• Flexa

ការពិត​អីចឹង​តើ បានជា​លោក ទេព រិ​ន​ដា​រ៉ូ មិន​ព្រមយក​ប្រពន្ធ !

10 ខែ កន្លងទៅ ណូ​រ៉ា

​លោក​ទេព រិ​ន​ដា​រ៉ូ បន្តថា​ជីវិត​រស់នៅ​ម្នាក់ឯង​មិន​ស្រួល​ប៉ុន្មាន​ទេ តែ​ហេតុអ្វី​បានជា​លោក​មិន​ព្រមយក​ប្រពន្ធ​ក្រោយពី​បែកបាក់​ភរិយា​ជាច្រើន​ឆ្នាំ​មក​យ៉ាងនេះ ? លោក​សូម​ជំរាប​ថា ធម្មតា​ប្រុស​យើង​ឲ្យ​តែ​ឃើញ​ស្រី​ស្អាត គឺ​ចាប់អារម្មណ៍​ដូច​តែ​គ្នា​ហ្នឹង រីឯ​រូបលោក​ក៏​មិន​ខុសគ្នា​ដែរ ។ ប៉ុន្តែ​ហេតុ​នៃ​ការរស់នៅ​ម្នាក់ឯង​នេះ គឺ​មកពី​លោកមា​នភារ​:​ច្រើន គឺថា ក្នុងបន្ទុក​គ្រួសារ​លោក​ជា​បង​ផង ជា​ឪពុក​ផង សឹង​ថា ជាតា​ផង …. ក៏បាន​ដែល​សព្វថ្ងៃ​ត្រូវ​រ៉ាប់រង​សព្វ​យ៉ាង ។ ហេតុនេះ​នៅ​ខាងក្រៅ​ផ្ទះ​មាន​ម្តងៗ​ជួន​អី​មាន​អារម្មណ៍​នឹក​គិតថា ចង់យក​ប្រពន្ធ​ដែរ តែ​ពេល​ចូលដល់​ផ្ទះ អារម្មណ៍​នេះ​គឺ​ត្រូវ​ភ្លេច​អស់​ទៅវិញ​ដោយសារតែ​ការដោះស្រាយ​បញ្ហា​ក្នុង​គ្រួសារ ។ អ្នកខ្លះ​ថា ពេល ដា​រ៉ូ យកប្រពន្ធ អាចធ្វើ​ឲ្យ​ប្រពន្ធ​ហួងហែង​រូបគាត់ ហើយ​មនុស្ស​ក្នុង​គ្រួសារ​ពឹង​លើ​រូបលោក តើ​ពឹង​លើ​អ្នកណា​ទៀត ។​

​នៅពេល​សួរថា លោក​មិន​ព្រមយក​ប្រពន្ធ ម្យ៉ាង​អាច​ថា​បណ្តាលមកពី​ខ្លាច​ឲ្យ​ខូច​ដល់​អាជីព​សិល្ប​:​ផង​មែន​ឫ​ទេ ? លោក រិ​ន​ដា​រ៉ូ បន្តថា អាច​ថា​អញ្ចឹង​ក៏​ម្យ៉ាងដែរ ! ពីព្រោះថា លោក​ត្រូវការ​ពេលវេលា​ដើម្បី​រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ទាំងមូល មាន​ប្អូនស្រី មាន​ក្មួយៗ ម្តាយ​ជរា​ផង ។ លោក​ថា កន្លងមក​ក្មួយ​រៀន​មហាវិទ្យាល័យ ហេតុនេះ​ការចំណាយ នៅតែ​ធំ​សំរាប់​រូបលោក ។ ហើយ​បើ​យើង​យកប្រពន្ធ គឺ​ត្រូវ​ចំណាយ​ពេលវេលា និង​ត្រូវ​លះបង់ ហើយនឹង​បំពេញ​សេចក្តីត្រូវការ​ច្រើន​ទៀត​ដើម្បី​ដូរ​យក​សុភមង្គល …​។​ល​។

​អញ្ចឹង​មានតែ​ទុក​សិន ! ចាំមើល​កាលណា​មាន ! កាល​ហ្នឹង​ទៅ កុំអាល​ខ្វល់​! ។​

​សាកសួរ​ពី​កិច្ចការ​ប្រចាំថ្ងៃ​វិញ លោក ដា​រ៉ូ និយាយថា លោក​សម្តែង​ឲ្យ​ផលិតកម្ម​នានា​ដែល​គ្មាន​ពេលទំនេរ​សោះតែ​ម្តង ។ ការងារ​ក្នុងផ្ទះ ថ្វីបើ​លោក​គ្មាន​ប្រពន្ធ​តែមាន​ម្តាយ និង​ប្អូនស្រី ជួយ​រ៉ាប់រង ។ លោកនិយម​លេង​កីឡា​ដែរ តែ​មិនសូវមាន​ពេល​ទេ ពីព្រោះ​ការសម្តែង​ជួន​អី​ផលិតកម្ម​ខ្លះ​លោក​ត្រូវ​ថត​ឲ្យ​គេ​ទាំងយប់​ក៏មាន ។ សួរ​បញ្ជាក់​អំពី​អារ​ម្ម​ណ៏​ភេទ ខណ​:​ដែល​ជុំវិញ​មាន​តារា​ស្រី​ស្រស់ស្អាតៗ​សិច​ស៊ី​ទាក់ទាញ​យ៉ាងហ្នឹង តើ​លោក​មាន​រំញោច​អ្វីខ្លះ​ទេ ?

​លោក​សើច​តប​ថា អាហ្នឹង​ក៏​ធម្មតា​ដូច​គេ​ដូច​ឯង​ដែរ តែ​ថា យើង​ចាស់ទុំ​រៀមច្បង​ត្រូវធ្វើ​គំរូ​ដល់​ប្អូនៗ​មិនអាច​ផ្តេសផ្តាស​ទៅ​កើត​ទេ ។ ទាក់ទិន​នឹង​ចរិត និង​ការនិយម​របស់លោក​វិញ លោក រិ​ន​ដា​រ៉ូ​រៀប​រ៉ាប់​ថា លោក​អត់​ចេះ​ជក់បារី ចូលចិត្ត​ស្តាប់ភ្លេង​មើល​ទូរទស្សន៍​ញុំ​ា​អាហារ​ខ្មែរ និង​និយម​សុរា​កំដៅ​ឈាម​ខ្លះៗ តែ​ក៏​មិន​ច្រើន​ដែរ ។

​រាល់ថ្ងៃ​លោក​មាន​មុខការ​ត្រូវ​ទៅធ្វើ​នៅ​ផលិតកម្ម ដើម្បី​រៀប​គំរោង​ការងារ​ថត​រឿង តែ​ដល់​ចាប់​ថត​រឿង​អញ្ចឹង លោក​ត្រូវ​ចុះ​ជាប់​ដល់​កន្លែង​ថត ដើម្បី​ដឹកនាំ​តួ​សម្តែង ។ លោក​ថា ពេលវេលា​សំរាប់​លោក​ដូចជា​តិច​ណាស់​សំរាប់​កំសាន្ត​សប្បាយ គឺ​មានតែ​សប្បាយ​ជាមួយ​ក្រុម​សិល្ប​:​នេះ​ទេ ព្រោះ​តែងតែ​ជួបជុំគ្នា​ទាំងថ្ងៃទាំងយប់ ចំណែក​មិត្ត​ភ័ក្តិ​សាច់ញាតិ​វិញ​យូរៗ​បាន​ជួប​ម្តង​ទាល់​តែមាន​រវល់ ។​

​ទាក់ទិន​នឹង​ប្រវត្តិ​ភរិយា​ដែល​ចែកផ្លូវ​គ្នា លោក ដា​រ៉ូ មិន​ពណ៌នា​ទេ ដោយបាន​បញ្ជាក់ថា វា​ជា​អតីតកាល​អាប់អួរ លោក​សុំ​ឲ្យ​វា​ផុតរលត់​ទៅដោយ​គ្មាន​បន្សល់​ស្រមោល ។ លោក​គ្រាន់តែ​ថា ប្រពន្ធ​បាន​គ្នា​តាំងពី​លោក​នៅ​រៀនសូត្រ ហើយ​បាន​លែងលះគ្នា ក្នុង​ឆ្នាំ ១៩៨៨ ។ រឿងរ៉ាវ​គ្រួសារ​លោក​ទេព រិ​ន​ដា​រ៉ូ យោងតាម​ការ​ឲ្យ​ដឹង​ពី​មិត្តភក្តិ​ទ័ពអាកាស​រួម​ជំនាន់​ថា ពេល​លោក​ទៅ​នៅ​វៀតណាម ប្រពន្ធ​លោក​កើតរឿង​ប្រចណ្ឌ​ទាំង​គ្មាន​ហេតុផល និង​បាន​ប្តឹង​ដល់​អង្គភាព ហើយក៏​មានការ​ចែកផ្លូវ​គ្នា​ទៅ ។ ដែល​តាម​មិត្ត​របស់លោក គឺ​រវាង ១៩៨៨ កាលណោះ​លោក​មាន​កូនស្រី​ម្នាក់ ហើយ​ក្រោយមក​ប្រពន្ធ​និង​កូនស្រី​នោះ​ក៏​ចាក​ចេញទៅ​ប្រទេសក្រៅ ដោយ​ទុក​ឲ្យ​រូបលោក​រស់នៅ​កណ្តោចកណ្តែង​ម្នាក់ឯង​រហូតមក ៕​ហាម​យក​ព័ត៌មាន​ទៅ​ចុះផ្សាយ​បន្ត​ដោយ​គ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​..!!

  • ដោយ៖ ណូ​រ៉ា

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី