• Flexa

ខ្មែរ​យើង​ដឹង​ទេ​! ពូជសាសន៍​ខ្មែរ​យើង​បាន​ប្រើប្រាស់​កញ្ចក់​ឆ្លុះ​មុខ​ធ្វើ​ពី​សំរឹទ្ធ​តាំងពី​២០០​ឆ្នាំមុន គ​.​ស មកម្ល៉េះ​

3 ខែ កន្លងទៅ សម្បត្តិ

កញ្ចក់​សំរឹទ្ធ​គឺជា​ឧបករណ៍​មួយ​ប្រភេទ​ក្នុងចំណោម​ឧ​បរ​ណ៍​បុរាណ​ខ្មែរ​ជាច្រើន ដែល​ស្ត្រី​ខ្មែរ​នា​សម័យអង្គរ ប្រើប្រាស់​ដើម្បី​ឆ្លុះ​មើលមុខ​មាត់​ក្នុងពេល​តុបតែង​ខ្លួន​។​បើ​យើង​សំអាង​ទៅលើ​ទិន្នន័យ​បុរាណវិទ្យា យើង​អាច​ដឹងថា កញ្ចក់​សំរឹទ្ធ​ដែល​ចាស់​ជាងគេ​បំផុត ត្រូវបាន​នាំចូល​ក្នុង​ទឹកដី​ខ្មែរ​គឺជា​កញ្ចក់​នា​សម័យ​ហាន​រវាង​២០០​ឆ្នាំមុន គ​.​ស និង​១០០​ឆ្នាំ​នៃ​គ​.​ស ។ មានន័យថា កញ្ចក់​សំ​រិ​ទ្ធិ​ត្រូវបាន​បុព្វបុរស​ខ្មែរ​ពេញនិយម​ប្រើ ជាពិសេស​ពួក​ស្រី​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ស្រី​ទេពអប្សរ​ធ្លាប់បាន​ប្រើប្រាស់​នោះ​មាន តាំងតែ​ដើម​សម័យ​ប្រវត្តិសាស្ត្រ​ម្ល៉េះ​។ ហើយ នាពេល​ក្រោយៗ​មក ជនជាតិខ្មែរ​យើង​ក៏​ចេះ​ផលិត​វា​ឡើង​ដែរ ។ នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ស្ត្រី​ខ្មែរ​ជា​អ្នករបាំ កញ្ចក់​សំរឹទ្ធ​ត្រូវបាន​ពេញនិយម​ទូទាំង​អតីត​ដែនដី​ខ្មែរ​បុរាណ ដូច​ករណី​ចម្លាក់​លើ​ប្រាង្គ​ប្រាសាទខ្មែរ​មួយចំនួន​ជា​ភស្ដុតាង​ស្រាប់​។​

ដូចនេះ​កញ្ចក់​សំរឹទ្ធ​មាន​តួនាទី​សម្រាប់​វិស័យ​នាដ​សាស្ត្រ​។ ការសិក្សា​ប្រៀបធៀប​ទម្រង់​នៃ​កញ្ចក់​ចិន​និង​ខ្មែរ​សម័យបុរាណ​ដោយឡែក​សម័យអង្គរ និង​បាយ័ន អាច​បង្ហាញ​បញ្ជាក់​ឲ្យ​ដឹងថា កញ្ចក់​សំរឹទ្ធ​ខ្មែរ នា​សម័យអង្គរ បង្កើតឡើង​តាម​លំនាំ​នៃ​កញ្ចក់​ចិន​យ៉ាង​ប្រាកដ​។ តែ​ទោះជា​យ៉ាងណាក្ដី ក៏មាន​ច​រឹក​លក្ខណៈ​ខ្មែរ​និយម​សុទ្ធសាធ​ដែរ នៅលើ​ថាស​នៃ​កញ្ចក់​សំ​រិ​ទ្ធិ​ខ្មែរ​នា​សម័យអង្គរ គេ​ពុំ​ឃើញ​ក្បាច់ចម្លាក់​ទាំង​គុណភាព និង​ក្បាច់ក្បូរ ដោយ​តួអក្សរ​ដែល​លេចចេញ​ឡើយ ។ មោទនភាព​នៃ​កញ្ចក់ សំ​រិ​ទ្ធិ​ខ្មែរ នា​សម័យអង្គរ​គឺ​ភាព​ប៉ិនប្រសប់​ដែលមាន​កម្រិត​ខ្ពស់​ស្មើនឹង​ផលិតផល​ចិន​នៃ​សិប្បករ​ខ្មែរ​បុរាណ​ក្នុង​ការផលិត​ឧបករណ៍ប្រើប្រាស់​ទាំងនោះ​ដែល​ឆ្លើយតប​តាម​តម្រូវការ​ក្នុង​វិស័យ​សិល្បៈ​។ សរុបមក គ្រឿង​ឆ្លុះ​មុខមាត់​បុរាណ​ទាំងនោះ ពិតជា​ស្នាដៃ​ខ្មែរ​ជាពិសេស​ក្នុងសម័យ​មហានគរ ដែលមាន​ទឹកដៃ​មិន​ចាញ់​ជនជាតិ​ចិន​ឡើយ ។ ហើយ​មុន​ឈានដល់​សម័យ​កណ្ដាល​គេ​ក៏​ឃើញ​មានការ​នាំចូល​នូវ​កញ្ចក់​ធ្វើ​អំពី​កែវ​ផងដែរ ៕ (​ម​.​ត្រា​ណេ​)​

  • ដោយ៖ សម្បត្តិ

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី