• Flexa
  • Default ខាងលើក្រោមមេនុយ

តារា​សិល្បៈ​ល្បីៗ​ណាខ្លះ​ទទួល​គ្រឿង​ឥស្សរិយយស

8 ខែ កន្លងទៅ លី សម្បត្តិ

​ភ្នំពេញ ៖ តារា​សិល្បៈ​ក្មេង​ចាស់​ជាច្រើនរូប​សរុប​មាន​ចំនួន​៣៨​នាក់ ត្រូវបាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ផ្ដល់​កិត្តិយស​បំពាក់​នូវ​គ្រឿង​ឥស្សរិយយស​កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ ក្នុងឱកាស​ចូលរួម​ជា​អធិបតីភាព​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​ទិសដៅ​ផែនការ​ឆ្នាំ​២០១៧​របស់​សាខា​កាកបាទក្រហមកម្ពុជា​។​

​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រ៉ា នី ហ៊ុន សែន ប្រធាន​កាកបាទក្រហម ព្រមជាមួយ​វត្តមាន​មន្ត្រី​ជាច្រើនរូប​ផ្សេងទៀត​។ ខណៈ​សិល្បករ​-​សិល្បការិនី​ទាំង​៣៨​រូប ដែល​ទទួលបាន​គ្រឿង​ឥស្សរិយយស​មាន​១៧​រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហាសេនា និង​២១​ទៀត​រូប​ទទួលបាន​គ្រឿង​ឥស្សរិយយស​មុនី​សារ​ភ័​ណ្ឌ​ថ្នាក់​ធិ​ប​ឌិ​ន្ទ​។​សិល្បករ​-​សិល្បការិនី​ទាំង​៣៨​រូប ដែល​ត្រូវបាន​បំពាក់​គ្រឿង​ឥស្សរិយយស​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រ៉ា នី​ហ៊ុនសែន

រួមមាន​៖ លោកយាយ សួន សំអឿន​, លោកយាយ ណ​យ សំណាង​, លោកយាយ នួន សារី​,​លោកស្រី អ៊ុក សុ​ផា​, អ្នកនាង ម៉េង កែវពេជ្ជតា​, អ្នកស្រី ហ៊ឹម ស៊ី​វន​,​លោកស្រី ហែម សុវណ្ណ​, លោក ណ​យ វ៉ាន់ណេត​, លោក ព្រាប សុវត្ថិ​, កញ្ញា ឱក សុគន្ធ​កញ្ញា​, លោក ឆន សុវណ្ណ​រាជ​, អ្នកនាង ពេជ្រ សោភា​, លោក ណុប បា​យ៉ា​រិ​ទ្ធ​, លោក សុះ ម៉ាច​, លោក សួង ទិ​ត​ធានី​,​លោក ម៉ៅ សាមឿន ,​លោក ម៉ា រី​សុន (​ទទួលបាន​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហាសេនា​)​។​ចំណែក​សិល្បករ​-​សិល្បការិនី​២១​រូប​ទៀត ដែល​ទទួលបាន​គ្រឿង​ឥស្សរិយយស មុនី​សារ​ភ័​ណ្ឌ ថ្នាក់​ធិ​ប​ឌិ​ន្ទ រួមមាន​៖ អ្នកស្រី សួន ចន្ថា​,​អ្នកនាង ខាត់ សុ​ឃីម​,​អ្នកស្រី ម៉េង កែវ​ពេជ្រ​បុប្ផា​,​លោក សួស សង វាចា​,​លោក ញ៉េប សាត​,​លោក ឡៅ សុភឿន​, លោក ឯក ស៊ី​ដេ​,​លោក អ៊ឹង ប៊ុន​លាភ​,​កញ្ញា ទៀង មុំ​សុធាវី​,​លោក ជា ប៊ុនធឿន​,​អ្នកស្រី កែវ ច័ន្ទ​សម្ផស្ស​,​កញ្ញា សុន ស្រី​ពេជ្រ​, លោក ឈឿន ឧ​ត្ត​ម​, លោក ជិន វ​ឌ្ឍ​នា​, លោកស្រី អ៊ិន ថាច​, លោក ចាន់ សុធី​, លោកស្រី ឃុន សារិន​, លោក ព្រហ្ម កុសល​, លោក ម៉ែន ស​ខន​, លោក សក បូរ៉ា​, និង​លោក ឯក ចាន់​ម្លី​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2