• Default ខាងលើក្រោមមេនុយ

ង្វៀន ធី​ឡឺ​យ ម្តាយ​អៀង សារី អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​ដែល​រស់នៅ​វៀតណាម​បែក អៀង សារី ពី​ឆ្នាំ​ណា ?

4 ខែ កន្លងទៅ ជ័យ ចេស្តារ

​យោងតាម​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានបង្ហាញ​រូបថត និង​ប្រវត្តិ​យ៉ាងខ្លី​ពី​ម្តាយបង្កើត​របស់ អៀង សារី ដែល​មជ្ឈមណ្ឌល​នេះ​ទ​ទូល​បាន​ពី​អតីត​គណៈ​ទាក់ទង​វៀតណាម​ដែល​បានផ្តល់​ឲ្យ​មជ្ឈមណ្ឌល​ខាងលើនេះ ។ ប្រភព​នេះ និយាយថា នៅ​ឆ្នាំ​១៩៧៥ អៀង សារី បាន​សុំ​ឲ្យគណៈ​ទាក់ទង​វៀតណាម ចុះទៅ​សួរសុខទុក្ខ​ម្តាយ​របស់ខ្លួន នៅ​ភូមិ​ក្វា​ឡាក់ ឃុំ​សាង​ហ្វា ស្រុក​ថូ​រថា​ន់ ខេត្ត​ត្រា​វិញ ។

រូបថត​ភ្ជាប់​មកជា​មួយ​ខាងលើនេះ​ក្រុម​ស្រាវជ្រាវ​នេះ​ទុក​សម្រាប់ ប្រគល់​ឲ្យ​អៀង សារី​កាល​គាត់​នៅរស់​។ ប៉ុន្តែ សភាព​ការ​ណ៏​នយោបាយ​កាលនោះ​មានការ​ប្រែប្រួល ហើយ​ទំនាក់ទំនង​រវាង​វៀតណាម និង​ខ្មែរក្រហម​ត្រូវបាន​កាត់ផ្តាច់​។ រូបថត​នេះ​គ្រុប​បាន​ទុក​នៅ​ប្រទេស​វៀតណាម​រហូតដល់​ក្រុម​អ្នកស្រាវជ្រាវ​ឯកសារ​កម្ពុជា​រកឃើញ ។ ប៉ុន្តែ កាលពី​ឆ្នាំ​២០០១ គេ​ពុំ​ដឹងថា លោក​អៀង សារី និង ក្រុម​គ្រូ​សារបាន​ទទួល​រូបថត​លោកយាយ ង្វៀន ធី​ឡឺ​យ​នេះហើយ​ឬ​នៅ​នោះទេ ។ លោកយាយ ង្វៀន ធី​ឡឹ​យ ត្រូវបាន​គេ​និយាយថា​ជា​ជនជាតិ​វៀតណាម​តែ​ខ្លះ​ថា​ជា​ខ្មែរ​កម្ពុជា​ក្រោម ។​

​ប៉ុន្តែ​អៀង សារី បាន​ស្លាប់​នៅសល់​កូន ប្រុស​ឈ្មោះ អៀង វុ​ធ ធ្វើជា​មន្ត្រី​មួយរូប​នៅ​ខេត្ត​ប៉ៃលិន ពុំ​ដឹងថា លោក​បានទទួល​រូបថត យាយ​បង្កើត​របស់លោក​ហើយ​ឫ នៅ​នោះទេ ហើយ​លោក​បាន​ទៅលេង​ស្រុកកំណើត​ឪពុក​លោក​នៅ​កម្ពុជា​ក្រោម​(​វៀតណាម​ខាងត្បូង ) ដែរ​ឫ អត់​នោះទេ ៕​

  • ដោយ៖ ជ័យ ចេស្តារ

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2