• Flexa
  • Default ខាងលើក្រោមមេនុយ

ឃើញ​ដើមទ្រូង​ស្អាតៗ​អីចឹង តារាៗ​សុទ្ធ​តែមាន​ល្បិច​ច្នៃ​ចឹ​ង​តើ​ហើយ​ធ្វើ​ឲ្យ​ប្រុសៗ​ឈាម​ច្រមុះ​មិន​ឈប់​

5 ខែ កន្លងទៅ ដានីន

ពេល​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ តារាៗ​ហូលីវូដ​ភាគច្រើន​តែងតែ ជ្រើស​រើសយក​ឈុត​ស៊ិ​ច​ស៊ី មក​ស្លៀក​ព្រោះ​ដើម្បី​បង្ហាញ​ដើមទ្រូង​ដ៏​ស្រស់ស្អាត របស់ខ្លួន​ទៅកាន់​មហាជន​។ ជាមួយគ្នា​នោះ អ្វីដែល​ជាការ​ចាប់អារម្មណ៍ ត្រង់​ដើមទ្រូង​ណែន​ក្បំ​របស់​ពួកគេ នៅ​នឹង​មួយកន្លែង​ល្អ​ណាស់​។ តើ​ពួកគេ​មាន​វិធីសាស្ត្រ​អ្វី​ដើម្បី​រក្សា​លំនឹង​ទ្រូង​?

១. ស្គុ​ត​ធម្មតា​

តារាៗ​មួយចំនួន​ប្រើ​ស្គុ​ត បិទ​ទ្រូង​របស់​ពួកគេ ដើម្បី​កុំ​ឲ្យ​វៀច​ទៅ​ម្ខាង ។ ហើយ​អ្នក​ដែល​តែងតែ​ប្រើ​វិធី​នេះ​គឺ តារា​ម៉ូ​ដែល Kim Kardashian ហើយ​បាន​លទ្ធផល គួរ​ជាទី​គាប់ចិត្ត​។​

២. ស្គុ​ត​មុខ​២

ជា​វិធីសាស្ត្រ​ល្អ​មួយ​ដែរ ពេល​ប្រើ​វា ជាពិសេស​សម្រាប់​អ្នក​ដែល​ចង់​ស្លៀក​រ៉ូ​ប ដែល​ចំហ​ទ្រូង​ខ្លាំង ព្រោះ​ទ្រូង​របស់​អ្នក​នឹងមិន​ប្ដូរ​ចលនា​ទៅណា​ទេ បើ​បិទ​ស្គុ​ត​មុខ​២ ជាមួយ​រ៉ូ​ប​ហើយ​។ វិធីសាស្ត្រ​នេះ ក៏ត្រូវ​បាន​តារា​ល្បីៗ​មួយចំនួន​យកទៅអនុវត្ត​ដែរ​ដូចជា​៖ Jennifer Lopez, Beyonce, Lady Gaga និង​តារា​ស្រី​ដទៃទៀត​។​

៣. គូស​គំនូស​លើ​ទ្រូង​

កាលពី​ប៉ុន្មាន​ឆ្នាំមុន គេ​នាំគ្នា​គូស​រូប​ប្លែកៗ​លើ​មុខ ហើយ​បន្ទាប់មក​គូស​លើ​ផ្នែក​ផ្សេងទៀត​លើ​ខ្លួន​។ សម្រាប់​តារាៗ​ក៏​ចាប់ផ្ដើម ប្រើ​វិធីសាស្ត្រ​នេះដែរ តែ​ប្ដូរ​ពីមុខ​មក​គូស​លើ​ទ្រូង ដើម្បី​ឲ្យ​ចេញ​ជា​ចង្អូរ មើលទៅ​មាន​ភាព​ទាក់ទាញ​។ តារា​ស្រី​ដែល​ប្រើ​វិធី​នេះ​មុនគេ​គឺ តារាចម្រៀង Lady Gaga ។​

៤. អាវទ្រនាប់​បិទ​ជាប់​ទ្រូង​

តារា​ស្រី និង​នារី​ជាច្រើន​ជ្រើសរើស​អាវទ្រនាប់​ប្រភេទ​នេះ ព្រោះ​វា​ងាយស្រួល​នៅពេលដែល​ពាក់​រ៉ូ​ប វាល​ខ្នង រ៉ូ​ប​អត់​ស្មា​។ វា​នឹង​ក្ដោប​សុដន់​បានល្អ មិន​ធ្លាក់​ចុះក្រោម​។

៥. ទំនុកចិត្ត​

ជា​ចំណុច​សំខាន់​នៅពេលដែល ស្លៀក​រ៉ូ​ប​ឆើតឆាយ កុំ​ភ្លេច​ភាពជឿជាក់​លើ​ខ្លួនឯង បើទោះជា​មាន​ដើមទ្រូង​មិន​ស្អាត ក៏​កុំ​ខ្វល់​ព្រោះ​អាច​និយាយបានថា ជា​ភាព​ទាក់ទាញ​ផ្សេងទៀត​របស់​យើង​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2