
រឿងវាលពិឃាត គឺជារឿងមួយនិយាយអំពីជីវិតនៅក្នុងសង្គ្រាម និងមិត្តភាពដ៏ស្មោះស្ម័គ្រយូរអង្វែង រួមទាំងជីវិតស្ទើររស់ស្ទើរស្លាប់របស់បុរសម្នាក់ ដែលស្ថិតនៅក្នុងទឹកដីមានសង្គ្រាមនិង ជីវិតរបស់អ្នកកាសែតបរទេសម្នាក់ដែលធុញថប់ចំពោះការដណ្តើមអំណាច ។ រឿងមួយនេះគឺត្រូវបានដាក់បញ្ចាំងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៨៥ ដែលមានចំណងជើងថា "វាលពិឃាត”។ រឿងនេះក៏បាននិយាយអំពីមិត្តភាពរបស់អ្នកកាសែតបរទេស និងអ្នកកាសែតខ្មែរហើយស្ថិតនៅក្នុងសង្គ្រាមក្នុងប្រទេសកម្ពុជា ។
រឿងនេះត្រូវបានថតក្នុងប្រទេសថៃដែលបានចំណាយទឹកប្រាក់ក្នុងការថតអស់ចំនួន ១៥លានដុល្លារអាមេរិក វាគឺជារឿងពិតដែលនិយាយអំពីជីវិតរបស់លោកឌិត ប្រោន ហៅហាំង ង៉ោ និងជីវិតរបស់អ្នកកាសែតជនជាតិអាមេរិកាំងម្នាក់គឺលោក ស៊ីតនី ស្ចានប៊ើរ នៅក្នុងពេលដែលពួកខ្មែរក្រហមវាយដណ្តើមឈ្នះបានគ្រប់គ្រងភ្នំពេញនោះ ។ លោក ស៊ីតនី ស្ចានប៊ើរគឺត្រូវជម្លៀសចេញពីប្រទេសកម្ពុជា ចំណែកលោក ប្រោន នៅក្នុងពេលនោះគឺត្រូវតែប្រឈមមុខនឹងការធ្វើការដ៏ធ្ងន់ធ្ងរនិង យ៉ាងយូរអង្វែងដោយការពិត ភាពពិតភ័យ ដែលជីវិតរបស់ប្រជាជនម្នាក់ៗស្ថិននៅក្រោមការគំរោមកំហែងយ៉ាងភ័យរន្ធត់ ។ ក្រោយមកទៀត ប្រោន ត្រូវបានរត់គេចចេញមកដោយការធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនថៃ ដើម្បីចេញទៅរស់នៅក្នុងជំរំខ្មែរក្នុងទឹកដីថៃ ។ ក្នុងខណ:ពេលនោះ លោកក៏បានជួបជាមួយមិត្តសម្លាញ់របស់លោកគឺ ស៊ីតនី នៅក្នុងថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៩ រួមទាំងសាច់ញាតិផ្សេងទៀតដែរ ។
ជីវិតរបស់លោក ឌិត ប្រោន ហៅ ហាំងង៉ោ
លោក ឌិត ប្រោន និងឈ្មោះមួយទៀតថា ហាំង ង៉ោ លោកគឺជាជនជាតិខ្មែរ ។ លោកបានកើតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ១៩៤០ នៅក្នុងស្រុកសំរោងយោងខេត្តតាកែវ ប្រទេសកម្ពុជាលោកគឺជាគ្រូពេទ្យសម្ភព ហើយក៏ជាមន្ត្រីសុខាភិបាលកងទ័ពរបស់កម្ពុជាដែរ ។ លោកគឺជាមនុស្សដែលមានចរិតសុភាពរាបសាម្នាក់តាំងពីនៅកុមារភាពមកម្ល៉េះ ហើយបានរៀននៅសាលាពេទ្យជំនាញផ្នែករោគស្ត្រីនិងផ្នែកសម្ភព ។ លោកបានខិតខំសិក្សារហូតដល់ទទួលបានជោគជ័យ ។ ប៉ុន្តែខ្សែជីវិតនិងចំណេះដឹងរបស់លោក ដែលបានសិក្សានោះគឺលោកមិនបានជាមានពេលក្នុងការអនុវត្តន៍វាប៉ុន្មាននោះទេ ។
នៅក្នុងអំឡុងពេលដែលលោកបានសិក្សាពេទ្យនោះ លោកក៏ធ្លាប់ចូលក្នុងអន្លង់ស្នេហ៍របស់នារីម្នាក់ឈ្មោះ មីុ ហួយ ហើយក៏បានរៀបការជាមួយគ្នានៅក្នុងពេលនោះដែរ ប្រពន្ធរបស់គាត់គឺកំពុងតែហ្វឹកហាត់រៀនសូត្រដើម្បីឲ្យក្លាយខ្លួនជាគ្រូបង្រៀនម្នាក់ ។ នៅក្នុងអំឡុងឆ្នាំ១៩៧៥ ខ្មែរក្រហមបានកាន់កាប់ក្រុងភ្នំពេញ លោក ហាំង ង៉ោ ក៏បានប្រឈមមុខចំពោះហេតុការណ៍នោះដូចជាប្រជាជននានានៅក្នុងប្រទេសដែរ ដែលត្រូវពួក ប៉ុល ពត ជម្លៀសខ្លួនឲ្យចេញពីក្រុង ។ ចាប់ពីពេលនោះមកលោកក៏បានបែកពីក្រុមគ្រួសាររបស់លោកនៅពេលដែលធ្វើដំណើរទៅជនបទនោះ រូបលោកត្រូវជម្លៀសរហូតដល់ស្រុកកំណើតរបស់លោកវិញ ។
នៅក្នុងពេលនោះអ្នកដែលមានចំណេះដឹង មិនថាផ្នែកអ្វីនោះទេ ឫក៏បានមានខ្សែស្រឡាយធ្វើធំនោះគឺត្រូវពួកខ្មែរក្រហមសម្លាប់ទាំងពួជ បើពួកវាដឹងថាជាអ្នកមានចំណេះដឹងនោះ។
ហេតុដូច្នេះហើយទើបគាត់បានស្លៀកពាក់តែសម្លៀកបំពាក់ដូចជាអ្នកបើកតាក់ស៊ីម្នាក់ដើម្បីកុំឲ្យពួកវាដឹងពីប្រវត្តិរបស់លោក ។ ក្នុងការរស់នៅជាមួយខ្មែរក្រហម លោកគឺជាអ្នកទោសម្នាក់របស់ពួកវានៅក្នុងអំឡុងសង្គ្រាមដែលត្រូវពួកវាចាប់ដាក់គុកនិងធ្វើទារុណកម្មហើយថែមទាំងគេបញ្ជាឲ្យកាត់ទោសប្រហារជីវិតផងដែរ ព្រោះតែគេសង្ស័យថាលោកគឺជាអ្នកចេះដឹងម្នាក់ ហើយដើម្បីរស់លោកបានលាក់ប្រវត្តិរូប និងបានបដិសេធថា គឺលោកមិនមែនជាវេជ្ជបណ្ឌិត ឫជាអ្នកសិក្សាអ្វីនោះដែរ លោកជាប្រជាជនធម្មតាប៉ុណ្ណោះ ។
ចាប់តាំងពីចេញពីក្រុងមក ជាញឹកញាប់ណាស់ ហាំង ង៉ោ ត្រូវបានគេចាប់ដាក់គុតនិង វាយដំយ៉ាងធ្ងន់ធ្ងរ ។ មានម្តងនោះគាត់ត្រូវបានគេចាប់ដោយចោទថាបានលួចអាហារដើម្បីយកទៅឲ្យគ្រួសារ គាត់ក៏ត្រូវបានគេចងឆ្កាងដោយយកភ្លើងមកធ្វើទារុណកម្មលើគាត់ ហើយកូនដៃរបស់គាត់ត្រូវបានគេកាត់ចោលទៀតផង ។ អ្វីដែលជាការអកុសលបំផុតនោះគឺការសិក្សាជាវេជ្ជបណ្ឌិតពិនិត្យរោគស្ត្រីរបស់គាត់នោះ ត្រូវបានលាក់ទុកមិនឲ្យគេដឹង ដោយគ្មានឳកាសអាចព្យាបាលនរណាម្នាក់បានឡើយ ហើយនៅទីបំផុតនោះប្រពន្ធរបស់លោកត្រូវស្លាប់ទាំងកូននោះក្នុងពោះយ៉ាងអណាចអធ័មនិងគួរឲ្យស្តាយ ដោយសារតែនាងរងរបួសធ្ងន់ធ្ងរពិការវាយដំរបស់ពួកខ្មែរក្រហមក្នុងការសួរចម្លើយនាង ។ អស់រយ:ពេលបួនឆ្នាំ លោកបានបាត់បង់នូវអ្វីៗទាំងអស់ គឺប្រពន្ធ កូន ឪពុក រួមទាំងសាច់ញាតិជាច្រើននៅក្នុងគ្រួសារត្រូវបានស្លាប់នៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហមក្រោយមកពួកវៀតណាមក៏ចូលរួមមកវាយផ្តួលរំលំពួកខ្មែរក្រហម លោកក៏បានរត់គេចខ្លួនជាមួយក្មួយស្រីកំព្រាម្តាយរបស់នាងត្រូវបានពួកខ្មែរក្រហមសម្លាប់ចោល ។
ក្មួយស្រីម្នាក់នោះឈ្មោះថា ញឹម ឫ សុភា ។ លោកបានរត់គេចខ្លួនទៅនៅជំរំតាមព្រំដែនថៃ ហើយបានធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ១៩៨០ ក្នុងនាមជាជនភៀសខ្លួន ។ ពេលដែលលោកបានរស់នៅក្នុងជំរំនោះ លោក ហាំង ង៉ោ ក៏បានជួបជាមួយនឹងប្អូនថ្លៃស្រីពីរនាក់របស់គាត់ ដែលពួកគេទាំងនោះបានរត់មកនៅក្នុងជំរំតាមព្រំដែននោះក្នុងខែកក្កដា ឆ្នាំ ១៩៧៩ នៅទៅនោះលោកបានធ្វើជាគ្រូពេទ្យម្នាក់ដើម្បីជួយមើលជំងឺឲ្យជនភៀសខ្លួន ។ ក្រោយមកលោកក៏ត្រូវបានគេជ្រើសរើសឲ្យធ្វើតួកុនដែលលោកមិនធ្លាប់បានធ្វើពីមុនឡើយ ។ លោកថតខ្សែភាពយន្តមួយគឺរឿង វាលពិឃាត ដែលរឿងមួយនោះពោរពេញទៅដោយភាពទុក្ខសោក ហើយក៏ជាមហាវិនាសកម្មដ៏សែនជូរចត់ដែលគាត់ធ្លាប់ទទួលកន្លងមក ។ ហើយក្រោយមកទៀតលោកក៏បានចូលធ្វើការបន្តទៀតជាមួយនឹងអង្គការសិទ្ធមនុស្សដើម្បីអភិវឌ្ឍន៍កម្ពុជា ។
លោកគឺត្រូវបានគេស្គាល់ឈ្មោះ និងចាប់ផ្តើមល្បីល្បាញថាជា លោកឌិត ប្រោន នៅក្នុងខ្សែភាពយន្តរឿង វាលពិឃាត ។ នៅក្នុងការសម្តែងរឿងនេះ ធ្វើឲ្យលោកទទួលបានពានរង្វាន់អូស្កា និងពានរង្វាន់ផ្សេងៗ៤ទៀតផងដែរ នៅក្នុងឆ្នាំ ១៩៨៥ ។
ការរត់មកនៅសហរដ្ឋអាមេរិកគិតថា លោកត្រូវបានរស់រានមានជីវិត មានសេចក្តីសុខ ហើយរួចផុតពីការកាប់សម្លាប់ហើយ តែមិនដូច្នេះឡើយ គឹនៅក្នុងថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ១៩៩៦ ក្រោយពីមានជីវិតរួចផុតពីរបប ប៉ុល ពត មិនបានប៉ុន្មានផង លោកក៏ត្រូវបានគេលួចបាញ់នៅក្នុងខណ:ពេលដែលលោកកំពុងតែឈរនៅក្បែឡាន BMW នៅក្នុងរោងដាក់ឡានក្នុងផ្ទះរបស់លោកនៅ ឯឡូអែនចឺឡេស រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដោយនៅលើសាកសពគេឃើញលោក ឌិត ប្រោន បានកាន់រូបថតប្រពន្ធរបស់គាត់គឺនាង មឺុ ហួយ នៅនឹងដៃ ។
ការស្លាប់នៅពេលដំបូងគេគិតថា គាត់គឺត្រូវបានគេសម្លាប់ដោយការលួចប្លន់ដើម្បីយកលុយទិញគ្រឿងញៀន តែក្រោយមកក្មួយស្រីរបស់គាត់គឺ សុភា និងសាច់ញាតិបងប្អូនបានគិតថា ការស្លាប់របស់គាត់គឺមានការពាក់ព័ន្ធនឹងរបបខ្មែរក្រហម តែក្រុមស៊ើ់បអង្កេតបានរកឃើញថា ការស្លាប់របស់គាត់គឺពិតជាស្លាប់ដោយការប្លន់យកទ្រព្យមែន ។ នៅក្នុងថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០០៤ កន្លងទៅនេះ តុលាការបានកាត់ទោសជនឧក្រិដ្ឋដែលបានបាញ់សម្លាប់លោករួចរាល់ហើយ ដោយជនឧក្រិដ្ឋនោះបានសារភាព វាសម្លាប់លោកដើម្បីប្លន់យកទ្រព្យរបស់គាត់តែប៉ុណ្ណោះ ។
ថ្វីបើជីវិតឃ្លាតឆ្ងាយគ្មានថ្ងៃនឹងត្រឡប់មកវិញក៏ដោយ ប៉ុន្តែនៅក្នុងថ្ងៃទី ២៥ ខែកុម្ភ: កន្លងមកនេះក្រុមអ្នកផលិតខ្សែភាពយន្តដែលមានមនុស្សម្នាក់ជាច្រើនបានចូលរួមក្នុងកម្មវិធីផ្តល់រង្វាន់ដល់ក្រុមហ៊ុនហូលីវូដនោះ នៅខណ:នោះគេក៏មិនបានបំភ្លេចពីតារាយន្តល្បីល្បាញរបស់ខ្មែរយើងម្នាក់នេះផងដែរ គឺលោក ហាំង ង៉ោ ដែលគេគ្រប់គ្នាបានស្គាល់ឈ្មោះលោកថា ឌិត ប្រោន ជាតួឯកនៅក្នុងខ្សែភាពយន្តរឿង វាលពិឃាតនោះ ។ ទោះបីជាគាត់ស្លាប់មែនពិតតែរឿងនេះត្រូវបានគេយល់ថា នៅតែល្អ ហើយក៏ជារឿងមួយដែលបង្ហាញឲ្យពិភពលោកទាំងមូលដឹងរឿងរ៉ាវដ៏ជូរចត់របស់ប្រជាជនកម្ពុជានៅក្នុងរបបវាលពិឃាតនោះ ។
នៅក្នុងរបប ប៉ុល ពត កូនដៃខាងស្តាំរបស់លោកត្រូវបានគេកាត់ចោលពាក់កណ្តាល ។ លោកគឺជាមនុស្សដំបូងគេទទួលបានពានរង្វាន់អូស្ការទី ៥ នៅក្នុងឆ្នាំ ១៩៨៥ ដែលជាភាពយន្តមានភាពជាក់ស្តែងល្អបំផុតនិងបានពានរង្វាន់ចំនួន ៤ទៀត ជាតារាភាពយន្តសម្តែងល្អបំផុត ៕ ហាមយកព័ត៌មានទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាតបើមិនដូច្នោះយើងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់..!!