• Flexa

ហេតុអ្វី​បានជា​មន្ទីរពេទ្យ​ព្យាបាល​កុមារ​កម្ពុ​ជាមួយ​មិន​យកប្រាក់​ដាក់ឈ្មោះ “​គន្ធ​បុ​ប្ជា “ ?

10 ខែ កន្លងទៅ ជ័យ ចេស្តារ

​នៅក្នុង​ប្រទេស​កម្ពុជា​អ្នកណា​ក៏​ស្គាល់ឈ្មោះ​មន្ទីរពេទ្យ​មួយ​ដែល​ល្បី​ព្យាបាល​មិន​យកប្រាក់​មាន​ច្រើន​សាខា​នៅ​ភ្នំពេញ​នោះ​ឈ្មោះ ‘​គន្ធ​បុ​ប្ជា "​។​

​កន្លងមក​មន្ទីរពេទ្យ​នេះ ត្រូវបាន​វិ​រ​:​បុរស​ជនជាតិ​ស្វី​ស​មួយរូប​ឈ្មោះ Beat Richner ខំប្រឹងប្រែង​រកលុយ​ផ្ទាល់ខ្លួន​ស្ទើរ​មួយជីវិត ដើម្បី​យកលុយ​ទៅ​ជួយ​ក្នុងការ​ទំនុកបំរុង​មន្ទីរពេទ្យ "​គន្ធ​បុ​ប្ជា "​និង​ជួយ​ព្យាបាល ដល់​កុមារ​កម្ពុជា ។ ហើយ​សព្វថ្ងៃនេះ​ដោយសារតែ​លោក​មាន​វ័យចាស់​ហើយ ការ​ទៅរក​ប្រា​ក់ដោយ​ការលេង​ភ្លេង​ព្យា​ណូ ដើម្បី​រកប្រាក់​ពីស​ប្បរុស​ធម៌​នានា​យកមក​ផ្គត់​ផ្ត​ង់​ជួយ​ដល់​កុមារ​កម្ពុជា​នេះ​ក៏បាន​បាត់​ឳ​កាស ហើយ​ត្រូវ​ពឹង​លើ​សប្បុរសធម៌​ពី​សប្បុរសជន​ជាតិខ្មែរ​យើង​វិញ​ម្តង ។​

​ដោយ​ការព្យាបាល​មិន​យកប្រាក់ និង​គុណភាព​ព្យាបាល​ក៏ដូចជា​ប្រព័ន្ធ​ការងារ​ច្បាស់លាស់ ធ្វើ​ឲ្យ​មន្ទីរពេទ្យ " គន្ធ​បុ​ប្ជា " នេះ​កាន់តែ​ល្បីឈ្មោះ​ឡើងៗ ។ រីឯ​ពាក្យ ឫ​ឈ្មោះ " គន្ធ​បុ​ប្ជា " ក៏​ស្ថិតនៅក្នុង​ការចងចាំ​ក្នុង​ស្រទាប់​បេះដូង​ខ្មែរ​គ្រប់ៗ​គ្នា ។

​គេ​ឆ្ងល់​ថា តើ​មន្ទីរពេទ្យ​មួយ​នេះ​ហេតុអ្វី​បានដាក់​ឈ្មោះថា​”​គន្ធ​បុ​ប្ជា "​តើ​គន្ធ​បុ​ប្ជា​នេះ​ជា​អ្នកណា​ទៅ ជា​ក្រុមគ្រួសារ​របស់លោក Richner ឫ​?

​មិនមែន​នោះឡើយ ការពិតជា​ឈ្មោះ របស់​បុត្រី​ជាទី​សំណព្វ​ព្រះទ័យ​របស់​សម្តេចព្រះ​នរោត្តម​សីហនុ ជាមួយនឹង​ព្រះ​មាតា​ព្រះនាម​ស៊ីសុវត្ថិ ព​ង្សា​សាន​មុនី ដែលជា​ព្រះ​ជាយា​ទី​២ របស់​សម្តេចព្រះ​នរោត្តម សីហនុ ។ រំ​ឮ​ក​អំពី​ប្រវត្តិ នៃ​ព្រះ​មាតាបិតា និង​ព្រះ​បុត្រី " គន្ធ​បុ​ប្ជា " ដោយមាន​ឯកសារ​មួយ​លើក​ថា

​អ្នកអង្គម្ចាស់​ក្សត្រិយ៍ ស៊ីសុវត្ថិ ពង្ស​សាន​មុនី នៅ​ឆ្នាំ ១៩៤២ ដែលជា​ព្រះ​មាតុច្ឆា (​មីង​)​បង្កើត​របស់​ព្រះអង្គ ។ អ្នកអង្គម្ចាស់​ក្សត្រិយ៍ ស៊ីសុវត្ថិ ពង្ស​សាន​មុនី ជា​ព្រះរាជ​បុត្រី របស់​អតីត​ព្រះរាជា ស៊ីសុវត្ថិ មុនី​វង្ស និង អ្នក​ម្នាង ឃុន ណាត ។​

​ដូច​គ្រា​មុន​ដែរ ស្នេហា​នេះ​ត្រូវបាន​ជំទាស់​យ៉ាង​ដាច់អហង្ការ​ពី​សំណាក់​ព្រះ​មាតា​របស់​ទ្រង់ គឺ សម្តេចព្រះ​មហាក្សត្រិយ៍ កុសុម​: និង​លោក ហ្ស​ក ហ្កា​ត​ទា អគ្គទេសាភិបាល​បារាំង​ថ្មី ប្រចាំ​កម្ពុជា ។ ទោះបីជា​យ៉ាងនេះ​ក្តី ក៏​ព្រះអង្គ​នៅ​ប្រឹង​ជម្នះ​តស៊ូ​ចង់​រៀបការ​ជាមួយ​ម្ចាស់​ក្សត្រិយ៍ ពង្ស​សាន​មុនី រហូតដល់​ព្រះអង្គ​គំរាមថា នឹងដាក់​រាជសម្បត្តិ ប្រសិនបើ​មិន បាន​ម្ចាស់​ក្សត្រិយ៍ ពង្ស​សាន​មុនី ។​

​ចំណង​ស្នេហ៍​ជាមួយ​ម្ចាស់​ក្សត្រិយ៍ ពង្ស​សាន​មុនី អស់​រយ​: ៩ ឆ្នាំ បាន​បន្សល់ទុក​នូវ​បុត្រ ៧ អង្គ :

១-​ព្រះអង្គម្ចាស់ នរោត្តម យុវនាថ​

២-​ព្រះអង្គម្ចាស់ នរោត្តម ចក្រ​ព័​ង្ស់​

៣-​ព្រះអង្គម្ចាស់ នរោត្តម វីរ​:​វង្ស​

៤-​ព្រះអង្គម្ចាស់ នរោត្តម ខេ​មា​នុ​រក្ស​

៥-​ម្ចាស់​ក្សត្រិយ៍ នរោត្តម សុរិយា​វ​ង្សី​

៦-​ម្ចាស់​ក្សត្រិយ៍ នរោត្តម គន្ធបុប្ផា​

៧-​ម្ចាស់​ក្សត្រិយ៍ នរោត្តម បុ​ទុម​បុប្ផា​

​ក្នុងចំណោម​បុត្រាបុត្រី​ទាំង ៧ អង្គ នេះ បច្ចុប្បន្ន​មាន​ព្រះជន្ម​តែ​ពីរ​ព្រះអង្គ​ប៉ុណ្ណោះ គឺ ព្រះអង្គម្ចាស់ យុវនាថ និង ព្រះអង្គម្ចាស់ ចក្រ​ព័​ង្ស់ (​គិត​ត្រឹម​ឆ្នាំ ២០១៤)​។​

​ដោយឡែក​បុត្រាបុត្រី ៤ អង្គ​ទៀត​គឺ ម្ចាស់​ក្សត្រិយ៍ គន្ធបុប្ផា បាន​សោយ​ទិវង្គត​តាំងពី​ព្រះជន្ម ៤ ព្រះវស្សា ដោយ​ជំងឺគ្រុនឈាម ហើយ ៣ អង្គ​ទៀត​ត្រូវបាន​ពួក​ខ្មែរក្រហម​សម្លាប់​នៅក្នុង របប​កម្ពុជា​ប្រជាធិបតេយ្យ ១៩៧៥-១៩៧៩ ដោយ​គ្មាន​បន្សល់ទុក​នូវ​បុត្រាបុត្រី​នោះទេ ប៉ុន្តែ មានតែ​ម្ចាស់​ក្សត្រិយ៍ សុរិយា​វ​ង្សី មួយអង្គ​គត់​ដែល​នៅមាន​សល់​បុត្រា ១ ព្រះអង្គ គឺ ព្រះអង្គម្ចាស់ នរោត្តម សុរិយា​វ​ង្សី មី​ស្ហែ​ល នៅមាន​ព្រះជន្ម​រហូតដល់​បច្ចុប្បន្ន ហើយ​ទ្រង់ បានធ្វើការ​ជាមួយ សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា មកពី គណបក្ស​ប្រជាជន​កម្ពុជា ។​

​គួររំឭកថា ព្រះ​អយ្យកោ​(​តា​) សុធារស របស់​សម្តេចព្រះ​នរោត្តម សីហនុ ចង់​ឲ្យ​ព្រះអង្គ រៀប​អភិសេក​ជាមួយ​ម្ចាស់​ក្សត្រិយ៍​ជនជាតិ​ថៃ តែ​ដោយឡែក​អគ្គទេសាភិបាល​បារាំង​ប្រចាំ នៅ​កម្ពុជា លោក ហ្ស​ក ហ្កា​ត​ទា ចង់​ឲ្យ​សម្តេច សីហនុ រៀបការ​ជាមួយ​កញ្ញា ជួន ជឿ​ម ជា​ចៅ ស្រី​បង្កើត​របស់​អតីត​នាយករដ្ឋមន្ត្រី ជួន ដ៏​ល្បីល្បាញ​ដែល​បាន​អុកឡុក​ស្តេច​អស់បី​ជំនាន់​មក ហើយ ។ លោក ហ្កា​ត​ទា បាន​ប្រៀបប្រដូច​កញ្ញា ជួន ជឿ​ម ទៅនឹង​ម្ចាស់​ក្សត្រិយ៍ ណាំ ផួ​ង ព្រះ​មហេសី​ព្រះ​ចៅ បាវ ដាយ នៃ​ប្រទេស​យួន និង បានចាត់ទុក​គ្រួសារ ជួន ជា​គ្រួសារ​ដែល មានការ​អប់រំ​បាន​ខ្ពស់​ជាងគេ​នៅ​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​មាន ជួន វេជ្ជបណ្ឌិត​ដ៏​ល្បីល្បាញ ជួន ប្រសិទ្ធិ អ្នកការទូត​ខ្មែរក្រហម និង ជួន មុំ គឺជា​វិស្វករ​អា​តូ​មិច ដូច​លោកតា គាត ឈន់ ដែរ ។ ប៉ុន្តែ​ជាការ​គួរ​ឲ្យ​សោកស្តាយ​ដែល​សម្រស់​របស់​កញ្ញា ជួន ជឿ​ម មិនបាន ទាក់ទាញ​ព្រះ​ហឫទ័យ​សម្តេច សីហនុ បាន​ទាល់តែសោះ ហើយ​ការ​ប្រកែក​មិន​ទទួលយក កញ្ញា ជួន ជឿ​ម មក​ធ្វើជា​មហេសី វា​មានន័យ​ស្មើនឹង​ការប្រមាថ​ចំពោះ​គ្រួសារ​អភិជន​មួយ​នេះ​ផងដែរ ។​

​ទំនងជា​បញ្ហា​នេះហើយ​បានជា​ក្រោយមក​ក្រុមគ្រួសារ​ត្រកូល​«​ជួន​»​បាន​ក្លាយជា​អ្នកប្រឆាំង សម្តេច សីហនុ យ៉ាង​ផ្កាប់មុខ​តែម្តង ដែល​ក្នុងនោះ ប៊ុន ច័​ណ្ណ​ម៉ុ​ល មេ​ខ្មែរ​ឥស្សរ​:​ហាក់ដូចជា ចេញមុខ​ជាងគេ ។ គ្រួសារ​ដ៏​មាន​ឥទ្ធិពល​នេះ​បាន​ខកចិត្ត​ម្តង​ហើយ​ពេលដែល​អាណាព្យាបាល បារាំង​បាន​លើក​សម្តេច សីហនុ ឲ្យ​ឡើង​សោយរាជ្យ​រំលង​បុត្រា​ច្បង​របស់​សព​ព្រះមហាក្សត្រ មុនី​វង្ស គឺ​សម្តេចក្រុមព្រះ ស៊ីសុវត្ថិ មុនី​រ៉េត ដែលមាន​មហេសី​ឈ្មោះ ប៉ុក វ៉​ណេ កូនស្រី​លោក ប៉ុក ហ៊ែ​ល ជា​កូនប្រសា​របស់​អតីត​នាយករដ្ឋមន្ត្រី ជួន ។ កញ្ញា ជួន ជឿ​ម ក្រោយមក​បាន រៀបការ​ជាមួយ​លោក ណាន វ៉​ម ដែល​ត្រូវបាន​គណបក្ស​ប្រជាធិបតេយ្យ​បោះឆ្នោត​តែងតាំង ជា​នាយករដ្ឋមន្ត្រី ៕

  • ដោយ៖ ជ័យ ចេស្តារ

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី