• Flexa

ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​បំផុត​ក្នុង​លោក

1 ឆ្នាំ កន្លងទៅ ណូ​រ៉ា

ចំពោះប្រាក់ខែមេដឹកនាំទាំងអស់នេះមិនទាន់គិតបញ្ជូលពីប្រាក់ឧបត្ថម្ភ ថ្លៃផ្ទះ ថ្លៃលាងរថយន្ត និងប្រាក់រង្វាន់ លើកទឹកចិត្តនោះទេ ។ ខាងក្រោមនេះគឺជាមេដឹកនាំនយោបាយដែលមាន ប្រាក់ខែច្រើនជាង គេនៅលើពិភព លោក៖

១. លោក លី សៀនឡុង នាយករដ្ឋមន្ត្រី សិង្ហបុរី

លោក លី មានប្រាក់ខែ 2.2 លានដុល្លារ សិង្ហបុរីក្នុងមួយឆ្នាំ ។ លោកគ្រប់គ្រងប្រជាជនប្រហែល ៥.១លា​ន នាក់ លើផ្ទៃដីទំហំ៧១០ គីឡូម៉ែត្រក្រឡា ។

២. លោក ប៉ារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក

លោក ប៉ារ៉ាក់ អូបាម៉ា មានប្រាក់ខែប្រហែល 500,720 ដុល្លារសិង្ហបុរីក្នុង១ឆ្នាំ ។ លោកគ្រប់គ្រង ប្រទេសដែលមានប្រជាជន៣១៤លាននាក់ លើផ្ទៃក្រឡា ៩.៨ លានគីឡូម៉ែត្រក្រឡា ។

៣. លោក ហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតីបាំរាំង

លោក ហូឡង់ មានប្រាក់ខែប្រចាំឆ្នាំ ២៩១.៦៨០ ដុល្លារសិង្ហបុរី ។ លោកគ្រប់គ្រងប្រជាជន ប្រហែល៦៥លាននាក់ លើផ្ទៃដី ៦៧៥.០០០ គីឡូម៉ែត្រក្រឡា ។

  • ដោយ៖ ណូ​រ៉ា

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី