• Flexa
  • Default ខាងលើក្រោមមេនុយ

គួរ​យល់ដឹង​! ហេតុអ្វី​ពេល​មេឃ​ភ្លៀង​មាន​ផ្គរ​រន្ទះ និង​ផ្លេកបន្ទោរ ហើយ​សំលេង​រន្ទះ​ផ្គរ និង​ផ្លេកបន្ទោរ​មួយណា​មាន​ល្បឿន​លឿន​ជាងគេ​?

1 ខែ កន្លងទៅ សម្បត្តិ

ផ្លេកបន្ទោរ​នៅពេល​មាន​ភ្លៀង​ផ្គរ ដែល​យើង​ធ្លាប់ ឃើញ​នោះ គឺ​គ្មានអ្វី​ក្រៅពី​ផ្កាភ្លើង​អគ្គិសនី​ដ៏ ធំ​សម្បើម​នោះទេ​។ ចំណែកឯ​ផ្គរ​រន្ទះ​វិញ គឺជា​សម្លេង លាន់​របស់​ផ្លេកបន្ទោរ​ដែល​ហោះ​ជ្រែក​ផ្ទៃ អាកាស ដោយ​ល្បឿន​លឿន ហើយដោយ​ផ្កាភ្លើង​អគ្គិសនី​នេះ វា​ពង្រីក​ខ្លួន​វា​ឲ្យ​ធំ​យ៉ាង​ឆាប់រហ័ស​ពេក​។ ផ្គរ​រន្ទះ និង​ផ្លេកបន្ទោរ​វា​តែងតែ​កើតមាន​នៅពេលដែល​ធាតុ អាកាស​ក្តៅ ហើយ​ស្រាប់តែ​ជា​ត្រជាក់​ដោយមាន​ដុំ​ពពក​នៅ ច្រើន​ដេរដាស​នៅ​អាកាស និង​មាន​ភ្លៀង​បង្អុរ​ចុះ មក​យ៉ាងខ្លាំង​។

បាតុភូត​ទាំងពីរ​នេះ តែងតែ​កើតឡើង​នៅពេល ជាមួយគ្នា​។ ដោយហេតុថា បន្លឺ​តែងតែ​រត់លឿន​ជាង​សម្លេង ដូច្នេះហើយ​បានជា​យើង​តែងតែ​ឃើញ​ផ្លេកបន្ទោរ​រួច ទើប​ឮសូរ​ផ្គរ​រន្ទះ​ជា​ខាងក្រោយ​។

ផ្គរ​រន្ទះ​គឺជា​ម្លេ​ង​ដែល​កើតឡើង​ដោយ ការ​ឆក់​ដ៏​ខ្លាំង​មួយ រវាង​ផ្កាភ្លើង​អគ្គិសនី និង ម៉ូលេគុល (​អណូ​) ដែលមាន​នៅក្នុង​អាកាស ក្នុង ពេលដែល​ផ្កាភ្លើង​អគ្គីសនី​រត់ទៅរក​ទិសដៅ​របស់ខ្លួន ។ ផ្លេកបន្ទោរ​មាន​កម្លាំង​ខ្លាំងណាស់ ដោយ វា​បំផ្លាញ​នូវ​អ្វីៗ​ដែល​វារ​ត់ទៅ​ប៉ះ ដូចជា​ប្រល័យ ជីវិត​មនុស្ស សត្វ គ្រឿង​អេ​ឡិ​ក​ត្រូ​និក​និង​បំផ្លាញ​រុក្ខ ជាតិ​ជាដើម​។​

ពន្លឺ​អាច​រត់លឿន​ជាង​សម្លេង​រាប់ លាន​ដង ដោយ​ពន្លឺ​អាច​រត់​ក្នុង​ល្បឿន ៣០០ ០០០​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី​។ ចំណែកឯ​សម្លេង វិញ រត់​បានតែ​៣០០​ម៉ែត្រ ក្នុង​មួយ​វិនាទី​។ នៅពេល​ដែលមាន​ភ្លៀង​ផ្គរ យើង​អាច​មើលឃើញ​ផ្លេក បន្ទោរ​ភ្លាមៗ ក្នុងពេល​មាន​បាតុភូត​កើតឡើង តែ​យើង​ត្រូវ​រងចាំ​បួនដប់​វិនាទី​ក្រោយ ទើប​លាន់​អាច់ ឮ​ដល់​យើង​។​

ប្រសិនបើ​ភ្លៀង​ផ្គរ​នៅ​កាន់តែ​ឆ្ងាយ រយៈ​ពេលដែល​សម្លេង​អាច់​ឮ​ដល់​ត្រចៀក​យើង ក៏ កាន់តែ​យូរ​៕​

  • ដោយ៖ សម្បត្តិ

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2