• Flexa
  • Default ខាងលើក្រោមមេនុយ

លោក អ៊ិន សុ​ភិន ៖ ប៉ែន ចំ​រ៉ុង ដាក់​ទំនាយ​កូន​ខ្លួនឯង​

10 ខែ កន្លងទៅ ណូ​រ៉ា

​យោងតាម​កាសែត​ក្នុងស្រុក​មួយ​បាន​ដកស្រង់​សំដី លោក អ៊ិន សុ​ភិន ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី ០៤ វិច្ឆិការ បាន​លើក​ថា លោក ប៉ែន ចំ​រ៉ុង បាន​បោក​ក្រុមគ្រួសារ​គាត់ និង​កូនស្រី​គាត់​អស់​រយ​:​ពេល​១​ឆ្នាំ រូ​ម​ប្តឹង​លែង​កូនស្រី​គាត់ ។ រឿង​សំខាន់​មួយទៀត លោក អ៊ិន សុ​ភិន បាន​ចោទប្រកាន់​លោក ប៉ែន ចំ​រ៉ុង តារា​សម្តែង និង​ជា​ពិធីករ​ល្បីឈ្មោះ រូបនោះ​ថា បានដាក់​ទំនាយ​កូន​ខ្លួនឯង​ជាមួយ ភិន សុ​ដា​លី​ស តាំងពី​កូន ភិន សុ​ដា​លី​ស នៅក្នុង​ផ្ទៃ​៣​ខែ​អត់​ជើង និង​វិកល​ច​រិ​ត្ត​ដូច​ម្តាយ​របស់គេ ( ភិន សុ​ដា​លី​ស ) ។ លោក អ៊ិន សុ​ភិន បាន​ហៅ លោក​ប៉ែន ចំ​រ៉ុង ថា​ជាម​នុស្ស​ថោកទាប ។

​ដើម្បី​ពន្យល់​នូវ​ការចោទប្រកាន់​របស់លោក អ៊ិន​សុ​ភិន ថា​តើ​ការចោទប្រកាន់​ទាំងនេះ​ជា​រឿង​ពិត ឫ​យ៉ាងណា លោក ប៉ែន ចំ​រ៉ុង មិនបាន​ឆ្លើយតប​អី​ច្រើន​ទេ លោក​បែរជា​សួរ​សំណួរ​មក​អ្នកការ​សែត​វិញ​ថា តើ​បង​ឯង​ធ្លាប់​មានកូន​ដែរ​ទេ ? នៅលើ​លោក​នេះ មាន​ឪពុក​ឯណា​ដាក់​ទំនាយ​កូន​ខ្លួនឯង​បែបនេះ​ដែរ​ទេ?

​ចំ​រ៉ុង បាន​បន្ថែមថា គាត់ ( អ៊ិន សុ​ភិន ) យក​ក្មេង​ម្នាក់​ដែល​មិនទាន់​ដឹងអី​ហ្នឹង ជា​ចំណាប់ខ្មាំង​តែម្តង ហើយ​កន្លងមក ខ្ញុំ​មិន​បកស្រាយ ឫ​តប​អី ព្រោះ​រឿង​ទាំងអស់ បាន​ចាប់​អស់ហើយ​តើ ! ខ្ញុំ​មាន​ពាក់ព័ន្ធ​អី​ជាមួយ​ក្រុមគ្រួសារ​របស់​គាត់​ទៀត​ទៅ ? អ្វីៗ​ដែល​គាត់​និយាយ​ទាំងអស់ ខ្ញុំ​សូម​ឲ្យ​ព្រះ ទេវតា​ជា​សាក្សី​ចុះ ! ខ្ញុំ​យល់ថា​ទេវតា​មាន​ភ្នែក គឺ​លោក​ដឹង​អ្វី​ជាការ​ពិត អ្វី​មិនមែនជា​ការពិត។

​ក្រោយពី​ឪពុក​នាង​ភិន សុ​ដា​លី​ស វាយប្រហារ​ប៉ែន ចំ​រ៉ុង យ៉ាង​ចាស់ដៃ​មក ស្រាប់តែ​ភ្លាមៗ​នោះ មានរឿង​ភ្ញាក់ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​កមួយ​បាន​បកអាក្រាត​ក្រុមគ្រួសារ​នាង​ភិន សុ​ដា​លី​ស និង​ឪពុក​នាង ( លោក អ៊ិន សុ​ភិន ) យ៉ាង​ចាស់ដៃ​ដូចជា​ថា ដា​លី​ស ឈ្លើយ​មើលងាយ​ចាស់ទុំ ជាដើម ។ ជាមួយគ្នានេះ គណនី​ហ្វេ​ស​ប៊ុ​ក​នោះបាន​ចោទប្រកាន់​លោក អ៊ិន សុ​ភិន ថា​ស្រលាញ់​ភេទ​ដូចគ្នា ជាមួយ​លោក ប៉ែន តុលា អតីត​គូ​ដណ្តឹង​ភិន សុ​ដា​លី​ស ជាដើម។

​ទោះជា​យ៉ាងណា ជុំវិញ​ការចោទប្រកាន់​របស់​គ​ណ​នី​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ លោក​អ៊ិន សុ​ភិន ថៅកែ​ផលិតកម្ម​មហាហង្ស បាន​ប្រាប់​ការ​សែត​ក្នុងស្រុក​មួយ​ថា  " ខ្ញុំ​មិនមាន​វិធានការ​អី​លើ​រឿងនេះ​ទេ ព្រោះ​គេ​ប្រើ​គណនី​ក្លែងក្លាយ ពី​បាក​រក​ណាស់ ។ ខ្ញុំ​គិតថា មិន​ប៉ះពាល់​អី​ខ្ញុំ​ទេ កិត្តិយស​មានអី​សំខាន់​? ខ្ញុំ​មិន​ខ្វល់​ទេ អ្នកណា​និយាយ​អី​និយាយ​ចុះ ខ្ញុំ​ចាប់​អារ​ម្ម​ណ៏​តែ​ប៉ែន ចំ​រ៉ុង និយាយ​ទេ អ្នកផ្សេង​និយាយ​អី ខ្ញុំ​មិន​គិត​ទេ ។ ខ្ញុំ​គ្មាន​វិធានការ​ប្តឹងផ្តល់​ទៅ​ម្ចាស់​គណនី​ក្លែងក្លាយ​ហ្នឹង​ទេ ទៅរក​គេ​ឯណា​ឃើញ ? "

ទោះបី​លោក អ៊ិន សុ​ភិន និយាយថា មិន​ចាប់​អារ​ម្ម​ណ៏​លើ​គណនី​ហ្វេ​ស​ប៊ុ​ក អានា​មិ​ក​ក៏ដោយ ប៉ុន្តែ​កន្លងមក​ទាំង​លោក អ៊ិន សុ​ភិន និង​កូនស្រី ភិន សុ​ដា​លី​ស ក៏បាន​ស្គាល់​អ្នក​វាយប្រហារ​ដែល​ជា​ស្ត្រី ២​នាក់ តែ​គេ​ពុំ​ដឹងថា​ការវាយប្រហារ​ជារឿយៗ ទៅ​លោក អ៊ិន សុ​ភិន និង​កូនស្រី ជា​ស្ត្រី ២​នាក់​នេះដែរ ឫ​យ៉ាងណាទេ ។ ទាំងពីរ​នាក់​ឪពុក និង​កូនស្រី​ដូចជា​ពុំមាន​កំហឹង​ទៅលើ​ប្រភព​វាយប្រហារ​ទាំងនោះ ក្នុងនោះ​រួមទាំង​ស្ត្រី​ក្នុង​ពិភព​សិល្ប​:២​នាក់​នោះ​ផង ។ លោក​អ៊ិន សុ​ភិន និយាយ​វាយ​មក​ដោយ​ឌឺ​ថា ខ្ញុំ​សូម​អរគុណ​ដល់​តារា​២​ដួង បាន​គ្រាំទ្រ ចំ​រ៉ុង ដែល​គាត់​តែងតែ​កាន់ជើង​ចំ​រ៉ុង ប្រហែលជា​គាត់​មាន​អត់​កូនស្រី ម្តាយ​ជា​ស្រី បងប្អូន​ស្រី ទេ​មើលទៅ គឺ​តែងតែ​កាន់ជើង​រហូត តែបើ​រឿង​ហ្នឹង​ប៉ះ​ទៅលើ​ក្រុមគ្រួសារ​គាត់​វិញ គាត់​ឈឺចាប់​ប៉ុនណា​ទេ ដែល​គេ​យក​កូនស្រី ម្តាយ​ប្អូន​គាត់​ទៅលេង​សើច​ដូច​ចំ​រ៉ុង យក​កូនស្រី​ខ្ញុំ​ទៅលេង​សើច​ហ្នឹង " ។​

​កន្លងមក​ថ្វីត្បិតតែ​លោក អ៊ិន សុ​ភិន ធ្លាប់បាន​ប្រកាសថា​រឿង កូន ស្រី ភិន សុ​ដា​លី​ស និង​ប៉ែន ចំ​រ៉ុង ចប់​គ្នា​ត្រឹមនោះ​ក៏ដោយ ប៉ុន្តែ​ពួកគេ​ហាក់ដូចជា​នៅតែ​ប្លោង ឲ្យ​សំដី​គ្នា​មិន​ឈប់ឈរ​នៅឡើយ។

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2