• Flexa

ទេព រិ​ន​ដា​រ៉ូ អតីត​អ្នកបច្ចេកទេស​ជួសជុល​យន្តហោះ​ចម្បាំង រំលឹកថា បានធ្វើ​តួឯក​ចៃដន្យ​

10 ខែ កន្លងទៅ ណូ​រ៉ា

​ជីវិត​របស់លោក ទេព រិ​ន​ដា​រ៉ូ​

​លោក ទេព រិ​ន​ដា​រ៉ូ កើត​ក្នុង​ឆ្នាំ​១៩៦៣ នៅ​ភូមិ​សំរោង ក្នុង​ឃុំ​សំរោង​តា​កុក ស្រុក​សង្កែ ខេត្តបាត់ដំបង ។ លោក​មាន​ឪពុក​ជា​គ្រូបង្រៀន ស្លាប់​ក្នុងសម័យ​ប៉ុល ពត ។ មាន​ម្តាយ​ឈ្មោះ ឡឹ​ក សាធ ជា​ពេទ្យ​ធ្ម​ប សព្វថ្ងៃ​ជរា​ទៅហើយ ។ ពី​កុមារភាព​លោក​បាន​សិក្សា​នៅ​សាលាបឋមសិក្សា​វត្ត​ន​រា ក្នុងស្រុក​កំណើត ។ សម័យ​លន់ នល់ លោក​មក​តាម​ឪពុក​នៅ​ខេត្ត និង​បាន​រៀន​បន្ត​ថ្នាក់​វិទ្យាល័យ​តែ​មិន​ចប់​ទេ ក៏ត្រូវ​ជម្លៀស​ទៅ​ស្រុកកំណើត​វិញ ។ លោក​ជា​បង​គេ ក្នុងចំណោម​បងប្អូន​បីនាក់ (​ប្អូន​ពីរ​នាក់​ស្រី​) ប្អូន​កណ្តាល​បាន​ស្លាប់​ដោយសារ​ជម្ងឺ នៅសល់​កូន​ពីរ​នាក់​ទុក​ឲ្យ​លោក​ទទួល​ចិញ្ចឹម​សព្វថ្ងៃ (​លោក​សុំ​មិន​និយាយ​អំពី​ប្អូនថ្លៃ​លោក​ទេ ) ។

​ក្នុងសម័យ​ប៉ុល ពត លោក​ត្រូវគេ​ឲ្យ​ចូល​កងកុមារ ហើយ​ត្រូវ​រងទុក្ខវេទនា​ដូចជា​កុមារ និង​ជនកម្ពុជា​ទូទៅ​ដែរ ។ សម័យ​នោះ​សាច់ញាតិ​លោក មាន​ឪពុក ធំ​ជា​មេឃុំ​សំរោង និង​ក្មួយ​ខ្លះទៀត​គឺ​ត្រូវ​ពួក​ប៉ុល ពត សម្លាប់ ។

​ចូលដល់​សម័យ​រំដោះ​ថ្ងៃទី​០៧ មករា ឆ្នាំ ១៩៧៩ លោក​រស់នៅ​ស្រុកកំណើត​រហូតដល់​ឆ្នាំ ១៩៨០ ហើយ​ចូល​ហាត់​ក្រុម​សិល្ប​:​ខេត្តបាត់ដំបង​មួយរយ​:​ពេល​ខ្លី រួច​ក៏​ចេញទៅ​សិក្សា​ខាង​ម៉េ​កា​និ​ច​យន្តហោះ​នៅ​សហភាពសូវៀត​អស់​ពេល​៣​ឆ្នាំ ។ ជំនាញ​លោក​គឺ​ជុស​ជុល យន្តហោះ​ធុន MIC-21 BIS ។ លោក​រំលឹកថា កាលណោះ​លោក​មាន​មិត្តភក្តិ​ច្រើន តាម​ដែល​នៅចាំ​មានដូចជា​លោក គឹម សំរេច លោក ជា ថូ លោក ប្រាក់ សុខា …. សុទ្ធតែ​រួម​ជំនាន់ សព្វថ្ងៃ​អ្នក​ទាំងនេះ​នៅក្នុង​អង្គភាព​ទ័ពអាកាស ដដែល និង​មាន​ឋាន​:​វរសេនីយ៍​អស់ហើយ ។​

​ឆ្នាំ​១៩៨៤ ពេល​មកពី​សូ​វៀត​វិញ អង្គភាព​ទ័ពអាកាស ៧០១ បាន​បើក​ដំបូង រួប​លោក​ត្រូវ​ទៅ​ប្រចាំការ​នៅ​បន្ទាយ​បៀ​ង​ហ្វាំ ក្នុង​ខេត្ត​ដុង​ណាយ ប្រទេស​វៀតណាម ពីព្រោះ​កាលណោះ​យន្តហោះ​កម្ពុជា​ចុះចត​ទុក​នៅ​ទីនោះ​ដោយសារតែ​ព្រលាន​ក្នុងស្រុក​មិនសូវ​ធានា​សុវត្ថិភាព​។

​នៅ​ទីនោះ​លោក​មាន​ឋានន្តរស័ក្តិ​ជា​អនុ​សេនីយ៍​ម្នាក់​ស្ថិតក្រោម​បញ្ជា​របស់​មេបញ្ជាការ​លោក ញឹម សុវណ្ណ និង​លោក សិង្ហ សំណាង ។ លោក​បន្តថា ក្រោយមក​អង្គភាព​ក៏បាន​វិល​មក​ភ្នំពេញ ហើយ​លោក​ក៏ត្រូវ​មក​ប្រចាំការ​នៅ​ព្រលានយន្តហោះ​យោធា​ពោធិចិនតុង​។​

​ចូល​សម្តែង​សិល្ប​:​ដំបូង​

​លោក ដា​រ៉ូ រំលឹកថា ពេល​ត្រឡប់មក​នៅ​ស្រុក​ខ្មែរ​វិញ​លោក​បាន​ទៅ​ចូល​សិល្ប​:​ឯ​បាត់ដំបង​មួយរយ​:​ដែរ គឺ​ពេលនោះ​ហើយ​ដែ​លោក​បាន​ផ្តើម​ប្រឡូក​ក្នុង​សិល្ប​:​ភាពយន្ត​ដំបូង ។ រឿង​ទីមួយ​ដែល​លោក​ធ្វើជា​តួឯក គឺ​រឿង " ទឹកភ្នែក​សម្ងាត់​ក្នុង​រាត្រី​ពណ៌​ស្វាយ " របស់​ផលិតកម្ម​សូលី​វ៉ាន់​ដូ ដែលមាន​លោក មឹ​ុ​ង កា​ឈែល ជា​ចាងហ្វាង ។ លោក​ថា លោក​មិនមែនជា​តួអង្គ​តម្រូវ​ទេ តែ​ដោយ​តួ សម វិទ្យា​ជាប់រវល់​មិនអាច​ថត​បាន ផលិតករ​ក៏​ជ្រើស​រើសយក​លោក​ឲ្យ​សម្តែង​ជំនួស​ជាមួយ​តួអង្គ​ស្រី អ្នកនាង អ៊ុក ធាន​កន្និការ ។ រឿងនេះ​ដាក់​បញ្ចាំង​នៅ​រោងកុន​គីរីរម្យ។

តម​កដោយ​ឃើញ​សមត្ថភាព​សម្តែង​បាន លោក ហ្វៃ សំអាង ក៏​ហៅ​ឲ្យ​ទៅ​ថត​រឿង "​បុ​ប្ជា​ភ្នំពេញ " ។ បន្តម​កទៀត​ខាង​នាយកដ្ឋាន​ភាពយន្ត​ក៏​ហៅ​ឲ្យ​ថត​រឿង "​អាថ៌កំបាំង​កិច្ចសន្យា ‘ ដែលជា​រឿង​ដំបូង​ត្រូវ​សម្តែង​ជាមួយ​អ្នកនាង អម្ពរ ទេវី រឿងនេះ​ក៏​ល្បី​ដែរ ។ លោក ដា​រ៉ូ ថា រឿង​ដែល​ល្បី​យូរ និង​មាន​ប្រជាប្រិយ​ជាងគេ​នា​ទស្សវត្សរ៍​ឆ្នាំ ១៩៨៩​នោះ គឺ​រឿង ‘​ឆ្អឹង​អណ្តែត "​របស់លោក​ម៉ៅ អាយុទ្ធ ជា​រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន បច្ចុប្បន្ន ។ លោក ទេព រិ​ន​ដា​រ៉ូ រំលឹក​ដែរ​ថា ចាប់ពី​ឆ្នាំ​១៩៩០ មក​លោក​គ្មាន​ពេល​សំរាក​ទេ ។ លោក​ចាប់អារម្មណ៍​ដែរ​ថា លោក​ជាប់ចិត្ត​រៀប​រឿង​ពពុះ​ស្នេហ៍​ក្នុងការ​សម្តែង កន្លងមក ។ អំឡុង​ក្រោយ​ពេលដែល​វិស័យ​ភាពយន្ត​ខ្មែរ​ធ្លាក់ចុះ លោក​ក៏​នៅតែមាន​វាសនា​នៅ​ថត​បន្ត​រហូត​ជា​ចំរៀង​កាយវិការ លុះ​តម​ក​ក៏បាន​ប្តូរ​ពី​ភាពយន្ត​វីដេអូ​ចំរៀង​កាយវិការ មកជា​ឈុត​ខារ៉ាអូខេ​វិញ​ម្តង ។ រំលឹក​សើច​អំពី​ខារ៉ាអូខេ លោក​ថា កាលណោះ​លោក​ឆ្ងល់​ណាស់​សួរ​គេ​សួរ​ឯង​ថា ថត​យ៉ាងម៉េច ច្រៀង​រត់​អក្ស​យ៉ាងម៉េច … ទម្រាំ​តែ​យល់ …….. ។

លោក​ឲ្យ​ដឹងថា ផលិត​កមុ្ម​ថត​ឲ្យ​ដំបូង​គេ​គឺ​”​ហង្ស​មាស "​នេះហើយ​ដែល​នាំមុខគេ​ខាង​ខារ៉ាអូខេ ហើយ​បទ​ដំបូង​គឺ​បទ "​សម្បថ​មុខ​ព្រះ " សម្តែង​ជាមួយ​អ្នកនាង​កែវ កល្យាណ "​។ ការថត​ខារ៉ាអូខេ​នេះ​លោក​ថា បន្ត​រហូត​ពី​ផលិតកម្ម​មួយ​ទៅ​ផលិតកម្ម​មួយ​តៗ​គ្នា និង​បាន​ថត​រឿង​ខ្លះៗ​ថែមទៀត​រហូតដល់​ឆ្នាំ ១៩៩៤ លោក​ក៏ត្រូវ​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក ដែល​កាលណោះ​មាន​រូបលោក មាន​លោក រ៉​ម រឺ​ុ​ន​, អ្នកនាង ឳ​ក បូរី​, អ៊ុំ សុវណ្ណនី , និង​អ្នកនាង​ហ៊ឹម សី​វន ។ ទៅ​៥​នាក់​មកវិញ​បានតែ​បីនាក់ គឺ​រូបលោក អ្នកនាង​ហ៊ឹម សី​វន អ្នកនាង ឳ​ក បូរី ។ លោក​ដា​រ៉ូ បញ្ជាក់​ត្រង់​ថា ពេលនោះ​ហើយ​ដែល​លោក​ដឹងខ្លួន​ឯង​ថា មាន​ជីវភាព​សមរម្យ​នឹង​គេ គឺ​គ្រាន់បើ​ច្រើនជាង​ពីមុន​ឆ្ងាយ ដែល​កា​នោះ គឺ​បានមកពី​សន្តាន​ចិត្ត​ដ៏​សប្បុរស​របស់​បងប្អូន​ខ្មែរ​យើង​នៅ​អាមេរិក​គេ​ឧបត្ថម្ភ គឺមាន​ប្រាក់​កល់​ឲ្យ​មាន​លំនឹង​ក្នុង​ជីវភាព​រហូតមកដល់​សព្វថ្ងៃ ។ នៅពេល​សួរថា​តើ​លោក​អាច​ប៉ាន់ប្រមាណ​អំពី​ប្រាក់ចំណូល​ប្រចាំខែ ប្រចាំឆ្នាំ​របស់លោក​បាន​ដែរ​ឫ​ទេ ? លោក​ទេព រិ​ន​ដា​រ៉ូ បដិសេធថា "​ពិបាក​និយាយ​ណាស់ ! បើ​យើង​និយាយ​ទៅ​សិល្បករ​បរទេស​វិញ​ស្តាប់​ដឹង​ទៅ គឺ​គេ​សើច​យើង ! អញ្ចឹង​កុំ​ថា​វា​ល្អ​ជាង ! ។

​រៀបចំ​អនាគត សួរថា ដើម្បី​បន្តជីវិត​សិល្ប​:​ក្នុង​ជីវិតចុងក្រោយ តើ​លោក​មាន​គំរោង​អ្វី​ទេ ? លោក​ទេព រិ​ន​ដា​រ៉ូ និយាយថា គឺ​ការរៀបចំ​ជា​ក្រុម​ផលិតភាព​យន្ត និង​វីដេអូ​ភាគ​នេះ​ដដែល​លោក​គិតថា ជា​ស្ពាន​ចម្លង​ជីវិត​សិល្ប​:​លោក​ទៅ​អនាគត​មិន​ឲ្យ​សាបសូន្យ ហើយ​លោក​គិតថា បទពិសោធ​ន៏​យ៉ាងច្រើន​ក្នុងការ​សម្តែង​របស់លោក​នឹង​ជួយ​បង្កើន​សមត្ថភាព​ប្អូនៗ​ជំនាន់​ក្រោយ​ឲ្យ​លូតលាស់​បាន​មួយកម្រិត​ឲ្យ​មាន​អ្នក​គ្រាំទ្រ ដែល​នេះ​ជា​ក្តី​ប្រាថ្នា និង​ជាការ​ចូលរួម​រក្សា​នូវ​វិស័យ​សិល្ប​:​ទី​៧​ខ្មែរ​យើង​មួយផ្នែក​ឲ្យ​គង់វង្ស​ត​វៀ់​តទៅ ៕​ហាម​យក​ព័ត៌មាន​ទៅ​ចុះផ្សាយ​បន្ត​ដោយ​គ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​..!!

  • ដោយ៖ ណូ​រ៉ា

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី