• Default ខាងលើក្រោមមេនុយ

សន ចរិយា តារាចម្រៀង​ល្បី​ប្រចាំ​វិទ្យុជាតិ​ទសវត្សរ៍​ឆ្នាំ ៨០-៩០ បាត់​មុខក្រោយ​ទៅ​អាមេរិក​

2 សប្ដាហ៍ កន្លងទៅ នុម៉ា

​តារាចម្រៀង សន ចរិយា ដែល​ល្បីល្បាញ​នៅ​ទសវត្សរ៍​ឆ្នាំ ៨០ -៩០ ដែលជា​តារាចម្រៀង​នៅ វិទ្យុជាតិ​កម្ពុជា ។ កាលនោះ​តារា​ស្រី​ជើងចាស់​រូបនេះ​ក៏​ល្បី​រឿង​លែងលះគ្នា​ជាមួយ​តារា​ប្រុស សំឡេង​មនោសញ្ចេតនា ប៊ុន ចាន់ថន ផងដែរ ។​

​តារា​ស្រី សន ចរិយា ថ្វីដ្បិតតែ​មាន​រូប​ចាស់​បន្តិច តែ​អ្នកស្រី​ក៏មាន​រូប​សម្រស់់​ស្រស់ស្អាត មិន​ចាញ់​តារា​ក្មេងៗ​ឡើយ មុខមាត់​ដូច​កូនកាត់​អឺរ៉ុប​ទៀតផង ។ ប៉ុន្តែ​ក្រោយ​បែកបាក់​ស្វាមី និង ស្វាមី​ក្រោយ​ទទួលអនិច្ចកម្ម​ទៅ សន ចរិយា ក៏​បាត់​មុខ​រហូត​ខណ​:​ដែល​រូបនាង​បាន ចេញទៅ​សហរដ្ឋអាមេរិក​ជាមួយ​តារា​ជើងចាស់​មួយចំនួន ក្នុងនោះ​រួមមាន អ្នកនាង មាស សុមាលី អ្នកនាង នូ ភេ​ជ្ជ​រ៉ា (​ហៅ ៧ ហ៊ុន​) អ្នកនាង សុខ ស្រីមុំ អ្នកនាង អ៊ំ សុវណ្ណនី ជាដើម ។​

​សូមបញ្ជាក់ថា ៖

​អ្នកស្រី សន ចរិយា មានឈ្មោះ​ដើម លី ចរិយា កើត​ក្នុង​ឆ្នាំ​១៩៦៣ ឪពុក​របស់​អ្នកស្រី​ឈ្មោះ លី សន ម្តាយ​ឈ្មោះ ម៉ក់ សោ​ភ័ក្ត្រ​ណា ។ អ្នកស្រី​មាន​បងប្អូន​បង្កើត ៧ នាក់ ក្នុងនោះ​មាន​បងស្រី​របស់​អ្នកស្រី​ម្នាក់​អ្នកស្រី លី ឆវី ក៏មាន​អាជីព​ជា​អ្នកចំរៀង ដូចជា​អ្នកស្រី​ដែរ ។ អ្នកស្រី សន ចរិយា ចាប់ផ្តើម​ប្រឡូក​ក្នុង​អាជីព​ចំរៀង​ក្នុង​ឆ្នាំ ១៩៨០ ។

​អ្នកស្រី​ផ្តើម​ប្រឡូក​ក្នុង​អាជីព​ចំរៀង​ក្នុង​ឆ្នាំ ១៩៨០ ។ អ្នកស្រី​បាន​រៀប​ជាមួយ​ស្វាមី​ទី​១ របស់​អ្នកស្រី​គឺ​លោក ប៊ុន ចាន់ថន នៅ​ឆ្នាំ ១៩៨២ តែ​ត្រូវ​បែកបាក់​ទៅវិញ​នៅ​ឆ្នាំ ១៩៨៥ ដែល​ចំណង​ស្នេហ៍​ទី​១ របស់​អ្នកស្រី​នេះ​បាន​បន្សល់ទុក​នូវ​កូនប្រុស​ម្នាក់​ឈ្មោះ ប៊ុន ចាន់​យ៉ា​ដេ​ត ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​សន្ធរម៉ុក ។ នៅ​ឆ្នាំ ១៩៨៦ អ្នកស្រី​បាន​ជួប​ស្វាមី​ទី ២ គឺ​លោក ប៉ែន គ​ន្ធា តែ​ត្រូវ​បែកបាក់​ទៅវិញ​នៅ​ខែ មករា ឆ្នាំ ១៩៩៨ ។ សម្រាប់​ចំណង​ស្នេហ៍​ទី ២ នេះ អ្នកស្រី​ប្រសូត​បានកូន​ប្រុស​ម្នាក់ទៀត​ដែលមាន​ឈ្មោះថា ប៉ែន សត្យា ហៅ​ក្រៅ ផា​ណូ ។

​កាលពី​ក្មេង ផា​ណូ រស់នៅ​ជាមួយ​ម្តាយធំ​របស់គេ​គឺ​អ្នកស្រី លី ឆវី នេះឯង ។ ដោយឡែក​ក្មួយប្រុស យ៉ា​ដេ​ត ដែលជា​កូន​ទី​១ របស់​អ្នកស្រី​នោះ គេ​រស់នៅ​ជាមួយ​លោកយាយ និង​លោកប៉ា​របស់គេ (​ប៊ុន ចាន់ថន ) ប៉ុន្តែ​រមែង​ទទួលបាន​នូវ​ការចិញ្ចឹម​បីបាច់​ពី​អ្នក​ម៉ាក់ សន ចរិយា របស់គេ​ជានិច្ច ។ បើតាម​ការបញ្ជាក់​ពី​អ្នកស្រី ឆវី នោះ បងប្អូន​របស់គេ​ទាំងពីរ​នេះ​ពិតមែនតែ​គេ​មាន​ឪពុក​ទីទៃ​ពីគ្នា ប៉ុន្តែ​គេ​មាន​ទឹកចិត្ត​ស្រឡាញ់​រាប់អាន​គ្នា​ប្រៀប​បីដូច​ជា​បងប្អូន​ដែល​រួម​លោហិត​ប៉ា​តែមួយ ។ ហើយ​ស្វាមី​ទី​២ របស់​អ្នកស្រី សន ចរិយា នោះ​ក្រោយ​ការ​លែងលះ​ជាមួយ​អ្នកស្រី​បាន​ប៉ុន្មាន​ឆ្នាំ លោក​ក៏​ទទួលអនិច្ចកម្ម​ទៅ ។

​លោក ប៉ែន គ​ន្ធា ទទួលមរណភាព​នៅ​ខែកុម្ភ​:​ឆ្នាំ ១៩៩៩ ដោយសារ​ជំងឺថ្លើម និង របេង ដែល​គេ​ទាំងឡាយ​ល្បី​ថា​ការស្លាប់​របស់លោក គឺ​ដោយសារ​ជំងឺ​អេស​ដ៍​នោះ ៕​

  • ដោយ៖ នុម៉ា

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2