• Flexa
  • Default ខាងលើក្រោមមេនុយ

ចង់បាន​ស្បែក​ស្អាត​ភ្លឺរលោង បែប​ធម្មជាតិ មែន​ទេ ?

7 ខែ កន្លងទៅ ណូ​រ៉ា

​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ស្បែក​ស្លេកស្លាំង ហើយ​ប្រាថ្នា​ចង់បាន​ស្បែក​ភ្លឺរលោង និង​ស្រស់ស្អាត តាមបែប​ធម្មជាតិ​នោះ លោកអ្នក​មិនចាំបាច់​ចំណាយពេល​ទៅ​ហាង​កែ​សម្ផស្ស​ឡើយ ពេលនេះ​លោក អ្នក​អាច​សាកល្បង​នូវ​វិធី​ខាងក្រោម​នេះ​បាន ៖ ទឹក​ផ្កាកូលាប​សម្រាប់​លាប​ស្បែក​មិន​អ្នក​ប្រើ​ក្រែ​ម​អ្វី​សម្រាប់​លាប​ស្បែក​ក៏ដោយ សូម​បន្ថែម​ទឹក​ផ្កាកូលាប ២ ឫ ៣ ដំណក់​ចូល​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​។ លាប ២ ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ អ្នក​និង​ទទួលបាន​ស្បែក​ភ្លឺរលោង តាមបែប​ធម្មជាតិ ។​ទឹកដោះគោ​ជូរ និង​សម្បក​ក្រូច​យក​សម្បក​ក្រូច​ហាល​ឲ្យ​ស្ងួត​ហើយ​កិន​ជា​ម្សៅ​លាយ​ជាមួយនិង​ទឹកដោះគោ​ជូរ រួចហើយ​យកមក​វា​មក​លាប​លើ​ស្បែក​របស់​អ្នក​។​ទឹកដោះគោ​លាយ​ជាមួយ​ទឹកឃ្មុំ​និង​ទឹក​ក្រូចឆ្មា​យក​ទឹកដោះគោ​មក​លាយ​ជាមួយនិង​ទឹកឃ្មុំ បន្ថែម​ទឹកក្រូច​ឆ្មា ពីរ បី ដំណក់​។ សម្រាប់​ក្រែ​ម​ប្រភេទ នេះ​អ្នក​អាច​ប្រើប្រាស់​ជាប្រចាំ​ដើម្បី​ឲ្យ​ស្បែក​របស់​អ្នក​កាន់តែ​ស្រស់ស្អាត​។​ប៉េងប៉ោះ​ចិត​ប៉េងប៉ោះ​ជា​បន្ទះ​ស្តើងៗ​ហើយ​យកមក​បិទ លើ​មុខ ក និង​ដៃ​របស់​អ្នក​។​ដើម​ច័ន្ទ​ន៏​យក​ដើម​ច័ន្ទ​ន៏​មក​ហាល​ឲ្យ​ស្ងួត​ហើយ​កិន​ឲ្យ​ម៉ត់​ជា​ម្សៅ​លាយ​ជាមួយនិង​ទឹកដោះគោឆៅ ហើយ​លាប​លើ​ស្បែក​របស់​អ្នក​។​​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2