​រូបនេះ ពី​សំណាក់​មហាជន ខណៈដែល​មហាជន​ជន មើលឃើញថា អតីត​តារា​សម្ដែង ស្រី​ម៉ុ​ច ស្លៀកពាក់​សិច​ស៊ី​ជ្រុស​ហួសហេតុ​ពេក​។​

​ស្រប​ពេលដែល​ពាក្យរិះគន់​ជាច្រើន កំពុង​បាញ់​ចាក់​ស្រោច​យ៉ាងខ្លាំង ទៅលើ​តារា​ស្រី​នាង ស្រី​ម៉ុ​ច នេះដែរ ក៏មាន​មហាជន​មួយចំនួនធំ បានស្នើ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​ចាត់វិធានការ​ក្តៅ ដើម្បី​កោះហៅ​តារា​រូបនេះ ទៅធ្វើ​ការព្រមាន ឬ​បិទ​បម្រាម​សិល្បៈ ដើម្បី​ទុក​ឱកាស​ឲ្យ​នាង បាន​កែប្រែ​អត្តចរិត​លើ​ការ​ស្លៀកពាក់​សិច​ស៊ី ដូច​តារា​ស្រី​ឯទៀត ដែល​ក្រសួង​ធ្លាប់ធ្វើ​កន្លងមក​។​

​ផ្អែក​តាម​មតិ​រិះគន់ របស់​មហាជន​ខ្មែរ​ជាច្រើន បាន​លើកឡើងថា ស្រី​ម៉ុ​ច ធ្វើបែបនេះ​ហាក់​កំពុងមាន​ចេតនា​បំផ្លាញ នូវ​តម្លៃ​វប្បធម៌ និង​កិត្តិយស​ដ៏​ល្អ​ផូរផង់​របស់​ស្រី្ត​ខ្មែរ ដែលមាន​អត្តចរិត​ត្រឹមត្រូវ ថ្លៃថ្នូរ គួរតែ​គោរព​ខ្ជាប់ខ្ជួន ស្លៀកពាក់​ឲ្យ​បាន​សមសួន​ជានា​រី មិន​លេច​លើ មិន​លេច​ក្រោម បង្ហាញ​កេរ្តិ៍ខ្មាស នៅតាម​ទីសាធារណៈ​បែបនេះ នោះឡើយ​។ សកម្មភាព​របស់​តារា​សម្ដែង អ្នកនាង ស្រី​ម៉ុ​ច នៅក្នុង​កម្មវិធី​មួយ​នេះ គឺ​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ឯទៀត ក៏​បង្ហាញ​ពី​ការខកចិត្ត​យ៉ាងខ្លាំង ខណៈ​ការ​ស្លៀកពាក់​រវាង​នាង និង​តារា​ស្រី​ល្បី​របស់​ថៃ គឺមាន Khatreeya English ហៅ​នាង កាត់ គឺ មាន​ភាពខុសគ្នា​ទាំងស្រុង​។​

​ទន្ទឹមគ្នា​នៃ​ការរិះគន់ ពី​ទស្សនិកជន​នេះដែរ ក៏មាន​អ្នកសិល្បៈ​រួម​អាជីព​មួយចំនួន ក៏បាន​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត ចំពោះ​ទង្វើរ​តារា​សម្តែង​នាង ស្រី​ម៉ុ​ច នាពេលនេះ​ទៀតផង​។ ជាក់ស្តែង​លោក ម៉ៃ សុគន្ធ ដែល​ជាប់​ងារ​ជា​កំពូល​តារា​ពូកែ​ទិស បាន​ចេញមុខ​រិះគន់ថា «​ម៉ូត​ខោ​អូន ម៉ូត​ខោ​ទឹកនោម​ណា​។ បាត់​អ្នកការពារ​វប្បធម៌​អាចារ្យ​តែ​ថេ​ស និង​អ្នកការពារ​សង្គម​ល្អ​ឆា​មីសួរ ទៅណា​»​។​

​លោក ម៉ៃ សុគន្ធ បាន​បន្តទៀតថា «​មិនមែន​ចង់​ទើស​ទេ តែ​វា​ហួសហេតុ​ពេក មិនដឹង​ថ្លែងថា​ម៉េច ជ្រុលនិយម​ពេក​ហើយ​។ ម៉ូត​ខោ​ទឹកនោម​កូនក្មេង ម្ចាស់ផ្ទះ​នាង​ក្តៅស្អុះ​ពេក បាន​ស្លៀក​អ៊ីចឹង ចង់​រកមុខ​អ្នក​ច្នៃ​ម៉ូត​កប់​ក្រលៀន​នេះ​ណាស់ លី​អូ ស​នាង​ចង់​ហែល​ទឹក​លើ​ឆាក នេះហើយ​ជាដើម​ហេតុ ដែល​តែងតែ​ធ្វើ​ឲ្យ​មហាជន​វាយតម្លៃ អ្នកសិល្បៈ​កម្រិត Downand Low»​។​

​ជុំវិញ​នៃ​មតិ​រិះគន់ ពី​សំណាក់​ទស្សនិកជន លើ​ការបញ្ចេញ​ម៉ូត​សម្លៀកបំពាក់ សិច​ស៊ី​ហួសហេតុ​ស្ទើរ​លេច​តំបន់​សំខាន់ និង​ករណី​ស្នើ​ឲ្យ​ក្រសួង​ត្រូវ​ចាត់វិធានការ ក្តៅ​ចំពោះ​តារា​សិច​ស៊ី ស្រី​ម៉ុ​ច នេះដែរ នៅ​ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០១៨​នេះ គេហទំព័រ Khmertalking មិនអាច​ទំនាក់ទំនង ដើម្បី​សុំ​ការបំភ្លឺ​ពី​សាមីខ្លួន​អ្នកនាង ស្រី​ម៉ុ​ច បាន​នៅឡើយ​ទេ​៕ប្រភព៖ Khmertalking

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...